ទណ្ឌិត​បរទេស​ម្នាក់​សរសេរ​ blog ពី​ទារុណ​កម្ម និង​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស




អង្គារ 02 សីហា 2011 8:51 AM Blog ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ឺនធឺណិត​ដែល​មាន​ឈ្មោះ​ថា «ការ​រស់​នៅ​ក្នុង​ទីធ្លា​មួយ​ម៉ែត្រ​ការ៉េ» ដែល​ត្រូវ​បាន​អះអាង​ថា បាន​សរសេរ​ដោយ​ទណ្ឌិត​បរទេស​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ក្នុង​ ទីក្រុង​ភ្នំពេញ បាន​លាត​ត្រដាង​អំពី​ស្ថានភាព​រស់​នៅ​ដ៏​សែន​វេទនា និង​អំពើ​ពុក​រលួយ​ដ៏​រីក​រាល​ដាល​នៅ​ខាង​ក្នុង​ពន្ធនាគារ​នោះ។
ពន្ធនាគារព្រៃស
ទណ្ឌិត​បរទេស​ដែល​ប្រាប់​អត្តសញ្ញាណ​របស់​ខ្លួន​ត្រឹម «Cookie» បាន​ពិពណ៌នា​នៅ​ក្នុង​ blog កាល​ពី​ថ្ងៃ​ពុធ មុន​នឹង blog នេះ​ត្រូវ​បាន​គេ​បិទ​កាល​ពី​ថ្ងៃ​អាទិត្យ អំពី​ភាព​ចង្អៀត​ណែន​ណាន់​តាន់​តាប់ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ទូទៅ និង​អំពើ​ពុក​រលួយ​ដែល​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ ហើយ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្លួន​​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ចំពោះ​ការ​លាត​ត្រដាង​ពី​ ស្ថានភាព​រស់​នៅ​ដ៏​សែន​វេទនា​នេះ។

សួន​សត្វ​ភ្នំ​តាម៉ៅ​ ចាត់​វិធាន ការ​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី


(RFA/Ouk Savborey)
Monday, 02 August 2011 15:05
ឆាយ ច័ន្ទ​នី​ដា និង ស៊ាងលី

តាកែវៈ សួន​សត្វ​ភ្នំ​តាម៉ៅ​ បង្កើត​ឲ្យ​មាន​ការ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​​ ចម្ងាយ ​១ ​គីឡូម៉ែត្រ ​ទៅ​លើ​​បណ្តា​សត្វ​បក្សី ខណៈ​កំពុង​កើត​មាន​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​ផ្តាសាយ​បក្សី​។
១៤-មេសា-២០១០: ទេសចរ​ឈរ​មើល​សត្វ​ខ្លា នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ ក្នុង​ខែត្រ​តាកែវ។ (RFA/Ouk Savborey)លោក​ញឹក រតនពេជ្រ ប្រធាន​សួន​សត្វ​ភ្នំ​តាម៉ៅ បាន​ថ្លែង​ថា​មាន​តែ​បុគ្គលិក​សួន​សត្វ​ប៉ុណ្ណោះ​​ ដែល​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ហើយ​ពួក​គេ​ ត្រូវ​តែ​​ពាក់​ម៉ាស់​ និង​សម្លៀក​បំពាក់​ការ​ពារ​​ជា​មុន​​។​ បក្សី​ដែល​ងាប់​ និង​បក្សី​ដែល​ត្រូវ​បាន​សម្លាប់​ដទៃ​ទៀត​ ត្រូវ​បាន​​កប់​ ​ហើយ​​តំបន់​នោះ​ទាំង​មូល​​ត្រូវ​បាន​បាញ់​ថ្នាំ​​ការ​ពារ​ជំងឺ។ គំរូ​​បក្សី​ងាប់​មួយ​ចំនួន ​ត្រូវ​បាន​បញ្ជូន​ទៅ​វិទ្យាស្ថាន​​ពេទ្យ​សត្វ​ជាតិ​ ដើម្បី​ធ្វើ​កោសល្យ​វិច័យ​។

ពលរដ្ឋ​បឹងកក់​បាក់​បែក​គ្នា​ព្រោះ​ខ្វែង​គំនិត​រឿង​សំណង

Monday, 01 August 2011 17:26

 ឃុត សុភចរិយា


ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ជ្រើស​តាំង​តំណាង​ថ្មី​របស់​ពួកគេ​ចំនួន ២៣​នាក់ ឲ្យ​បន្ត​ការ​តវ៉ា​ទាម​ទារ​ដើម្បី​ផល​ប្រយោជន៍​រួម គឺ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ទំហំ ៤ ម៉ែត្រ​គុណ​១៦​ម៉ែត្រ។
ការ​ជ្រើស​តាំង​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​តំណាង​មួយ​ចំនួន​របស់​ពួក​គាត់​កាល​ពី​មុន​បាន​ងាក​ទៅ​រក​ការ​ ស្នើ​សុំ​កាត់​ដី​របស់​ពួក​គាត់​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​ការ​ទូទាត់​សំណង​តាម​តម្លៃ​ទីផ្សារ​សេរី ដែល​ពួក​គាត់​យល់​ថា៖ «ជា​ក្តី​ស្រម៉ៃ​ដែល​មិន​អាច​ទៅ​រួច ហើយ​ផ្ទុយ​ពី​ឆន្ទៈ​រួម​របស់​ពួក​គាត់»។

ពលករ​ត្រូវ​គេ​លក់​ឲ្យ​ទូក​នេសាទ​ថៃ​ព្រមាន​កុំ​ឲ្យ​ជឿ​មេ​ខ្យល់ លក់​មនុស្ស

Monday, 01 August 2011 15:06 

សែន ដាវីត - David Boyle

ភ្នំពេញៈ បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សុក្រ​ លោក ទិត្យ សុភ័ក្រ្ត ជន​រង​គ្រោះ ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ព្រមាន​ទៅ​ដល់​ប្រជា​ជន​កុំ​ឲ្យ​ជឿ​លើ​ការ ​សន្យា​របស់​ពួក​មេ​ខ្យល់។

លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ស្រក់​ទឹក​ភ្នែក ពេល​ឃើញ​ពលករ​រង​គ្រោះ​ឯ​ទៀត។ វា​មាន​ស្ថាន​ភាព​ដូច​នៅ​ឋាន​​នរក​។ មាន​​ជន​កម្ពុជា​​ជា​ច្រើន​នាក់ ​​មិន​មែន​ត្រឹម​តែ​១០០​នាក់​នោះ​ទេ គឺ​ប្រមាណ​ជា​​១០០០​នាក់​កំពុង​នៅ​លើ​ទូក​»​។
លោក​អះអាងថា បុរស​កម្ពុជា​ដែល​រង​គ្រោះ​ដូច​ជា​​រូប​លោក ត្រូវ​ឈ្មួញ​លក់​ឲ្យ​ទៅ​ទូក​នេសាទ​ថៃ​និង​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​ជា​ទាសករ  និង​ស្ថិត​ក្រោម​ការ​រំលោភ​បំពាន​ដ៏​គួរ​តក់​ស្លុត​បំផុត​។

សង្គម​ស៊ីវិល​គំរាម​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​​ឈប់​ពិសារ​ស្រា​បៀរ​អង្គរ

Monday, 01 August 2011 18:28
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ១២ នឹង​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ ដោយ​បាន​អំពាវ​នាវ​ឲ្យ​សាធារណជន​ទូទៅ ឈប់​ប្រើ​ប្រាស់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​​នេះ ខណៈ​ពេល​ក្រុម​ហ៊ុន​នៅ​តែ​មិន​ព្រម​ដោះ​ស្រាយ​ទៅ​តាម​ការ​ទាម​ទារ​របស់​នារី ​ផ្សព្វ​ផ្សាយ​ស្រាបៀរ ដែល​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​គោរព​ទៅ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

ជប៉ុនៈ រញ្ជួយដី​ ៦,១ វ៉ិចទ័រ ធ្វើឲ្យរង្គើរ​កោះ Honshu

ស្ថាបន័ឧត្តុនិយម​ជង៉ុន បានឲ្យដឹង​ថា យប់ថ្ងៃទី​១ សីហា បាន​កើត​ឡើង​នូវការ​រញ្ជួយ​ដី​ក្នុងកំរិត​ ៦,១ វ៉ិចទ័រ​ ធ្វើឲ្យ​រង្គើរ​ខេត្ត Shizuoka ចំណុះ​កោះ Honshu និង​តំបន់​ជិត​ខាង​។

តាម​ស្ថាប័ន​ខាងលើ​ ការ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅវេលា​ម៉ោង​ ២៣ និង ៥៨នាទី (ម៉ោង​នៅតំបន់) ម៉ោង ១៤ និង ៥៨នាទី GMT ស្ថិត​ក្នុងជម្រៅ​ ២០គីឡូម៉ែត្រ ខាងក្រោម​ឈូងសមុទ្រ​ Suruga។ សំណល់​រញ្ជួយ​ អ្នករស់នៅ​តូក្យូ​ អាច​ទទួលអារម្មណ៍​ដឹងបាន។

នគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបុរសទំនើង3នាក់ពីបទប្រើអំពើហិង្សា

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០១:៣០
ជនជាប់ចោទទាំង៣នាក់
កោះសន្តិភាព
ជនជាប់ចោទទាំង៣នាក់

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋ​បាល​ចតុមុខបានឃាត់ខ្លួនបុរសបីនាក់​កាលពីវេលា​ ម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១១ នៅមុខអតីតរដ្ឋសភា​តាម​ដង​វិថី​ព្រះ​សុធារស​ស្ថិត​ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ ខណៈយកដបស្រាបៀរ​វាយ​បុរសម្នាក់បណ្តាល​ឲ្យ​របួសធ្ងន់ ។

​ហៅ​គេ​ផឹក​ស៊ី​ជា​មួយ​មិន​ព្រម​​ទាញ​រណារ​អារ​ទឹក​កក​កាប់​

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៥:០០
ជនជាប់ចោទ
ជនជាប់ចោទ

រាជធានីភ្នំពេញ ៖ ​ជន​អន្ធ​ពាល​ម្នាក់​ចិត្ត​សាហាវ​ដូច​ខ្លា​​​ពេល​កំពុង​អង្គុយ​​ផឹក​ស៊ីឃើញ​ ​យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ឈប់​ជិត​ហៅ​ឱ្យ​ចូល​ផឹក​ស៊ីជា​មួយ​មិន​ព្រម ​​​ក៏​ទាញ​រណារ​អារ​ទឹក​កក​កាប់​ប្រហារ​កញ្ចឹង.ក​ពី​ក្រោយ​​ទាំង​​កំរោល​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ធ្ងរ ហើយភ្លាមៗ​នោះ​កម្លាំង​​ប៉ូលិស​​ប៉ុស្តិ៍​​ត្រពាំង​​ក្រសាំងបាន​ចុះ​ទៅ​ អន្តរា​គមន៍​​ចាប់​ខ្លួនជន​អន្ធ​ពាល​ និង​អ្នក​​ផឹក​ស៊ី​ជា​មួយ​​ម្នាក់​ទៀត​​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​​ ប៉ូលិស​​ខណ្ឌ​ដង្កោ ​ដើម្បីចាត់​ការ​បន្ត ។ ​ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ទី​៣១ កក្កដា ​ឆ្នាំ​២០១១ នៅចំណុច​ផ្ទះ​ជួល​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ប្រវែង​

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៨:១៧
គណៈអធិបតី
គណៈអធិបតី

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ក្រាល​បេតុង​ប្រវែង​៣៣៩​ម៉ែត្រ​ និង​ប្រព័ន្ធ​លូ​ប្រវែង​២៦៤​ម៉ែត្រ​ នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ​បានធ្វើ​ពិធី​បើក​ការដ្ឋា​ន​ស្ថាបនា​កាល​ពី​ វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ក្រោម​អធិបតី​ភាព​លោក​នុត ពុធ​ដារ៉ា អភិ​បាល​រង​ខណ្ឌ​ និង​ជា​តំណាង​លោក​ឃ្លាំង​ ហួត អភិ​បាល​ខណ្ឌ​។
លោក​ស្រី​ច័ន្ទ​ សំណាង ចៅ​សង្កាត់​ឫស្សី​កែវ​ឱ្យ​ដឹង​ថា ផ្លូវ​ដែល​​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​នេះ​មាន​ប្រវែង​៣៣៩​ម៉ែត្រ​ និង​ទទឹង​៣​ម៉ែត្រ​ រួម​ទាំង​ប្រព័ន្ធ​លូ​មួយ​ខ្សែ​ប្រវែង​​២៦៤​ម៉ែត្រ​ ទំហំ​​០,៦០​ម៉ែត្រ​​ដែល​ជា​គំរោងអភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១១​ដែល​ដេញ​ថ្លៃ​ បាន​និង​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​គីន គីណាន់ ក្នុង​តំលៃ​៦៩.៦៣០.០០០​រៀល​ លើ​ទឹក​ប្រាក់​ចំនួន​១២២.៨៥៧.៣៥២​រៀល​។ ចំណែក​ទឹក​ប្រាក់​នៅ​សល់​សង្កាត់​នឹង​ធ្វើ​ការ​អភិវឌ្ឍ​បន្ត​ទៀត។

រថយន្តកូរ៉េ​ដឹក​​កម្មករ​រោងចក្រ​​កាត់ដេរ​​​បែក​កង់​ក្រឡាប់​របួស​ធ្ងន់ និងស្រាល​ជាង​​​១០​នាក់​

ខេត្តកណ្តាល​​​ ៖ ​​រថយន្ត​កូរ៉េ​ចំណុះ​​​​១តោន​កន្លះមួយគ្រឿង​ដឹក​កម្មករ​​ កម្មការិនី​រោង​ចក្រ​កាត់ដេរ​​​យ៉ុង​​វ៉ា ​ប្រមាណជាង​​៣០​នាក់ ​​ដើម្បី​យក​​ទៅដាក់​នៅ​តាមផ្ទះ​ក្នុងស្រុក​​កណ្តាលស្ទឹង​​​បានបែក​​កង់​ក្រោយ​ខាង​ស្តាំ​​ក្រឡាប់​​ជះមនុស្ស​​​​ចេញពី​រថយន្ត​​ បណ្តាល​ឱ្យ​កម្មករ​​ កម្មការិនី​​ប្រមាណ​ជាង​១០​នាក់​​ របួសធ្ងន់​​​ និងស្រាល​ ​កាលពីវេលាម៉ោង​​​​​៨​និង​​​៣០នាទី​​​យប់ថ្ងៃទី​​​១ សីហា នៅតាមបណ្តោយផ្លូវ​​​ជាតិលេខ​​​២ ស្ថិត​ក្នុង​​​ភូមិ​​​ស្រុក​ធំ ឃុំជើង​​កើប ​ស្រុក​​កណ្តាលស្ទឹង​។ សាក្សីដែល​ឃើញហេតុកាណ៍​នេះបាន​​ឱ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ​រថយន្ត​​កូ​រ៉េ​ចំណុះ​​​១​តោនកន្លះ ពណ៌ខៀវ​​មួយគ្រឿង ពាក់ស្លាកលេខ ​​