ប្រវត្តិសាស្ត្រ
វាមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសិក្សា ស្រាវជ្រាវគ្រប់រូប ក្នុងការប្រមូលរកឯកសារ ភស្តុតាងផ្សេងៗ ឱ្យបានច្រើន ដើម្បីឈានទៅដល់ការវិភាគ បកស្រាយប្រកបដោយភាពសមហេតុផល ចងក្រងជាស្នាដៃមួយមាន រូបរាងជាក់លាក់ និងមានការទទួលស្គាល់។
ក្នុងការ ចងក្រងជាស្នាដៃឯកសារប្រវត្តិសាស្ត្រទាំងពីរភាគរបស់ខ្លួន ដើម្បីបោះពុម្ពផ្សាយឱ្យកូនខ្មែរបានសិក្សារៀនសូត្រ និងប្រើប្រាស់ជាឯកសារបន្តទៀត អ្នកស្រីត្រឹងងា បានប្រើប្រាស់ឯកសារជាច្រើនជាជំនួយដល់ការសិក្សា វិភាគទៅលើប្រវត្តិសាស្ត្រខ្មែរ។ ឯកសារទាំងអស់ដែលអ្នកស្រីបានប្រើប្រាស់ ហើយបានចុះបញ្ជីជាឯកសារពិគ្រោះ មានរហូតដល់ទៅ៤០ប្រភព សម្រាប់ឯកសារប្រវត្តិសាស្ត្រខ្មែរភាគ១ គឺក្នុងនោះមាន៣៦ប្រភពជាភាសាបរទេស និង៤ប្រភពទៀតជាភាសាខ្មែរ។ សម្រាប់ឯកសារប្រវត្តិសាស្ត្រខ្មែរភាគ២មាន៦០ប្រភព ដែលក្នុងនោះមានឯកសារ ជាភាសាខ្មែរចំនួន២៥ និងឯកសារជាភាសាបរទេសចំនួន។ សៀវភៅរបស់អ្នកស្រីត្រឹងាបានឱ្យដឹងថា ប្រភពឯកសារនៃការស្រាវជ្រាវរកឫសគល់នៃប្រវត្តិសាស្ត្រខ្មែរគឺ មានប្រភព ពីរសំខាន់។
១-ប្រភពជាតិ មានដូចជា៖
-សិលាចារឹក និងបុរាណវត្ថុ ជាប្រភពយ៉ាងសំខាន់ ក្នុងការក្រឡេកមើលអតីតកាលដ៏យូរលង់របស់ខ្មែរ។ ប៉ុន្តែ ការសិក្សាតាមរយៈសិលាចារឹកនេះ គឺពួកអឺរ៉ុបទេ ដែលចាប់ផ្តើមធ្វើការសិក្សាមុនគេ។ ការប្រើប្រាស់បុរាណវត្ថុនានា គឺជាជំនួយដល់ការវិភាគទៅលើខ្លឹមសារនៃអត្ថបទសិលាចារឹក និងវិភាគដល់ស្ថានភាពសង្គម ប្រជាសាស្ត្រ នយោបាយផងដែរ។ នៅតាមជញ្ជាំងនៃប្រាសាទបុរាណនានា ក្រៅពីរៀបរាប់ដំណើររឿងតាមបែបសាសនា គឺនៅមានការឆ្លាក់នូវរូប ភាពផ្សេងៗស្តីពីជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅសម័យនោះ ទៀតផង។ លើសពីនេះទៅទៀត តាមរយៈការសាងសង់ប្រាសាទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នាំឱ្យគេអាចដឹងពីនយោបាយ ការដឹកនាំ ផ្នត់គំនិត លិល្បៈ បច្ចេកទេសជាដើម។
-រាជពង្សាវតារខ្មែរ មានឯកសារមួយទៀតក្រៅពីសិលាចារឹក នោះគឺឯកសាររាជពង្សាវតារខ្មែរ។ ឯកសារប្រភេទនេះភាគច្រើនចងក្រងពីរៀងរ៉ាវនៅសម័យក្រោយអង្គរ ដែលនៅសម័យនោះគេឈប់ប្រើប្រាស់ផ្ទាំងថ្មដើម្បីធ្វើការកត់ត្រា ទៀតហើយ គឺ ខ្មែរយើងបានសរសេរនៅលើក្រាំង និងប្រើប្រាស់សាស្ត្រាស្លឹករឹតជាសន្លឹកសរសេរ ដោយចេះនូវបច្ចេកទេសថ្មីនេះពី ប្រទេសស្រីលង្កា។ អ្នកដែលបានចងក្រងជាស្នាដៃពង្សាវតាររបស់ខ្មែរនៅសម័យនោះ ភាគច្រើនជាអ្នករៀនសូត្រចេះ ដឹងខ្ពង់ខ្ពស់ មានឋានៈជាមន្ត្រីក្នុងព្រះបរមរាជវាំង។ ឯកសារាជពង្សាវតារ ខ្មែរមានដូចជា រាជពង្សាវតាររបស់ឧកញ៉ា វង្សសារពេជ នង ព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតីរបស់ឧកញ៉ាវាំងជួន ព្រះរាជពង្សាវតារនគរខ្មែរ ព្រះរាជពង្សាវតារ ខត្តិយារមហារាជ និងពង្សាវតារប្រទេសកម្ពុជាជាដើម។
២-ប្រភពបរទេស មានដូចជា៖
-ប្រភពពីប្រទេសចិន
ប្រទេសមួយនេះបានចាប់អារម្មណ៍ទឹកដីសុវណ្ណភូមិនេះជាយូរមកហើយ។ ពួកគេបានស្គាល់ទឹកដីនេះតាមរយៈ ការសិក្សាពីព្រះពុទ្ធសាសនា និងវិស័យជំនួញជាដើម។ លោកជីវតាក្វាន់ជាជនជាតិចិន ដែលបានមកទស្សនាក្រុងអង្គរ ហើយបានចងក្រងនូវហេតុការណ៍នានាដែលលោកបានឃើញក្នុងទឹកដីអាណាចក្រ មួយនេះ។ លោកបានរៀបរាប់ពី សកម្មភាពរបស់ប្រជាជន ការស្លៀកពាក់ ទីតាំងភូមិសាស្ត្រ និងពិធីផ្សេងៗមួយចំនួនទៀតជាភាសារចិន។ នៅក្រោយ មកនៅក្នុងសតវត្សទី២០ ឆ្នាំ១៩៦២ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលខ្មែរ ឱ្យមានការចងក្រងប្រវត្តិសាស្ត្រខ្មែរឡើងវិញ គេបានបញ្ជូនលោក លី ធាមតេង សមាជិកសមាគមអ្នកនិពន្ធខ្មែរ ដែលមានជំនាញភាសាចិន ទៅប្រទេស ចិនដើម្បីធ្វើការបកប្រែឯកសារប្រវត្តិសាស្ត្រមួយចំនួន ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជាជាភាសាខ្មែរ។ លោកបានបកប្រែឯកសារដែលជាកំណត់ហេតុរបស់លោកជីតាក្វាន់ ស្តីពីទំនៀមទម្លាប់នៃប្រទេសចេនឡា។ ឯកសារបរទេសបន្ទាប់បន្សំក្រៅពី ឯកសាររបស់ចិន នៅមានឯកសារមួយចំនួនទៀតដែលចាត់ទុកជាឯកសារបន្ទាប់បន្សំដែលចងក្រង ឡើងដោយជនជាតិក្រិច ឥណ្ឌា អារ៉ាប់ ព័រទុយហ្គាល អេស្ប៉ាញ យួន សៀម និងលាវជាដើម។
สมัครสมาชิก:
บทความ (Atom)
ไม่มีความคิดเห็น:
แสดงความคิดเห็น