សាសនា

សាសនានៅប្រទេសកម្ពុជា


បា្រសាទអង្គវត្តជាវត្តលទិ្ធហិណ្ឌូធំជាងគេនៅពិភកលោក។
កម្ពុជា​មាន​កាន់​សាសនា​​ព្រះពុទ្ធ​ដែល​មាន​ប្រជាជន ​៩៥ % ពុទ្ធបរិស័ទ ហើយ​សាសនា​ដទៃ​ទៀត​មាន​ប្រជាជនប្រណិប័តន៍​ប្រមាណ ៥ % ​ដែល​ក្នុង​នោះ​រួម​មាន ៖ ទីមួយ​សាសនាអ៊ីស្លាម​, ទីពីរ​គ្រិស្ដសាសនា និង ទីបីព្រហ្មញ្ញសាសនា

មាតិកា

ពុទ្ធសាសនានៅប្រទេសខ្មែរ

ពុទ្ធសាសនានៅប្រទេសខ្មែរ
ពុទ្ធសាសនា គឺជាប្រពៃណីសាសនាដែលមានមនុស្សភាគច្រើន​ក្នុងចំណោមប្រជាជនខ្មែរ ប្រកាន់ ខ្ជាប់ ខ្ជួននូវទំនៀមទំលាប់ប្រពៃណីសាសនានេះ។​ មុនឆ្នាំ​១៩៧០ មានព្រះសង្ឃចំនួន៦០,០០០អង្គដែលនៅទូទាំងប្រទេសកម្ពុជា។ ​មុនឆ្នាំ​១៩៧៥​ មានប្រជាជន អ៊ីស្លាម ចំនួន២៥០,០០០នាក់(ជាជនជាតិចាម)។ ពីឆ្នាំ១៩៧៥-១៩៧៩ គឺជារបបនៃការសង្កត់សង្កិននៃជំនឿ​សាសនានៅគ្រប់ទិសទី។ នៅឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា និងអ៊ីស្លាមសាសនា​ត្រូវបានកសាងឡើងវិញ។ នៅឆ្នាំ១៩៩០​ជាការទទួលស្គាល់​។

សាសនាអ៊ីស្លាមនៅប្រទេសខ្មែរ

សាសនាអ៊ីស្លាមនៅប្រទេសខ្មែរ រាល់ការទំនាក់ទំនងរបស់ពួកគេ មានការចាំបាច់បំ​ផុតនៅក្នុងចំណោមប្រជាជនអ៊ីស្លាមប៉ុណ្ណោះ។ សម្តេច​ព្រះនរោត្តមសីហនុ​បានប្រទានឈ្មោះ​ដល់ពួកគេ ”គឺជនជាតិខ្មែរអ៊ី​ស្លាម ” ប៉ុន្តែពួកគេមិនមែនជាជនជាតិខ្មែរសុទ្ធសាធទេ។ ពួកគេជាអ្នកជាប់ខ្សែស្រឡាយ (កូនចៅ)នៃនគរចំប៉ា។ នគរចំប៉ានេះ ត្រូវបានបំផ្លាញចោលដោយប្រទេសវៀតណាម ​នៅ​ស.វទី១៥។ អតីតនគរចំប៉ានេះ ស្ថិតនៅចំកណ្តាលនៃប្រទេសវៀតណាមសព្វថ្ងៃនេះ។ខ្មែរក្រហម ក៏ជាចំណុចមួយដែលធ្វើទុក្ខបុកម្នេញដល់សហគមន៍(អ៊ីស្លាម)នេះផងដែរ។ ពុំមាន ហេតុផលណាមួយ​ ជាជាងការប្រកាន់បក្ស​និយមប៉ុណ្ណោះសំរាប់ជំនឿសាសនានោះ ។ មានប្រជាជនប្រមាណជាង ១០០,០០០​នាក់ត្រូវបានសំលាប់ចោល។​អ្នកកាន់សានាកាតូលិក រួមទាំងអ្នកកាន់ប្រពៃណីទំនៀមទំលាប់ សាសនាផងដែរ។

គ្រិស្ដសាសនានៅប្រទេសខ្មែរ

គ្រិស្ដសាសនានៅប្រទេសខ្មែរ
គ្រិស្ដសាសនាមាននៅប្រទេសខ្មែរ៤៥០ច្នាំ។សំរាប់ផ្តល់ដល់អស់អ្នកដែលមានសេរីភាពខាងជំនឿសាសនា ដែលត្រូវបានផ្តល់អោយដោយរដ្ឋធម្មនុញ្ញ។ រាល់ទំនាក់ទំនងការទូតដែលបានបង្កើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសម្តេចប៉ាប ចនប៉ូលទី២ នាទីក្រុង​វ៉ាទីកង់ បានអនុញ្ញាតិអោយបង្កើត​ព្រះសហគមន៍​កាតូលិកនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដោយ​ត្រឹមត្រូវ​តាមច្បាប់​នីតិបុគ្គល។
 ----------------------------------------------------------------------------------------           
        មាឃបូជា ទិវាព្រះពុទ្ធប្រកាសព្រះពុទ្ធសាសនា នា ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ មាឃបូជា
ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ។ ពិធីបុណ្យព្រះ ពុទ្ធសាសនាមួយនេះ ត្រូវបានគេសង្កេតឃើញមានការប្រារព្ធឡើងដោយពុទ្ធសាសនិក ខ្មែរនៅប្រទេសកម្ពុជា ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ឬភាគខាងត្បូងនៃប្រទេសវៀត ណាម​ ពុទ្ធសាសនិកលាវនៅក្នុងប្រទសលាវ និងពលរដ្ឋថៃនៅក្នុងព្រះរាជាណាចក្រថៃ។ ពិធីបុណ្យនេះ ប្រារព្ធឡើងនៅថ្ងៃ ១៥ កើតខែមាឃ នៃចន្ទគតិរៀងរាល់ឆ្នាំ ។ ការប្រារព្ធ ពិធីបុណ្យនេះ ក្នុងបំណងរំឭកដល់ព្រឹត្តិការណ៍ ២ សំខាន់ៗនៅក្នុងព្រះពុទ្ធសាសនាគឺ: ១. រំឮកដល់ថ្ងៃ ចតុរង្គសន្និបាត (អានថា៖ ចៈ ឬ ចា-តុ-រ៉ង់-គៈ-សន់-និ-បាត) នៃព្រះ ភិក្ខុសង្ឃទាំង ១២៥០ អង្គ នាថ្ងៃ ១៥ កើត ខែមាឃ នៅក្នុងវត្តវេឡុវ័ន ឋិតនៅក្នុង កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មកធរដ្ឋ ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សំដៅ​ត្រង់​ ប្រទេស​ឥណ្ឌា​ដែល​ហៅ​ថា ប៊ិហារ (ពិហារ) ។ ២. រំឭកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់អាយុសង្ខារ គឺពេលនោះព្រះអង្គមានព្រះជន្ម បើគិតតាមខែនៅខ្វះ ៨ ខែ និងបើគិតតាមចំនួនថ្ងៃ នៅខ្វះ ៨៨ ថ្ងៃ ទៀត នឹងគម្រប់ ៨០ ឆ្នាំគត់ ដែលព្រះអង្គនឹងផុតអាយុសង្ខារ (យាងចូលនិព្វាន) ។ ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងវត្តវេឡុវ័ន ឋិតនៅក្នុង កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មកធរដ្ឋ ព្រះពុទ្ធ សមណគោត្តម ទ្រង់បានប្រកាសបង្កើតព្រះពុទ្ធ សាសនាឡើងក្នុងលោកតាមរយៈ «ចតុរង្គសន្និបាត» ដែលមានសមាជិកព្រះ អរហន្តសាវ័កចំនួន ១.២៥០ អង្គ ។ ពាក្យ «មាឃបូជា» ៖ តាមភាសាបាលីសកលគេហៅពិធីបុណ្យនេះថា Mãgha Pujã (អានថាៈ ម៉ាឃៈ ប៉ូឆា) ភាសាខ្មែរហៅថា មាឃបូជា (ត្រូវអានថា៖មាឃៈបូជា មិនត្រួវអានថា មាឃ-បូជា ឡើយ) ជនជាតិថៃហៅថា มาฆบูชา (អានថាៈ ម៉ាឃៈបូឆា) និងជនជាតិលាវនៅប្រទេសលាវហៅ ថាມະຄະບູຊາ (អានថាៈ ម៉ាឃៈបូឆ្សា) ។ អត្ថន័យៈ យោងតាមវចនានក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ត្រង់ទំព័រ ​៨៧២ បានពន្យល់អត្ថន័យត្រង់ពាក្យ « មាឃបូជា» ថា ការបូជានៅក្នុង ខែមាឃ ឬពិធីបុណ្យមួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ ។ មាឃបូជា មាឃៈ– សំ. បា. ( ន. ) (មាឃ + បូជា) ការធ្វើបូជាក្នុងខែមាឃ ។ ឈ្មោះ បុណ្យមួយសម្រាប់ពុទ្ធសាសនា ធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឮកដល់សាវកសន្និបាត “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធដែលហៅថា ចាតុរង្គសន្និបាត “ការប្រជុំមានអង្គបួន” គឺ ១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (ថ្ងៃពេញបូណ៌មីខែមាឃ); ២- ព្រះភិក្ខុសង្ឃ ចំនួន ១.២៥០ រូប ឥតបានមត់កំណត់ពេលគ្នាជាមុនសោះក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមសាស្តា; ៣- ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជា ឯហិភិក្ខុ ដូចគ្នាទាំងអស់; ៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត ។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យមានតែម្ដងគត់; ក្នុងវេលានោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ឱវាទបាតិមោក្ខ …។ ពួកពុទ្ធមាមកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមក កំណត់ យកថ្ងៃពេញបូណ៌មីខែមាឃរាល់ឆ្នាំថា ជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា : ថ្ងៃមាឃបូជា, ធ្វើមាឃបូជា, បុណ្យមាឃបូជា ។ ពិធីបុណ្យមាឃបូជានេះ លោក ធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ បានធ្វើការអត្ថាធិប្បាយមួយថា បុណ្យនេះប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេស ឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសា សនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិក ក្នុង អង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហា សន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន ១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង ១១ ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សាឲ្យយល់ដឹង និងអនុវត្តដូចតទៅ : ១.គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោល បំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ យើងអាចនិយាយ ថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្ត នេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង ។ ការកាន់ ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំ ណែកដល់សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិក ម្នាក់ៗ ត្រូវប្រឹងប្រែងធ្វើឲ្យសម្រេច ។ ២. គោលដៅ : សន្តិភាព ឬ និព្វានមិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព ៣ យ៉ាងគឺ: ក. ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់ គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។ ខ. ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំ ថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។ គ. ពង្រឹងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោងចិត្តឲ្យ អស់ទៅរហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ ។ ៣. លក្ខណៈរបស់ព្រះពុទ្ធសាសនិកជនៈ លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់ ។ លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។ លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។ លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។ លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។ លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។ ៤.មេរៀនពីបុណ្យមាឃបូជា ៖ ​ ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង ១១ ប្រការនេះសម្រាប់ ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ ចំណុច១៖ ក្នុងឋានៈជាបរិស័ទការអនុវត្តន៍តាមប្រការទាំង ១១ នេះ នឹងនាំទៅរកសន្តិ ភាពផ្លូវចិត្តជាពិតប្រាកដ ។ ចំណុច ២៖ ក្នុងឋានៈជាពលរដ្ឋក្នុងសង្គម ការមានគោលបំណងរួមមានគោលដៅ ដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន៍ ដែលប្រកបដោយនិរន្តភាព។ ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិ តែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ ប្រការនេះ នឹងកាត់បន្ថយបាននូវ អស្ថិរភាពជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន ។ ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹង នាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈ ជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាក៏ដោយ។ ចំណុច៥៖ក្នុងឋានៈជាអន្តរជាតិការគោរពតាមគោលការណ៍នេះនឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុ ដ៏យូរអងែ្វងបានដោយ មិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น