កម្ពុជា​ដក​ទ័ព​ពី​សមរភូមិ​ក្បែរ​ប្រាសាទ​ព្រះវិហារ

2011-08-21

សេចក្ដី​រាយ​ការណ៍​ចុង​ក្រោយ​នៅ​ថ្ងៃ​សៅរ៍ បាន​ឲ្យ​ដឹង​ថា កង​ទ័ព​កម្ពុជា​បាន​ដក​ចេញ​ពី​សមរភូមិ​នៅ​ក្បែរ​តំបន់​ជម្លោះ​ព្រំដែន​ជា​ លើក​ទី​ប្រាំ​ហើយ ក្រោយ​ពេល​ដែល​ភាព​តាន​តឹង​ផ្នែក​យោធា​បាន​ធូរ​ស្រាល។
កង​ពល​តូច​ឈរ​ជើង​នៅ​ផ្នែក​ខាង​ឆ្វេង​ប្រាសាទ​ព្រះវិហារ ប្រមាណ​ជិត​១​ពាន់​នាក់ បាន​ដក​ចេញ​ពី​តំបន់​នោះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
កង​ទ័ព​កម្ពុជា​បាន​ចាប់​ផ្ដើម​កែ​សម្រួល​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា ក្រោយ​ពេល​ថៃ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​មក។ មន្រ្តី​ជាន់​ខ្ពស់​កង​ទ័ព​ខ្មែរ​បញ្ជាក់​ថា ការ​ដក​កង​ទ័ព​នេះ ធ្វើ​ឡើង​តែ​ចំពោះ​កង​ទ័ព​ដែល​ឈរ​ជើង​នៅ​ក្រៅ​តំបន់​គ្មាន​យោធា ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែ​ប៉ុណ្ណោះ។
ទោះ​បី​ជា​កម្ពុជា​បង្ហាញ​ភាព​ទន់ភ្លន់​ក្នុង​ការ​ដក​កង​ទ័ព​ខ្លួន​ពី​ តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ ភាគី​យោធា​ថៃ​នៅ​មិន​ទាន់​ដក​កង​ទ័ព​ខ្លួន​នៅ​ឡើយ​ទេ។

បក្ស​កុម្មុយនិស្ត​ចិន និង​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី

ដោយ ជុន ច័ន្ទបុត្រ

2011-08-21
មន្ត្រី​គណ​បក្ស​កុម្មុយនិស្ត​ចិន និង​មេ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សហការ​មួយ​ចំនួន កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្រុង​ភ្នំពេញ។
ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ បាន​ឲ្យ​ដឹង​ថា លោក ជា ស៊ីម ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​លោក ហ្សូ យ៉ុង​កាង តំណាង​គណ​បក្ស​កុម្មុយនិស្ត​ចិន ដែល​កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​បាន​សន្យា​ថា​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ល្អ​ រវាង​គណ​បក្ស​ទាំង​ពីរ។

អាជ្ញាធរ​ឃាត់​ខ្លួន​សកម្មជន​ការ​ពារ​ព្រៃ​ឡង់ ៣​នាក់

ដោយ ទីន ហ្សាការីយ៉ា

2011-08-21
ការ​កាប់​ព្រៃ​ឡង់​នៅ​ក្នុង​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ ក្រៅ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នោះ គឺ​សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ចោទ​ប្រកាន់​ថា នៅ​មាន​ឈ្មួញ​ចូល​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ។
សកម្មជន​ការពារ​ព្រៃ​ឈើ​ចំនួន​បី​នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សណ្ដាន់​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​សណ្ដាន់ អស់​រយៈ​ជាង ៣​ម៉ោង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ សីហា បន្ទាន់​ពី​ពួក​គាត់​បាន​សួរ​នាំ​រថ​យន្ត​ដឹក​ឈើ​ឲ្យ​ឈ្មួញ​ឈ្មោះ​អ្នក​ស្រី លី គឹម​ហុង ចំនួន ៧​គ្រឿង។

ក្រសួង​ការ​បរទេស​កម្ពុជា បដិសេធ​ការ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍

http://kampucheathmey.com/images/stories/kampucheathmey/2011/08/21/21-08-a-full.jpg

យី​ង​ឡាក់​និង​ណុប​ផា​ដុន បដិសេធ​របាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​

ថ្ងៃទី 21 សីហា 2011, 10:48:AM
​ ការអះអាង​របស់​ណុប​ផា​ដុន​បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​បដិសេធ​ព័ត៌មាន​ដែល ​ភ្ជាប់​ថាក់ស៊ីន​ទៅនឹង​កិច្ចព្រមព្រៀង​ប្រេង​នៅ​ឈូង​សមុទ្រ​ថៃ​ជាមួយ​ កម្ពុជា​
Ntk4ndlhog
​ទីកន្លែង​ស្នាក់នៅ​របស់​អតីត​ នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​មិនដឹង​ជា​នៅទីណា​ទេ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​និង​ជំនួយការ​ជិតដិត​របស់​ ថាក់ស៊ីន​បាន​បដិសេធ​របាយការណ៍​របស់​កម្ពុជា​មួយ​ដែល​ថា​លោក​បាន​ស្ថិត​ នៅក្នុង​ប្រទេស​កម្ពុជា​។​
​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ជា​ភាសា​ខ្មែរ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រាយការណ៍​ថា​ថាក់ស៊ីន​បាន​ស្ថិត​នៅ​កម្ពុជា​ យ៉ាងហោច​ណាស់​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក​។​តែ​ទីប្រឹក្សា​មួយ​រូប​របស់​ នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បដិសេធ​មិន​ បញ្ជាក់​អះអាង​ថា​របាយការណ៍​នេះ​ពិត​ឬ​មិន​ពិត ដោយ​គ្រាន់តែ​និយាយ​ថា​ថាក់ស៊ីន​អាច​ចេញ​ចូល​កម្ពុជា​ដោយ​សេរី​តាមចិត្ត​លោក ​ចង់​។​

ទំនាក់ទំនង​​ចិន​-​កម្ពុជា​​​លើ​វិស័យ​​​សេដ្ឋកិច្ច​​​មានទឹកប្រាក់​​​​1.000លាន​ដុល្លារ​

ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០១
ទិដ្ឋភាពក្នុងជំនួប
កោះសន្តិភាព
ទិដ្ឋភាពក្នុងជំនួប

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​​​​៤​រសៀលថ្ងៃទី​​​២០ សីហា ​នៅវិមាន​​រដ្ឋសភា សម្តេច​​អគ្គ​មហាពញា​ចក្រីហេង​ សំរិន ​​ប្រធាន​រដ្ឋ​សភា បានទទួល​ជួបសវនាការ​ជាមួយ​លោកចូវ ​យ៉ុង​ខាង ​​សមា​ជិក​​​គណៈអចិន្ត្រៃយ៍​នៃការិ​យា​ល័យ​​​នយោ​បាយ និងជា​​​លេខា​គណៈ​កម្មាធិការ​​​​​កិច្ច​ការ​នយោបាយ​​​និង​ច្បាប់នៃគណៈ​​ កម្មា​ធិការ​មជ្ឈិម​​​បក្ស​កុម្មុយ​នីស្ត​​ចិន​​។

ពង្រឹង​សមាជិក​ សមាជិកា​គណ​បក្ស​សម្រាប់​​ការ​បោះ​ឆ្នោត​​​ឃុំ​-សង្កាត់

ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០៧
ទិដ្ឋភាពនៃពិធី
កោះសន្តិភាព
ទិដ្ឋភាពនៃពិធី

ខេត្តព្រះ​វិហារ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ​​នេះ នៅ​ស្នាក់​ការ​​គណៈ​កម្មាធិ​ការ​គណ​បក្ស​ស្រុក​ជ័យ​សែន មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សេចក្ដី​សម្រេចចិត្ដ​សន្និបាត​គណៈ​កម្មា​ធិ​ការ ​កណ្ដាលគណ​បក្ស​ប្រជាជន​កម្ពុជា លើក​ទី​៣៦ អាណត្ដិ​​ទី​៥ និង​មានការ​តែងតាំង​លោក​លឹ​ម ម៉ៅ អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ដ ចុះ​ជួយ​ស្រុក​ជ័យ​សែន។ ពិធី​នេះ​ប្រព្រឹត្ដ​ធ្វើ​ឡើង​ក្រោម​អធិ​បតីភាព​លោក​អ៊ុំ ម៉ា​រ៉ាអភិ​បាល​​ខេត្ដ​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​គណ​បក្ស​ប្រជាជន​ខេត្ដ និង​​មានការ​ចូលរួម​ពី​សមាជិក សមាជិកា គណ​បក្ស​ប្រជាជន​មក​ពី​បណ្ដា​ឃុំ​នៅ​ទូ​ទាំង​ស្រុក​ជ័យ​សែន សរុប​ប្រមាណ​​៥៥០​នាក់​។

អតីត​​កងទ័ព​​​​ស្ម័គ្រចិត្ត​​វៀត​ណាម​​​​បាន​បូជា​​​ជីវិត​​​ក្នុង​ការ​ជួយ​កម្ពុជា​


ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០៤
ក្នុងជំនួបសម្តែងការគួរសម
កោះសន្តិភាព
ក្នុងជំនួបសម្តែងការគួរសម

រាជធានីភ្នំពេញ​ ៖ ​ក្នុងជំនួប​សម្តែងការ​គួរសម​​​ជាមួយ​សម្តេច​​អគ្គ​មហា​សេនាបតី​​​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា​​​​ នា​រសៀវ​​​ថ្ងៃទី​​១៩ ខែសីហា ​​ឆ្នាំ​​២០១១ នៅ​​វិមាន​សន្តិភាព ​​​លោកឧត្តម​​​សេនីយ៍​ទោ ដូ បាទី​ (DO Baty) ​អនុរដ្ឋ​មន្ត្រី​​​ក្រសួងការពារ​​​ប្រទេស​និង​ជា​ប្រធាន​​អគ្គ​​សេនាធិការ​ កងទ័ព​ប្រជាជន​​វៀត​​ណាម​​ មាន​ប្រសាសន៍​​ថា ក្នុង​ដំណើរ​​​ទស្សនកិច្ច​​មក​កាន់​​ប្រទេស​កម្ពុជា​​​​នៅ​ពេល​នេះ លោក​​បាន​​ជួបពិភាក្សា​​ជាមួយ​​​លោក​​ឧបនាយក​រដ្ឋមន្ត្រី​​ទៀ បាញ់ ​និង​លោក​នាយ​ឧត្តម​សេនីយ៍​​ប៉ុល សារឿន ​​ក្នុង​ក្របខណ្ឌ​​​​​ពង្រឹង​ពង្រីក​​កិច្ច​​សហប្រតិ​បត្ត​ិ​ការ​​​​រវាង​ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​វៀត​ណាម​-កម្ពុជា ។

ប្រេងសាំងលើទីផ្សារ​​អន្តរជាតិ​មាន​តម្លៃ​​ជាង​៨២​ដុល្លារ​ ក្នុង​​​១ធុង ​​កម្ពុជា​​បែរ​ជា​​​ដំឡើង​ថ្លៃ​

ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:១៤
ដោយ​ ៖ ប្រុសកោះ


ប្រេងសាំង​នៅ​លើទីផ្សារ​​​អន្តរជាតិ​​ កំពុងធ្លាក់​ចុះ​​​ជា​បន្ត​ទៀត​​​​ បន្ទាប់ពី​​ក្រុម​​​​អ្នក​ឧស្សាហ​​​កម្ម ​និង​សេដ្ឋកិច្ច​​ពិភពលោក​​បានបង្ហាញ​​ប្រតិ​កម្ម​​​​ខ្លាំងៗ​​ពីការធ្លាក់​ ចុះ​​សេដ្ឋកិច្ច​​នៅ​​​សហរដ្ឋអាមេរិក ​​និង​​​តម្លៃ​ប្រាក់ដុល្លារ​​​​កើនឡើង ​​ប៉ុន្តែ​​​តម្លៃ​ប្រេង​សាំង​នៅតាមស្ថានីយ​ក្នុងប្រទេសកម្ពុជា​​​បែរ​ជា​​​ ហក់​ឡើង​​ខ្ពស់ទៅវិញ ដែលជា​ការ​បង្ហាញ​ពីការ​ក្រឡុក​តម្លៃ​ស្រេច​តែ​​ចិត្តរបស់ឈ្មួញ ហើយ​​រដ្ឋា​ភិ​បាល​​នៅ​ឡើយ​​រក​វិធី​​បន្ធូរ​បន្ថយ​​តម្លៃ​​មិន​ទាន់​បាន​។