ចំនេះដឹងទូទៅ

១/ ព្រះវិហារអដ្ឋរស្សមានទំហំ បណ្តោយ ៤០ម និង ទទឹង ២៣ ម ។
២/ ស្ពានព្រះមុន្នីវង្ស ត្រូវបាន កសាង ឡើយនៅ ឆ្នាំ ១៩២៨ ។
៣/ សន្នីសិទ កំពូលរបស់អាស៊ាន ត្រូវបានធ្វើឡើង នៅប្រ/ទ ម៉ាលេស៊ី ។
៤/ ប្រ/ទ ប៉ារ៉ាហ្គាយ ស្ថិតនៅក្នុងទ្វីប អាមេរិកខាងជើង ។
៥/ សន្និសិទ ក្រុងប៉ារីស ស្តីពី យុត្តិធម៌ សន្តិភាព មានចំនួន ៣២ ប្រ/ទ ចូលរួម ។
៦/ ក្រុមប្រឹក្សាអាស៊ី និង ប៉ាស៊ីហ្វិក មានសមាជិកចូលរួមចំនួន ៩ ប្រ/ទ ។
៧/ ជចដាប់ប៊លយ៉ូប៊ូស ជាប្រធានាធិបតីទី ៤៣ នៃ U S A ។
៨/ ធនាគារជាតិ នៅកម្ពុជា កសាងឡើងនៅឆ្នាំ ១៩៩២ ។
៩/ ប្រ/ទ ដែលបានទទួលពានង្វាន់បាល់ទាត់មុនគេគឺ ប្រ/ទ អុយរូហ្គាយ ។
១០/ ស្រុកបាភ្នំ ស្ថិតក្នុង ខេត្ត ព្រៃវែង។
១១/ ស្រុកព្រៃកប្បាស ស្ថិតក្នុង ខេត្តតាកែវ ។
១២/ ទ្វីបអាស៊ី មានទំហំ ស្មើ ៣០% នៃពិភពលោក ។
១៣/ សន្និសិទ កំពូលលើកទី៣ របស់អាស៊ានត្រូវបានធ្វើឡើង នៅ ប្រ/ទ ហ្វីលីពីន ។
១៤/ កោះពោះមានចំងាយ ១ គ.ម ពី ឆ្នេរ ហាវ៉ៃ ។
១៥/ ឆ្នាំ ២០០៩ ប្រ/ទ កម្ពុជា មានខណ្ឌសរុបចំនួន ៨ ខណ្ឌ ។
១៦/ ប្រ/ទ កម្ពុជា ចូលរួមប្រជុំវេទិកាតំបន់ អាស៊ាន លើកដំបូង នៅឆ្នាំ ១៩៩៥ ។
១៧/ កីឡាអូឡាំពិច ប្រារព្ធឡើង ៤ ឆ្នាំម្តង ។
បញ្ជាក់៖ បានជាគេធ្វើឡើង ៤ ឆ្នាំ ម្តងព្រោះ គេបែងចែកជាពីរ គឺ កីឡាអូឡាំពិច ក្តៅ និង កីឡាអូឡាំពិច រងារ ។
១៨/ សារមន្ទីរ ជាតិ ភ្នំពេញ កសាងនៅឆ្នាំ ១៩១៧ ។
១៩/ ភ្នំឧដុង្គ មានឈ្មោះ ចំនួន ៣ ។ មាន៖ ភ្នំឧដុង្គ, ភ្នំព្រះរាជ្យទ្រព្យ និង ភ្នំ អាថ៌ ទ្រេស ។
២០/ ទ្វីបដែល ធំលំដាប់ទី៣ លើកពិភពលោក គឺ ទ្វីប អាមេរិកខាងជើង ។
២១/ សាលសន្និសិទ ចតុមុខ ត្រូវបានសាងសង់នៅ ឆ្នាំ ១៩៦២ ។
២២/ ជួរភ្នំក្រវាញស្ថិតនៅ បែក នរតី នៃ ប្រ/ទ កម្ពុជា ។
២៣/ ប្រាសាទព្រះវិហារ មានចំងាយ ១០៨ គ.ម ពីទី រូមខេត្តព្រះវិហារ ។
២៤/ មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត ត្រូវបានសម្ពោធអោយប្រើប្រាស់ជាផ្លូវ ការនៅ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៦០ ។
២៥/ រូបចំលាក់ ក្បាលនាគ នៅ លើវិមានឯករាជ្យ មានចំនួន ១០០ រូបចម្លាក់ ។
២៦/ អង្គការ សន្និសញ្ញា អាត្លង់ទិចខាងជើង មានទីស្នាក់ការនៅ ទីក្រុង វ៉ាសិងតោន ។
២៧/ ស្រុកស្វាយអន្ធរ ស្ថិតនៅក្នុងខេត្ត ព្រៃវែង ។
២៨/ ស្ពានព្រះមុន្នីវង្សថ្មី បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃ ពុធ ទី ២៧ ខែ ឧសភា ឆ្នាំ ២០០៩ ។
២៩/ ព្រះចេតិយ៍ ព្រះ ស៊ី សុវតិ្ថ អាចមានឈ្មោះ មួយទៀត គឺ ព្រះចេតិយ៍ មុខ ព្រហ្ម ។
៣០/ បានជាក្នុងពីធិដង្ហែយកព្រះ សារីរឹកធាតុ ទៅ ដំកល់ទុកនៅ ភ្នំព្រះរាជទ្រព្យ មានព្រះ សង្ឃ ចូលរួមចំនួន ២៥៤៦ ព្រះក្នុង ឆ្នាំនោះគឺ ត្រូវនឹង ពុទ្ធសករាជ ២៥៤៦ ។
៣១/ វត្តព្រះកែវ មរកត ការពីដើម ធ្លាប់មានឈ្មោះថាវត្ត ឧបោលសថរតនារាម ។
៣២/ បានជាប្រជាពលរដ្ឋតែងតែហៅភ្នំមួយនៅខេត្ត កណ្តាលថាភ្នំ ឧដុង្គ ព្រោះ ដោយសារទី នោះជាអតីត ក្រុងឧដុង្គ ដែលមានភ្នំហើយហៅថាភ្នំឧដុង្គ ។
៣៣/ នាពេលបច្ចុប្បន្ននេះប្រ/ទ កម្ពុជា យើងមានកុ្រងថ្នាក់ស្មើស្រុក ចំនួន ២៦ ក្រុង ។
បញ្ជាក់៖ គេបានបង្កើតខេត្តចំនួនបី ដែលមានក្រុងស្មើខេត្តដែរនោះ គឺ ៖ខេត្ត កំពង់ចាម (ក្រុង កំពង់ចាម, ក្រុង សួង) ខេត្ត ស្វាយរៀង (ក្រុង ស្វាយរៀង
,ក្រុង បាវិត ) និង ខេត្ត បន្ទាយមានជ័យ (ក្រុង ប៉ោយ ប៉ែត និង ក្រុង បន្ទាយមានជ័យ " មិនច្បាស់លាស់ត្រុងខេត្ត បន្ទាយមានជ័យចំពោះក្រុងស្មើស្រុក")។
៣៤/ នៅក្នុងព្រះ រាជពិធី ច្រត់ព្រះ នង្គ័ល គេធ្វើ ទក្ខិណាព័ទ្ធ ចំនួន ៣ ជុំ ។
៣៥/ វាលព្រះ សុមេរុ រី វាលមេន មានទី តាំង ស្ថិតនៅ ខាង ជើង នៃព្រះ បរម រាជវាំង ។
៣៦/ ទនេច្រាបឈាម ជា ឈ្មោះអតីត នៃ ទន្លេ សាប នាពេលបច្ចុប្បន្ន ។
៣៧/ រាជស្ថានីយ អយស្ម័យយាន ភ្នំពេញត្រូវបានកសាងឡើងដោយព្រះ មហាក្សត្រ ព្រះ បាទ ស៊ី សុវត្ថិ ។
៣៨/ បើយោង តាមក្បួនខ្នាត សំនង់ខ្មែរបូរាណ សំរាប់វត្ត អារាមដែលផ្សព្វផ្សាយ ដោយវិទ្យាស្ថាន ពុទ្ធ សាសនា បណ្ឌិត្យ , ព្រះវិហារ មានទំហំ បណ្តោយ ស្មើនឹង ទទឹង គុណ នឹង ២

ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ : ប្រាសាទព្រះវិហារ ត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តីរវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
• ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨: អង្គការ UNESCO បានសំរេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។
• ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០គុណនឹង៤០០មែត្រការេ)។
• ប្រាសាទព្រះវិហារមានចំងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើ ដំណើរចេញពីទីរួមខេត្តព្រះវិហារវិញវាមានចំងាយត្រឹមតែ១០៨គីទ្បូមែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ ស្រុកជាំខ្សាន្ត។
ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយ ត្រូវបានសាងសង់ទ្បើងនៅក្នុងអំទ្បុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម ព្រះបាទយសោវរ្ម័នទី១(សាងសង់ក្នុងព.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងព.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២(សាងសង់ក្នុងព.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦សាងសង់ក្នុងព.ស ១០៨០-១១០៩)។ឧទ្ទិសថ្វាយ: ព្រះឥសូរស្ថាបត្យកម្ម: របនាបទបន្ទាយស្រី។
ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំងក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្តី ពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
អង្គរវត្តស្ថិតនៅក្នុងខេត្ត សៀមរាប។ នគរវត្ដ ជាស្នាដៃដ៏ធំចំបងអស្ចារ្យ របស់ ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដ ក៏ជារូបភាពតំនាង ប្រទេសជាតិខ្មែរដែរ។
នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦គ.ម ចំនែកក សិណពិតប្រាកដរបស់ ប្រាសាទ មានបន្ដោយប្រវែង ១៥០០ម x ១៣០០ម លើ២០០ម ផ្លូវធំដើរចូលពី ទិសខាងលិចទៅដល់ ប្រាសាទកន្ដាល មានប្រវែង ២៥០ម អែកំពូលកន្ដាល ខ្ពស់ធំជាងគេបំផុត របស់ នគរវត្ដ មានកំពស់ ៦៥ម ។
ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅ ភាគខាងជើងនៃក្រុង សៀមរាប ក្នុងស្រុកសៀមរាប មានចំងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅ ក្នុងបញ្ជីបេតិគភ័ណ្ឌ ពិភពលោក របស់ អង្គការយូណេស្កូ នៅឆ្នាំ ១៩៩២។

ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃ ក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៏ទី១២ និងដើមសតវត្សរ៏ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនះមាន តួប៉មនិមួយៗមានមុខបួន ដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល៥ទៀត សរុបទាំងអស់៥៤កំពូល ដែលតំណាងអោយ ខេត្តក្រុងខ្មែរ ទាំង៥៤ នៅសម័យកាល នោះ។
ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទីមួយ និងទី២មានថែវដែលមានចំលាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល១៦ និងស្ថិតនៅជាន់ទី៣ មានរាងកាកបាទ។ ឧទ្ទិសថ្វាយ ព្រះពុទ្ធ និង ព្រះពោធិសត្វលោកេស្វរៈ។ អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧។ ទីក្រុង ដាប់ប្លីន (Dublin) ជារាជធានីរបស់ប្រ/ទ អៀរឡង់ ។

៤០/ រដ្ឋធម្មនុញ្ញនៃប្រ/ទកម្ពុជាត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃទី ២៤ ខែ​កញ្ញា ឆ្នាំ ១៩៤៧ ។

៤១/ រាជធានី លង្វែក ត្រូវបានកសាងដោយ ព្រះបាទច័ន្ទរាជា ។

៤២/ ស្រុកដែលស្ថិតនៅក្នុងខេត្ត បន្ទាយមានជ័យគឺ ស្រុក ព្រះនេត្រព្រះ ។

៤៣/ បានជាប្រជាពលរដ្ឋតែងតែហៅភ្នំមួយនៅក្នុងខេត្តកណ្តាលថា ភ្នំ អដ្ឋរស្ស ព្រោះនៅលើភ្នំ នោះមានព្រះវិហារ​មួយ ដែលមានឈ្មោះថា ព្រះវិហារអដ្ឋរស្ស ។

៤៤/ ប្រាសាទនគរវិមានសួគ៌ ស្ថិតក្នុងខេត្តកណ្តាលនៃប្រ/ទ កម្ពុជា ។

៤៥/ ភ្នំតាម៉ៅស្ថិតនៅក្នុងស្រុក បាទី នៃ ខេត្តតាកែវ ។

៤៦/ គុហាព្រះគោ និង គុហាព្រះកែវ មានទីតាំងស្ថិតនៅលើភ្នំព្រះរាជ្យទ្រព្យ ។

៤៧/ ព្រះវិស្ណុមានព្រះហស្ថចំនួន ៨ ។

៤៨/ វត្តសសរ ១០០ ស្ថិតក្នុងខេត្ត ក្រចេះ ។

៤៩/ ប្រាសាទវត្តនគរស្ថិតក្នុងខេត្ត កំពង់ចាម ។

៥០/ ព្រះសក្សមុនីចេតិយ៍ មានទីតាំងស្ថិតនៅ​ភ្នំឧដុង្គ ។

៥១/ ស្ពានគីហ្សូណា (ស្ពានកំពង់ចាម ) ត្រូវបានធ្វើពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០០១​។

៥២/ ប្រាសាទតាព្រហ្ម នៅក្នុងខេត្តតាកែវ ត្រូវបានកសាងដោយ ព្រះបាទ ជ័យវរន្ម័ទី ៧ ។

៥៣/ ស្រុកបល្ល័ង្គ ស្ថិតក្នុងខេត្ត កំពង់ធំ ។

៥៤/ យន្តហោះត្រូវបាន បង្កើតឡើង នៅឆ្នាំ ១៨៩៩ ។

៥៥/ ក្រុមធនាគារ ពិភពលោក ត្រូវបានបង្កើតឡើងនៅសន្និបាត ដែលមានរដ្ឋាភិបាលចំនួន ៤៤ប្រ/ទ។
៥៦/ ព្រំប្រទល់ខាងកើតនៃខេត្តកំពង់ធំជាប់ នឹង ខេត្ត ក្រចេះ ។

៥៧/ កីឡាអូឡាំពិច ត្រូវបានប្រារព្ធឡើងលើកដំបូង នៅ​ឆ្នាំ ១៨៩៦ ។

៥៨/ វត្តព្រះកែវមរកត ត្រូវបានកសាង នៅឆ្នាំ ១៨៩២ ។

៥៩/ សួនច្បារវប្បធម៌សនិ្តភាពត្រូវបានធើ្វពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី ៣១​ធ្នូ ១៩៩៩ ។

៦០/ ​រលក ស៊ូណាមិ កើតឡើង នៅថ្ងៃទី ២៦ ធ្នូ ២០០៤ ។

៦១/ វត្តភ្នំ មានកំពស់ ២៧ ម ។

៦២/ រឿងក្រឡា ហោមគង់ ជាស្នាដៃនិពន្ធ របស់ លោក អ៊ឹម ឆុំ ។

៦៣/ នៅឆ្នាំ ២០០៩ ប្រ/ទ កម្ពុជា មាន​ឃុំសរុប ចំនួន ១៤១៧ ឃុំ ។

៦៤/ ការប្រកួតកីឡា អាស៊ីហ្គេម ប្រព្រឹត្តទៅ ក្នុង ប្រ/ទ ឥណ្ឌា​មុនគេ ។

៦៥/ សុ្រកបរិបូណ៍ ស្ថិតនៅក្នុងខេត្ត កំពង់ឆ្នាំង ។

៦៦/ ទន្លេបាទី មានចំងាយ ៣៣ គ.ម​ពីទីក្រុងភ្នំពេញ។

៦៧/ ទីក្រុង ស្តក់ហូម (Stockholm) ស្ថិតនៅប្រ/ទ ស៊ុតអែក ។

៦៨/ ផ្លូវជាតិលេខ ៣​មានប្រវែង ២៨០ គ.ម ។

៦៩/ ទីក្រុង វ៉ែលលីងតន់ ជាទីក្រុងរបស់ប្រ/ទ ណូវ៉ែលហ្សេឡង់ ។

៧០/ ឧស្សាហកម្ម ក្តាបន្ទះ ស្ថិតក្នុងខេត្ត កណ្តាល ។

៧១/ ស្រុក​ក្រគរ ស្ថិត​នៅក្នុងខេត្ត ពោធិសាត់ ។

៧២/ ប្រ/ទ​អាល្លឺម៉ង់ ទទួលមេដាយ ចំនួន ៤១ ក្នុងកីឡាអូឡាំពិច ឆ្នាំ​២០០៨ នៅទីក្រុង ប៉េ កាំង ។

៧៣/ ប្រ/ទ យឺម៉ែន (Yemen ) ស្ថិតក្នុងទ្វីប អាស៊ី ។

៧៤/ ស្ពានមិត្តភាព ខ្មែរ-ជប៉ុន​បានកសាងឡើង ក្នុងឆ្នាំ ១៩៧២ ។

៧៥/ ទីក្រុង រីហ្គា (Riga) ជារាជធា​នី របស់ប្រ/ទ ឡែតវៀរ ។

៧៦/ ទីស្នាក់ការនៃគណៈកម្មាធិការ​កីឡាអូឡាំពិចអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងប្រ/ទស្វីស ។

៧៧/ ស្រុកថ្មបាំង ស្ថិតក្នុងខេត្ត កោះកុង ។

៧៨/ សាលសន្និសិទ ចតុមុខ ត្រូវបានកសាងឡើងនៅឆ្នាំ ១៩៦២ ។

៧៩/ លេខកូដតំបន់ សំរាប់ទាក់ទង់ទៅខេត្តកំពង់ចាមគឺ ០៤២ ។

៨០/ សារមន្ទីរជាតិភ្នំពេញ ត្រូវបានសម្ពោធ ជាផ្លូវការនៅថ្ងៃទី ៣១ មេសា ១៩២០ ។

៨១/ សន្និសិទកំពូលលើកទី ៩ របស់អាស៊ាន នៅប្រ/ទឥណ្ឌូនេស៊ី ធ្វើឡើងនៅឆ្នាំ ២០០៣។

---------------------------------------------------------------------------------------------------------------


គ្មានតែអាចបង្កើតឲ្យមាន

August 17, 2006
(គ្មាន​តែ​អាច​បង្កើត​ឲ្យ​មាន) និយាយ​ឲ្យ​ងាយ​ស្ដាប់​គឺ គ្មាន​ខ្យល់​តែ​មាន​រលក គ្មាន​រឿង​តែ​អាច​បង្កើត​ឲ្យ​មាន​រឿង ។

គោល​គំនិត​ខ្លាច​តែ​សង្គម​មិន​ច្របូក​ច្របល់ ទិស​ដៅ​គឺ​ឆ្លៀត​ឪកាស​បន្លំ​ចាប់​ត្រី (ត្រី​ងៀត​ឆ្លៀត​ពង) ស្នា​ដៃ​គឺ​បង្កើត​បញ្ហា ។
"ប្រឌិត​រឿង" មើល​ពី​ខាង​ក្រៅ​ថា​ជា​ការ​ងាយ តែ​ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន​ដោយ "ប្រឌិត​រឿង" ពិត​ជា​លំបាក​ណាស់ ។ ការ "ប្រឌិត​រឿង" តាម ​កៀនកោះ​ផ្សារផ្ដោ ឬ ដឿងហែម ផ្លូវ​លំ គឺ​អាច​សម្រេច​តាម​ក្ដី​បំណង សប្បាយ​បាន​មួយ​ពេល​ដែរ តែ​លទ្ធផល​នៃ​ការ​ប្រឌិត​រឿង​បែប​នេះ​យ៉ាង​ច្រើន​ណាស់ ធ្វើ​ឲ្យ​គូ​សត្រូវ​រង់​គ្រោះ​របួស​ខូចខាត​ខ្លះៗ​តែ​ប៉ុណ្ណោះ… ហើយ​មិន​ប្រាកដ​ថា មាន​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ទេ ។ ការ "ប្រឌិត​រឿង" ដែល​មាន​គោល​បំណង​ច្បាស់​លាស់ ប៉ុន្តែ​គ្នា​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​ទេ​នោះ​គឺ​មិន​រាប់​ថា​ជា "ល្បិចកល" បាន​ឡើយ ។

សុភាសិត​ចិន​មួយ​សរសេរ​ថា "រឿង​ប្រឌិត​ត្រូវ​បញ្ចប់​ត្រឹម​អ្នក​ចេះ​ដឹង" បាន ​ន័យ​ថា ៖ រឿង​ប្រឌិត ដែល​គ្មាន​ការ​រៀបចំ​ផែនការ​ឲ្យ​បាន​ល្អិត​មិន​ផុត​ពី​ក្រសែ​ភ្នែក​របស់​ អ្នក​ចេះ​បាន​ឡើយ ដូច្នេះ​គួរ​និយាយ​ថា ៖ "រឿង​ប្រឌិត" គឺ​បង្កើត​ឡើង​ដោយ​ស្នាដៃ​របស់​អ្នក​ចេះ​ទើប​ត្រឹមត្រូវ ។
បង្កើត​បញ្ហា បាន​ន័យ​ថា ៖ គឺ​ផ្អែក​លើ​រឿង​អ្វី​មួយ​ដែល​មាន​ស្រាប់​ហើយ​ពង្រីក​ការ​ខុស​និង​ត្រូវ​ឲ្យ ​កាន់​តែ​ធំធេង​ឡើង តែ​អ្វី​ដែល​ចង់​និយាយ​នៅ​ក្នុង​ល្បិចកល​នេះ គឺ​មិន​ចាំបាច់​ផ្អែក​លើ​បញ្ហា​ដែល​មាន​ពិត ឬ​យោង​លើ​មូលដ្ឋាន​អ្វី​ទាំង​អស់ តែ​អាច​បង្កើត​ជា​បញ្ហា​បាន ។ ឧ. រឿង ​លេង​ហ៊ី​តុក្កតា មើល​ពី​ខាង​ក្រោម​ឆាក​ទៅ ហាក់​បី​ដូច​ជា​នៅ​ពី​ខាង​ក្រោយ​វាំងនន បង្កប់​ទៅ​ដោយ​កងទ័ព​រាប់ម៉ឺន សេះ​រាប់​ពាន់ ទាញ​វាំងនន​ខ្វាក គឺ​ឃើញ​តែ​មនុស្ស​ម្នាក់​និង​រូប​តុក្កតា​មួយ​ចំនួន និង​ខ្សែ​ទាញ​តែ​ប៉ុណ្ណោះ ។
រឿង​ប្រឌិត ពិត​ជា​គួរ​ឲ្យ​ខ្លាច​ភ័យ​ជាង​អ្វី​ទាំងអស់ វា​គ្មាន​រូប​តែ​អាច​មើល​ឃើញ វា​គ្មាន​ស្រមោល តែ​អាច​ជួប​ប្រទះ ខុស​ឬ​ត្រូវ​ចេញ​តែ​ពី​មាត់​សំអាង​លើ​សំដី​តែ​ប៉ុន្មាន​មាត់​ប៉ុណ្ណោះ អាច​ធ្វើ​ឲ្យ​មនុស្ស​មើល​ស្រាស​ជីវិត​បាន អ្នក​ក្លាហាន​អាច​ដោះ​អាវក្រោះ​ចេញ​ពី​ខ្លួន ។
ក្បួន​យុទ្ធសាស្ត្រ​បាន​និយាយ​ថា ៖ ការ​វាយ​សម្រុក​ដោយ​ប្រើ "រឿង​ប្រឌិត" យ៉ាង ​ប៉ិន​ប្រសព្វ មិន​បាច់​ប្រយុទ្ធ​ក៏​អាច​ធ្វើ​ឲ្យ​សត្រូវ​ទម្លាក់​អាវុធ​បាន​ដែរ ។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មាន​ភស្ដុតាង​ច្រើន​ណាស់ ដែល​បាន​បញ្ជាក់​បង្ហាញ​ពី​រឿង​នេះ​ដូចជា​សង្គ្រាម​នៅ​ទ្វីប​អឺរ៉ុប​ក៏​ ធ្លាប់​មាន​ដែរ នោះ​គឺ ពាក្យ​ប្រឌិត​ទំលាយ​ខ្សែ​ការពារ​ម៉ាទីណូ ។

បើ​សិន​ជា​និយាយ​ថា (បង្កើត​បញ្ហា) គឺ​ធ្វើ​ឲ្យ​សង្គម​ច្របូក​ច្របល់​នោះ​មាន​ន័យ​ថា ៖ "ពាក្យ​ប្រឌិត" គឺ​ជា​ប្រភព​នៃ​ការ "បង្កើត​បញ្ហា" នោះ​ឯង ។

បើ​ប្រឌិត​ត្រូវ​ចេះ​មើល​កាលៈទេសៈ ត្រូវ​ប្រឌិត​ឲ្យ​វា​សមហេតុ​ផល​ហើយ​ទាមទារ "រហ័ស" មិន​ត្រូវ​ឆ្លង​កាត់​ពេល​វេលា​សាកល្បង​វែង​អន្លាយ​ទេ ដែល​និយាយ​ថា "ជឿ​មិន​ជឿ​អាច​សាកល្បង​ចំពោះ​មុខ​សក្កិសិទ្ធិ​ឬ​មិន​ថ្ងៃ​ក្រោយ​ទើប​ដឹង" ។ ដល់​ទៅ​ថ្ងៃ​ក្រោយ ទំរាំ​តែ​ដឹង​ការ​ពិត ខ្លួន​យើង (បាន​ឆ្លង​ផុត​សមុទ្រ​ក្លាយ​ជា​ទេវតា) បាត់​ទៅ​ហើយ ។នៅមានត…

ដឹងតែធ្វើមិនដឹង

August 15, 2006
(ដឹង​តែ​ធ្វើ​មិន​ដឹង) តាម​ន័យ​របស់ ​វា​គឺ ៖ ដឹង​ច្បាស់​ប្រាកដ​ពី​រឿង​នេះ​ហើយ​តែ​មាន​ចេទនា​ធ្វើ​មិន​ដឹង ។ អាកប្បកិរិយា​បែប​នេះ​ច្រើន​ជា​អំពើ​របស់​អ្នក​រៀន​ខាង​ទស្សន​វិជ្ជា សុភាសិត​ចិន​មួយ​សរសេរ​ថា ៖ មិន​ចេះ​ធ្វើ​ភ្លើ​ថ្លង់ មិន​អាច​ធ្វើ​លោក​ម្ចាស់ ហើយ​ក៏​ជា​អំពើ​ការពារ​អាត្មា​ខ្លួន គោល​បំណង​នៅ​ត្រង់​ជៀស​ឲ្យ​ផុត​ពី​សេចក្ដី​ខុស​និង​ត្រូវ ។

ប៉ុន្តែ បើ​ប្រើ​ជា​ល្បិច​កល​វិញ​នោះ មិន​ត្រឹម​តែ​សម្រាប់​ការពារ​អាត្មា​ខ្លួន​ប៉ុណ្ណោះ​ទេ ។ ល្បិច​កល គឺ​យក​មក​ប្រើប្រាស់​សម្រាប់​ទប់ទល​និង​អ្នក​ដ៏ទៃ បើ​សិន​ជា​មាន​ជំហ​គេច​វេស​ពី​ការ​ពិត តើ​ម្ដេច​នឹង​អាច​ពុះពារ​ឧបសគ្គ​ដែល​រារាំង​ចំពោះ​មុខ កសាង​ផ្លូវ​អនាគត​សម្រាប់​ខ្លួន​បាន​នោះ ? ។

និយាយ​ការ​ពិត ចំពោះ​កិច្ចការ​អ្វី​មួយ ដឹង​ហើយ​អាច​ធ្វើ​ពើ​មិន​ដឹង​ពុំ​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​ការ​អប់រំ​ខ្ពស់​ទើប​អាច​ធ្វើ​ទៅ​កើត ។ ហេតុ​តែ​មាន​ការ​បែង​ចែក​មនុស្ស​ឈ្លាសវៃ​និង​ល្ងង់ខ្លៅ​នោះ គឺ ស្ថិត​នៅ​ត្រង់(ដឹង) ឬ (មិន​ដឹង) អាច (ធ្វើ​ពើ) ឬ (មិន​អាច​ធ្វើ​ពើ) នោះ ​ឯង ។ ជន​ល្ងង់​ខ្លៅ មិន​អាច​វាស់​ជម្រៅ​របស់​អ្នក​ចេះ​ដឹង​បាន តែងតែ​និយាយ​ថា ៖ ពួក​គែ​ទាំង​នោះ ជា​មនុស្ស​គ្រោះថ្នាក់​ហើយ​ក្រឡិចក្រឡុច ធ្វើ​អ្វី​ក៏​ដោយ រក​យល់​មិន​បាន​ទាល់​តែ​សោះ ត្រង់​រក​យល់​មិន​បាន​នេះ​ហើយ ដែល​ជា​ចំណុច​របស់​អ្នក​ចេះ​នោះ​ឯង ។ នេះ​ហើយ​នៅ (អ្នក​ចេះ​ធ្វើ​ភ្លើ) នោះ​ឯង​គឺ​ជា​អំពើ​ដែល​មនុស្ស​សាមញ្ញ​មិន​អាច​យល់​បាន ។នៅមានត…

គ្រូមើលស្កន់

August 13, 2006
កាល​នោះ​មាន​ស្រី​ម្នាក់​តាំង​ទីលំនៅៗ​ក្នុង​ភូមិ​សួន​ចំការ ផ្ទះ​នោះ​នៅ​ដាច់​ពី​គេ នាង​នោះ​មាន​កូន​ខ្ចី​អាយុ​ប្រហែល ៨-៩ ខែ តាំង​ពី​ប្ដី​ស្លាប់​ទៅ នាង​នោះ​ក៏​មេម៉ាយ​នៅ​តែ​ជាមួយ​នឹង​បងប្អូន ឯ​កូន​ខ្ចី​នោះ​ពុំ​សូវ​ជា ចួន​កើត​រោគ​គ្រុន​ស្កន់​ជាន់​ម្ដងៗ កើត​រីងរៃ​ស្គម​លឿង​លុះ​នៅ​យូរ​បន្តិច​មក​មាន​នុស្ស​ម្នាក​ដឹង​ថា នាង​មេម៉ាយ​នោះ​មាន​សម្បត្តិ​ច្រើន ទើប​វា​ស្វែង​រក​មើល​ចន្លោះ​ឪកាស​នឹង​ទៅ​បញ្ឆោត​កុហក​បោក​ប្រាស​នាង​មេម៉ាយ​ នោះ លុះ​ដល់​រដូវ​កាល​គេ​ច្រូត​កាត់ ទើប​បង​ប្អូន​ញាតិ​ដែល​នៅ​ជា​មួយ​ផង​នោះ គេ​នាំ​គ្នា​ទៅ​ច្រូត​ស្រូវ​ទាំង​អស់​គ្នា នៅ​តែ​នាង​មេម៉ាយ​តែ​ម្នាក់​នៅ​ចាំ​ផ្ទះ មនុស្ស​ពាល​នោះ កាល​ណា​បាន​ឪកាស​ហើយ​វា​ក៏​កោរ​ក្បាល ហើយ​លួច​យក​ស្បង​ចីពរ​លោក​សង្ឃ​ដែល​គេ​គរ​ចោល​តាម​គល់​ពោធិ មក​ស្លៀក​ពាក់​ធ្វើ​អាការ​កិរិយា​ជា​លោក​សង្ឃ ដើរ​ត្រង់​ទៅ​ផ្ទះ​នាង​មេម៉ាយ​នោះ ។
លុះ​ដល់​ហើយ​វា​ធ្វើ​ជា​ដើរ​ឈរ​រេរា​នៅ​មុខ​ផ្ទះ ឯ​នាង​មេម៉ាយ​នោះ​អង្គុយ​នៅ​រាន​ហាល​ឲ្យ​កូន​បៅ​ដោះ លុះ​បាន​ឃើញ​អ្នក​ក្លែង​ភេទ​នោះ​ហើយ ក៏​នឹក​ថា​លោក​សង្ឃ​បរិសុទ្ធ ទើប​បី​កូន​ចុះ​ទៅ​ថ្វាយ​បង្គំ​សួរ​ថា "ព្រះ​ករុណា​ម្ចាស់ និមន្ត​មក​ពី​វត្ត​ណា ត្រូ​ការ​រក​អ្វី ព្រះគុណ ?" ចៅ​ពាល​ក៏​ឆ្លើយ​ថា "ចម្រើន​ពរ​អាត្មា​ភាព​មក​ពី​វត្ត​ក្រោម មក​រក​បិណ្ឌ​បាត​ទៀន​ធូប យក​ទៅ​រៀន​សមណ​ធម៌​ញោម, អ្នក​ភូមិ​នេះ​គេ​ទៅ​ណា​អស់​ហើយ បាន​ជា​ស្ងាត់​ម្ល៉េះ ? "ករុណា​ម្ចាស់ គេ​ទៅ​ច្រូត​ស្រូវ​ឯ​ស្រែ​អស់​ហើយ​លោក​ម្ចាស់" ។ "ដូច្នេះ​ញោម ចុះ​ញោម​ឯង​មិន​ទៅ​ច្រូត​ស្រូវ​នឹង​គេ​ទេ ?" "ឪ ​ករុណា​ម្ចាស់​ខ្ញុំ​ម្ចាស់​នេះ​ទៅ​ច្រូត​កាត់​និង​គេ​ឯ​ណា​បាន កូន​តូច​នេះ វា​ចេះ​តែ​ឈឺ​មិន​ឈប់​សោះ​ឡើយ​ចេះ​តែ​យំ​ដាក់​ពី​ដៃ​មិន​រួច​សោះ ព្រះ​ករុណា​ម្ចាស់" ។ "ចម្រើន​ពរ ចុះ​វា​ឈឺ​យ៉ាង​ណា កូន​ញោម​នោះ ?" "ករុណា ​ម្ចាស់​អាការ​ជម្ងឺ​នោះ​កំណត់​មិន​បាន​ជួន​កាល​វា​គ្រុន​ក្ដៅ​ក្រហាយ​ទៅ ជួន​ណា​វា​កើត​ជា​ស្កន់​ជាន់​គ្រប​បាត់​ដង្ហើម​ទៅ​ម្ដងៗ​ក៏​មាន ករុណា​ម្ចាស់" ។ "ឪ!​អាណិត​វា​ពេក​ ណាស់​ញោម ជម្ងឺ​នេះ​គេ​ហៅ​ថា ស្កន់​ខ្លា​វា​ជាន់​ណា​ញោម ម្ដេច​មិន​រក​គ្រូ​ពេទ្យ​ឲ្យ​គេ​មើល​គ្នា​ទៅ បណ្ដោយ​ឲ្យ​ឈឺ​យ៉ាង​នេះ​ជម្ងឺ​នេះ​មិន​មែន​ជា​ក្រ​ទេ ល្មម​រក្សា​បាន កូន​បង​អាត្មា​ភាព​ម្នាក់​វា​ឈឺ​យ៉ាង​ហ្នឹង​ដែរ អាត្មា​មើល​ជា​ទៅ ឥឡូវ​ធាត់​ទ្រលុកៗ ញោម, ឪ! ស្ដាយ​កូន​ញោម​នេះ​ពេក​ណាស់​ប្រុស​ផង គួរ​តែ​ខំ​មើល​រក្សា​ទៅ​អេះ" ។ "ករុណា​ម្ចាស់ គ្រូ​នោះ​បាន​ឲ្យ​គេ​មើល​ក៏​ច្រើន​អ្នក​ណាស់​មក​ហើយ​ តែ​បាន​គ្រាន់​តែ ២-៣ ថ្ងៃ ក៏​ត្រឡប់​ឈឺ​ដូច​ដើម​វិញ ករុណា​ម្ចាស់" ។ "ឪ! គ្រូ ​មើល​ជម្ងឺ​កូន​ក្មេង​នោះ​គ្រាន់​តែ​ស្ដោះ​ផ្លុំ​តែ​ពី​ក្រៅ ធ្វើ​ម្ដេច​នឹង​ជា​ដាច់​រោគ​ស្កន់​ខ្លា​នេះ​បាន តោម​មើល​ដោយ​ឧបទេស​ទើប​ជា​ដាច់​ញោម, អាត្មា​ចេះ​ខ្លះ​ដែរ តែ​អាត្មា​ដែល​មក​នេះ​ដោយ​មាន​កិច្ច​រក​ទៀន​ធូប​បាន​ហើយ​ក៏​នឹង​អាល​ទៅ​រៀន​ សមណ​ធម៌ បើ​នៅ​ជិត​វត្ត​អាត្មា​នឹង​ជួយ​សង្គ្រោះ​មើល​យក​បុណ្យ​ខ្លះ" ។
ឯ​នាង​មេម៉ាយ​នោះ​លុះ​ឮ​ចៅ​ពាល​ពោល​ពាក្យ​ដូច្នោះ​ហើយ ក៏​សម្គាល់​ថា ជា​លោក​អ្នក​ចេះ​មើល​ជម្ងឺ​មែន​ទែន ទើប​និយាយ​អង្វរ​ថា ព្រះ​ករុណា​ម្ចាស់ បើ​លោក​ម្ចាស់​ចេះ​សូម​មេត្ត​ប្រោស​សត្វ មើល​កូន​ខ្ញុំ​ករុណា​សិន ឯ​ត្រង់​ទៀន​ធូប​ដែល​លោក​ម្ចាស់​ត្រូវ​ការ​នោះ មិន​ជា​ប៉ុន្មាន​ទេ ខ្ញុំ​ព្រះ​ករុណា​ថ្វាយ​ខ្លួ ជា​ញោម​ឧបដ្ឋាក បវរណា​លោក​ម្ចាស់ សូម​កុំ​ឲ្យ​លោក​ម្ចាស់​ព្រួយ​ព្រះ​ហឬទ័យ​ឡើយ ។ ឯ​ចៅ​ពាល​នោះ​បាន​ឪកាស​ហើយ​ក៏​ឆ្លើយ​ថា "ចម្រើន​ពរ ញោម ធ្វើ​ម្ដេច​ឯង​ជា​សង្ឃ​កំពង់​សត្វ​កាល​បើ​ឃើញ​ញាតិញោម​កើត​វិបត្តិ តោង​កាត់​ធុរៈ​ខ្លួន​សិន​ចុះ ថា​ហើយ​ក៏​ឡើង​ទៅ​លើ​ផ្ទះ ។ ឯ​នាង​មេម៉ាយ​ក៏​រៀប​ទី​អាសនៈ​ដ៏​សមគួរ​ឲ្យ​ចៅ​ពាល​អង្គុយ​ហើយ​ក៏​បៀក​ស្លា​ មូរ​បារី​ដាក់​ពាន ប្រគេន​ចៅ​ពាល​ៗ​បង្កាប់​ឲ្យ​នាង​មេម៉ាយ​រៀប​ទៀន ៥ ធូប ៥ ឆ្នាំង​ថ្មី​មួយ​នឹង​សំពត់ស ១ ចង្អាម ទាញ​យន្ដ​បិទ​មាត់​ឆ្នាំង​ហើយ​ចៅ​ពាល​ថា "ញោម, ទី​ភូមិ​នេះ​មាន​ត្បាល់​ក្ដឿង​ដែរ​ឬ​ទេ ?" "ករុណា​ម្ចាស់, ត្បាល់​ក្ដឿង​ខ្ញុំ​ករុណា​មាន នៅ​ខាង​កន្សៃ​ផ្ទះ​ឯ​នោះ" ។ "អើ​ញោម​បើ​ដូច្នេះ ញោម​យក​កូន​នឹង​គ្រឿង​ទៀនធូប​អស់​នេះ ទៅ​ឯ​រោង​ក្ដឿង អាត្មា​នឹង​រៀប​ពិធី​ក្ដឿង" ។
នាង​មេម៉ាយ​ក៏​បី​កូន​កាន់​យក​ទៀន​ធូប​អស់​នេះ​ទៅ​ឯ​រោង​ក្ដឿង ហើយ​ចៅ​ពាល​យក​ទៀន​ធូប​អុជ​តាំង​ពិធី​នៅ​មាត់​ត្បាល់ ហើយ​វា​បោស​ទី​នោះ​ស្អាត​ល្អ ពុំ​ឲ្យ​មាន​ឈើ​ព្រៃ​នៅ​ខាង​ត្បាល់​ទើប​វា​ហៅ​យក​កូន​ខ្ចី​នោះ មក​តាំង​ខាង​នា​ទី​ពិធី​ហើយ​វា​ថា ញោម​ឯង​ទៅ​ជាន់​ក្ដឿង​ឲ្យ​វា​ឡើង​ជាន់​ជន្លៗ បាន ៣ ដង ជា​ឧបកិច្ច អាត្មា​នឹង​សែក​ព្រះ​គាថា ស្រូប​យក​ព្រលឹង​ខ្លា​ចេញ​ពី​រូប​កូន​បញ្ជូន​ដាក់​ក្នុង​ឆ្នាំង​យន្ដ ហើយ​យក​ទៅ​បណ្ដែត​ទឹក​ចោល ដើម្បី​កុំ​ឲ្យ​ព្រលឹង​ខ្លា វា​មក​បៀតបៀន​បាន​ទៀត​ឡើយ ឯ​នាង​មេម៉ាយ​ក៏​ជឿ​តាម ទើប​ទៅ​ជាន់​ចុង​ក្ដឿង​ឡើង ឯ​ចៅ​ពាល​វា​យក​កូន​នោះ​ដាក់​នទៅ​ក្នុង​ត្បាល់​ហើយ​វា​ដក​ឈើ​ទ្រនល់​ដែល​ទល់ ​ក្ដឿង​នោះ បោះ​គ្រវែង​ចោល​ទៅ​ឆ្ងាយ​អំពី​ត្បាល់ ហើយ​វា​ចេញ​ពី​ទី​ពិធី​នោះ​ប្រាប់​ថា ញោម​ប្រុង​ជាន់​ឲ្យ​ជាប់​កុំ​ឲ្យ​ប្រហែស​ក្រែង​របូត​ជើង​ធ្លាក់​ទៅ​ត្រូវ​ កូន ចាំ​អាត្មា​ទៅ​យក​ថង់​យាម​ឆាន់​ស្លា​មួយ​រំពេច សូម​មក​ទល់​ឲ្យ​វិញ ថា​ហើយ​ចៅ​ពាល​ក៏​ឡើង​ទៅ​លើ​ផ្ទះ តាំង​រើ​រក​របស់​ទ្រព្យ​មាស​ប្រាក់​កែវកង សំពត់​អាវ​ស្បៃ​ហើយ​វា​វេច​ជា​សំពាយ​ធំ តាំង​ស្ពាយ​ពី​លើ​ផ្ទះ​រត់​ទៅ​កាន់​លំនៅ​វា​ហោង ។
ឯ​នាង​មេម៉ាយ ឃើួ​ចៅ​ពាល​ជញ្ជូន​យក​ទ្រព្យ​សម្បត្តិ​ខ្លួន​ដូច្នោះ​ហើយ ក៏​ហៅ​ឲ្យ​គេ​ជួយ​ក៏​ពុំ​មាន​អ្នក​ណា​មួយ​ឮ​ឡើយ ព្រោះ​ផ្ទះ​នោះ​នៅ​ដាច់​អំពី​គេ ម្លោះ​ហើយ​នាង​មេម៉ាយ​ក៏​អន្ទះ​អន្ទែង​នៅ​ចុង​ក្ដឿង​នោះ​ឯង បើ​នឹង​លែង​ក្ដឿង​វេញ​ទៅ ខ្លាច​ធ្លាក់​ទៅ​ត្រូវ​កូន ដោយ​ចិត្ត​មាតា​តែង​ទន់​ទោរ​ចុះ​ទៅ​កាន់​កូន​អាត្មា​ជា​ធម្មតា ការ​ដែល​សោកស្ដាយ​ទ្រព្យ​សម្បត្តិ​ក្រៅ​គឺ​ជា​មធ្យម ឯ​សេចក្ដី​ដែល​លោក​អាណិត​កូន​នោះ លើស​លែង​សម្បត្តិ​ខាង​ក្រៅ​នាង​មេម៉ាយ​ក៏​នៅ​ច្រងាង​ដូច​បុគ្គល​គេ​ចង​ ភ្ជាប់​​រេ​តែ​ខ្លួន​ក៏​ពុំ​រួច លុះ​ដល់​ល្ងាច​ទើប​មាន​គេ​ដើរ​មក​ទើប​ឲ្យ​គេ​ទល់​ចន្ទល់​ក្ដឿង​យក​កូន​បាន ។
អាសូរ​នាង​មេម៉ាយ​កាយ​ជាប់​ក្ដឿង ព្រោះ​អាចោរ​សំពត់​លឿង​វា​បញ្ឆោត សែន​ក្ដួល​សែន​ក្ដៅ​សែន​ក្រែវក្រោធ នឹង​លោត​ទៅ​តាម​ចាប់​អា​ចោរ ។ ក្រែង​ក្ដឿង​ត្រូវ​កូន​សូន្យ​ជីវិត ដោយ​ចិត្ត​មាតា​តែង​ទន់ទោរ តែ​មាន​អារម្មណ៍​ឲ្យ​ខឹង​ឃោរ នឹង​ចោល​បង់​កូន​នៅ​ពុំ​មាន ។

ដល់ត្រើយសើយគូថ

August 12, 2006
(ដល់​ត្រើយ​សើយ​គូថ) បាន​ន័យ​ថា ៖ កិច្ចការ​អ្វី​មួយ ដែល​រួម​គ្នា​ធ្វើ​បាន​ជោគជ័យ​ហើយ មាន​បំណង​ចង់​ដណ្ដើម​យក​ផល​តែ​ម្នាក់​ឯង ហ៊ាន​ទាត់​ចោល​រាល់​មិត្ត​ភក្រ សហការី ដែល​ធ្លាប់​បាន​តស៊ូ​រួម​ជា​មួយ​គ្នា​កន្លង​មក ។

ដល់​ត្រើយ​សើយ​គូថ ផ្ទុយ​ស្រឡះ​ពី (ក្លែង​ជញរូក​ដើម្បី​ស៊ី​ខ្លា) ល្បិច (ដល់​ត្រើយ​សើយ​គូថ) គឺ​ឆ្លៀត​ឪកាស​ពេល​ដែល​ទទួល​បាន​ជោគជ័យ​ហើយ យក​កូន​ចៅ​ខ្លួន​ទៅ​សំឡេះ​ចោល ។ ចំណែក (ក្លែង​ជ្រូក​ដើម្បី​ស៊ី​ខ្លា) គឺ ​រិះ​រក​មធ្យោបាយ​អូស​ទម្លាក់​អ្នក​នៅ​ពី​លើ​ឆាក​ឲ្យ​ធ្លាក់​ដី ក្នុង​ស្ថានភាព​ដែល​ខ្លួន​កំពុង​ទទួល​ការ​កៀប​សង្កត់ ។ បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​ឃើញ​ថា ៖ ល្បិច (ក្លែង​ធ្វើ​ជ្រូក​ដើម្បី​ស៊ី​ខ្លា) ពិត​ជា​គ្រោះ​ថ្នាក់ ចំណែក​ល្បិច (ដល់​ត្រើយ​សើយ​គូថ) ពិត​ជា​ងាយ​ស្រួល ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន ៖ មន្ត្រី​ហ្វាន់ឆុង រិះ​គន់​ស្ដេច​ យៀកវ៉ាង ថា ៖ មនុស្ស​នេះ​ក​វែង​មាត់​ចាប អាច​រួម​ទុក្ខ​ជា​មួយ​តែមិន​អាច​រួម​សុខ​ជា​មួយ​គ្នា​បាន​ឡើយ ។ ពី​ព្រោះ​លោក​មើល​ធ្លុះ​នូវ​សភាព​ការ​ក្នុង​រាជការ​ដ៏​អាក្រក់​នេះ ហេតុ​នេះ​ក្រោយ​ពី​រួម​ដៃ​គ្នា​កំទេច​នគរ​អ៊ូ​បាន​ជោគជ័យ​ហើយ លោក​ក៏​លប​រត់​ចេញ​ពី​រាជវាំង​លាក់​ខ្លួន​ដូរ​ឈ្មោះ​ដើរ​ត្រាចរ​រក​ស៊ី​ គ្រប់​ទិសទី ជា​សំណាង​ដែរ ដែល​បាន​ដើរ​កំសាន្ត​ស្គាល់​គ្រប់​ទី​កន្លែង ចំណែក​មិត្ត​រួម​អាវុធ​របស់​លោក​ឈ្មោះ វិន ជុង ពីព្រោះ​តែ​ការ​លោភលន់​បុណ្យ​សក្តិ​ទ្រព្យ​សម្បត្តិ ចៀស​មិន​ផុត​ពី​ការ​មន្ទិល​រអា​របស់​ស្ដេច យៀក ទេ ទី​បំផុត​ក៏​ទទួល​វាសនា​ជា​ខ្មោច​ក្រោម​ផ្លែ​ដាវ​របស់​ស្ដេច យៀក ទៅ ។នៅមានត…

កំបាំងមេឃឆ្លងសមុទ្រ

July 25, 2006
"កំបាំង​មេឃ​ឆ្លង​សមុទ្រ" និង "ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង" មិន ​ដូច​គ្នា​ទេ ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង គឺ​មាន​បំណង​បោកប្រាស​អ្នក​ដទៃ​តែ​ពេល​ដែល​អនុវត្ត​ទៅ​មិន​បាន​សម្រេច​បែរ​ ជា​នាំ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ទៅ​វិញ​ចំណែក "កំបាំង​មេឃ​ឆ្លង​សមុទ្រ" គឺ​ជា​ល្បិច​ដែល​មាន​ការ​រៀបចំ​គម្រោង​ការ​ល្អិតល្អន់​គឺ​មាន​ទិសដៅ​ច្បាស់លាស់​ដើម្បី​ទៅ​ប្រលែង​លេង​និង​អ្នក​ដទៃ ។ "កំបាំង​មេឃ​ឆ្លង​សមុទ្រ" តាម​សុភាសិត​និយាយ​ថា ៖ ឆ្លង​ផុត​សមុទ្រ​និង​ក្លាយ​ជា​ទេវតា​គឺ​មាន​ន័យ​បែប​នេះ​ឯង ។

មនុស្ស ​ម្នាក់​ដែល​ត្រូវ​ទទួល​ការ​គៀប​សង្កត់​ឬ​ក៏​ស្ថិត​ក្នុង​បរិយាកាស​មិន​ អំណោយ​ផល​មាន​បំណង​ដណ្ដើម​យក​ភាព​ម្ចាស់​ការ ផ្លាស់ប្ដូរ​ពី​គ្រោះកាច​មក​សុខសាន្ត​វិញ​នោះ គឺ​ងាយ​និង​កើត​មាន​គំនិត​បែប"កំបាំង​មេឃ​ឆ្លង​សមុទ្រ" នេះ ​ណាស់ ពីព្រោះ​ល្បិចកល​នេះ​គឺ​ប្រើប្រាស់​នៅ​ពេល​សត្រូវ​ភ្លេច​ខ្លួន​ធ្វេសប្រហែស​ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ហើយ​វា​មិន​ប្រាកដ​ជា​មាន​ការ​គម្រាម​គំហែង ឬ ផ្ដល់​គ្រោះថ្នាក់​ដោយ​ផ្ទាល់​ដល់​គូ​សត្រូវ​នោះ​ទេ ល្បិច​នេះ​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ហើយ​ក៏​ងាយ​ស្រួល​ទទួល​លទ្ធផល​ផង​ ដែរ ។

ពិត​មែន​តែ​លទ្ធផល​របស់​ល្បិច "កំបាំង​មេឃ​ឆ្លង​សមុទ្រ" និង "ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង" មិន​ដូច​គ្នា​តែ​គឺ​ផ្ដើម​ចេញ​ពី​ការ​បោកប្រាស់​ដូច​គ្នា (កំបាំង)​បាន​សម្រេច​បាន​ន័យ​ថា ឆ្លង​ផុត​សមុទ្រ​នឹង​ក្លាយ​ជា​ទេវតា ។ កំបាំង​មិន​បាន​សម្រេចនឹង​ក្លាយ​ជា​អណ្ដើក​ក្នុង​ស្នូក ។

បើ ​និយាយ​ពី ឈឹន ខ្វៃ វិញ​ដើម្បី​អនុវត្ត​នយោបាយ​សារភាព​របស់​ស្ដេច​សុង កាវជូ បាន​ប្រើ​ផ្លាក​បញ្ជា​មាស​លួច​កៅ​ហៅ​ឲ្យ​មេ​ទ័ព យៀក ហ្វី ត្រឡប់​មក​វិញ​ដោយ​សម្ងាត់​ដោយ​មាន​បំណង​សម្លាប់​មេទ័ព​អង់អាច​នេះ​ចោល នេះ​ក៏​ជា​ស្នាដៃ"កំបាំង​មេឃ​ឆ្លង​សមុទ្រ" តែ​ ដោយ​ធ្វើ​ទៅ​លាក់​ការ​មិន​ជិត ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​រាស្ត្រ​និង​នៅ​ពេល​ដែល ហាង ស៊ឺជុង សួរ​ថា ៖ តើ យៀក ហ្វឺ ប្រព្រឹត្ត​ខុស​រឿង​ស្អី ? ឈិន ខ្វៃ បែរ​ជា​ឆ្លើយ​ថា ៖ រឿង​នេះ​ប្រហែល​ជា…។ ហាង ស៊ឺជុង វែក​មុខ​អាក្រក់​របស់ ឈិន ខ្វៃ ភ្លាម​ដោយ​ស្រែក​ថា ៖ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​សត្រូវ​ខ្លបខ្លាច ? ព្រោះ​តែ​មួយ​ឃ្លា​នេះ ឈិន ខ្វៃ កំបាំង​មេឃ​មិន​បាន ពាក្យ​បីម៉ាត់(ប្រហែល​ជា) ក្លាយ​ជា​ភស្តុតាង(ញ៉ុក​ត្រចៀក​ពេល​លួច​កណ្ដឹង​ទៅ​វិញ) ទោះ ​បី​ជា​ទី​បំផុត ឈិន ខ្វៃ បាន​រិះ​រក​មធ្យោបាយ​សម្រេច​គោល​បំណង​របស់​ខ្លួន​បាន​ក៏​ដោយ តែ​ក៏​ត្រូវ​មនុស្ស​ជំនាន់​ក្រោយ​ជេរ​ថា​ជា​ចោរ​ក្បត់​ជាតិ(កំបាំង​មេឃ) ក៏​មិន​បាន​សម្រេច(សមុទ្រ)​ក៏​ឆ្លង​មិន​ដល់​ត្រើយ ។
អាស្រ័យ ​ហេតុ​នេះ​ពេល​ដែល​អនុវត្ត​ល្បិច​នេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ពិចារណា​ឲ្យ​បាន​ដិតដល់ ធ្វើ​ឲ្យ​បាន​រហ័ស​អនុវត្ត​ឲ្យ​បាន​លាក់​ការ​បំផុត​បើ​មិន​ដូច្នេះ​ទេ ពិត​ជា​ស្រោច​គល់​ហើយ។


ល្បិច/វិធីនៅជីវិត

ល្បិចឆបោកក្នងសង្គម
យើង​គ្រប់​គ្នា​គួរ​ ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ជាមួយ​ល្បិច​បោក​ប្រាស់ ​ក្នុង​សង្គម​មនុស្ស​។ ពួក​ជន​បោក​ប្រាស់​ ចេះ​ល្បិច​ប្លែកៗ​គ្រប់​រូប​ភាព។​ ខាង​ក្រោម​នេះ គឺ​ជា​ល្បិច​ដែល​ពួក​ជន​ល្មើស តែង​ប្រើ​ប្រាស់ៈ
ល្បិចចោរ​បោក​អ្នក​លក់​កុំ​ព្យូទ័រៈ ជនល្មើស​ប្រើ​ល្បិច​ថា​ខ្លួន​ស្នាក់​នៅ​សណ្ឋាគារ​នេះ​ ឬ​សណ្ឋាគា​នោះ​ ចង់​កម្មង់​ទិញ​កុំ​ព្យូ​ទ័រយក​ទៅ​ទំពាក់​ក្នុង​សណ្ឋាគារ។​ លុះ​ដល់​ពេល​ត្រូវ​ផ្ទេរ​លុយ​ឲ​អ្នក​លក់​ ក៏​រត់​គេច​ខ្លួន​បាត់​ ហើយ​ប្រមូល​យក​កុំព្យូទ័រ​ ទៅ​តាម​ខ្លួន​អស់។

ល្បិច​បោក​យក​គ្រឿង​​អលង្ការក្នុង​សណ្ឋាគារៈ ចោរ​ស្រី ទូរស័ព្ទ​ល្បួង​ហៅ​ស្រ្តី​ពីរ​នាក់​ ភរ​ថា​ទៅ​ដើរ​លេង​ជាមួយ​ភ្ញៀវ​។ ប៉ុន្តែ​មុន​ពេល​ដើរ​លេង​ ចោរ​ស្រី​បបួល​ស្រ្តី​ទាំង​ពីរ​ទៅ​ម៉ាស្សា​ក្នុង​សណ្ឋាគារ​សិន​ ដើម្បី​ឲ​ភ្ញៀវ​មើល​ទៅ​ឃើញ​ស្អាត។ ពេល​ចូល​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​ ក៏​ប្រាប់​ឲ​ស្រ្តី​ទាំងពីរ​ដោះ​អលង្ការ​ចេញ អស់​ពីខ្លួន​ទុក​ក្នុង​បន្ទប់។ ពេល​ចូល​ទៅ​បន្ទប់ម៉ាស្សា​ ចោរស្រី​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ តេ​ទៅ​ភ្ញៀវ​នៅ​ខាង​ក្រៅ​បន្ទប់។ ឆ្លៀតឱកាស​ដែល​ពួក​នាង​ទាំង​២​នាក់​កំពុង​ឱ្យ​គេ ម៉ាស្សា​ខ្លួន​ឱ្យ​នៅ​ឯ​ក្នុង​បន្ទប់​នោះ ខ្លួន​ក៏​ចូល ទៅ​ក្នុង​បន្ទប់​ប្ដូរ​សំលៀក​បំពាក់ រួច​ដោះ គ្រឿងអលង្ការ​កាឡៃ​របស់​ខ្លួន​ដូរ​យក​គ្រឿងអលង្ការ​មាស​បា្ល​ទី​ន​របស់​ពួក​ នាង រួម​ទាំង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ដែល​ខ្ចី​ទូរស័ព្ទ​ទៅ​ភ្ញៀវ​ផង​ដែរ ហើយ​គេចខ្លួន​ចេញ​មក​ខាងក្រៅ សណ្ឋាគារ។ (សម្រង់​អត្ថបទសារព័ត៌មាន​ កោះ​សន្តិ​ភាព ចុះ​ថ្ងៃ អង្គារ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១០)
ល្បិច​ទម្លាក់​មាស​ក្លែង​ក្លាយៈ ល្បិច ​នេះ​ ជន​ល្មើស​ធ្វើ​ជា​ហៅ​ជន​រង​គ្រោះ ថា​ជន​រង​គ្រោះ​ជ្រុះ​របស់​។​ លុះ​ជន​រង​គ្រោះឈប់​ មើល​ទៅ​ឃើញថង់​មាស​ក៏​មាន​ចិត្ត​លោភ​លន់​ចង់​បាន។ ជន​ល្មើស​ ក៏​ប្រើ​ល្បិច​ធ្វើ​ជា​សុំ​ចែក​គ្នា ព្រោះ​ខ្លួន​ជា​អ្នក​ហៅ​ជន​រង​គ្រោះឲ​រើស។ រូប​ភាព​នៃ​ការបោក​ប្រាស់​មានផ្សេងៗ​គ្នា។​ ជួន​កាល​​ ជន​ល្មើស​បបួល​ ជន​រង​គ្រោះ​ប្តូរ​មាស​ក្លែង​ក្លាយ​ដែល​ជន​រង​គ្រោះ​គិត​ថា​ជាមាស​ពិត​ជាមួយ អលង្ការ​របស់​ជន​រង​គ្រោះ​ ឬជួនកាល​ជាមួយ​ម៉ូតូ​ ឬ​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត។ ល្បិច​នេះ​​ មាន​វត្តមាន​ក្នុង​សង្គម​យូរ​ណាស់​មក​ហើយ​ តែ​ជន​ល្មើស​នៅ​តែ​ធ្វើ​សកម្ម​បាន​សម្រេច ជួនកាល។
ល្បិច​រើស​បាន​លុយ ៦០០០​ ដុល្លារ បបួល​ចែក​គ្នា​ ដោះ​យក​អស់​គ្រឿង​អលង្ការៈ ស្ដ្រី​ដែល​ចាញ់បោកគេ​នោះ​ឈ្មោះ​សន ចាន់​ធី អាយុ​៣៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​កា​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុកក្រគរ ។ ស្ដ្រី​រូប​នេះ​បាន​រាយការណ៍​ប្រាប់ ប៉ូលិស​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា នោះ​គាត់បាន​មក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ពោធិ៍សាត់ ។ ខណៈ​ពេល​កំពុង​ដើរ​ក្នុង​ផ្សារ​ស្រាប់តែ​ឃើញស្ដ្រី​៣​នាក់​មិន​ដែល​ស្គាល់ ហើយ​ម្នាក់​ក្នុងចំណោម​នោះ​បាន​មក​ខ្សឹប​ប្រាប់​ថា ពួក​គេរើស​បាន​លុយ​ចំនួន​៦.០០០​ដុល្លារ ជួយ​លាក់ការណ៍​ផង​ចាំ​យើង​ចែក​គ្នា​៤​នាក់​ស្មើ ថា​រួចហើយ​ស្ដ្រី​ម្នាក់​នោះ​បាន​ដឹក​ដៃ​គាត់​សំដៅ​ទៅ​កន្លែង​ផ្ញើ​ម៉ូតូ ឯ​ពីរ​នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ផ្សេង​តាម​ពីក្រោយ ។ ពួក​គេ​បាន​ជិះម៉ូតូ​ឆ្លង​ស្ពានថ្ម​ថ្មី​ទៅ​ខាងកើត​ស្ទឹង​ចូល​ក្នុង វត្ដ​បន្ទាយ​ដី ។ នៅ​ពេល​នោះ​ស្ដ្រី​ទាំង​៣​នាក់ បាន​លួងលោម​គាត់​ឱ្យ​ដោះ​ខ្សែដៃ​ប្លា​ទី​ន ទំងន់​២​តម្លឹង​កន្លះ លុយ​២​លាន​រៀល និងទូរស័ព្ទ​ដៃ​មួយ​គ្រឿង​របស់​គាត់​ទៅ​ឱ្យ​ពួកគេ ។
ប្រភព​ដដែល​បាន​រៀបរាប់ ​ទៀត​ថា ពេលគាត់​ប្រមូល​ឱ្យ​រួច​ពួក​គេ​និយាយ​ថា យើង​ទៅចែក​គ្នា​នៅ​សារមន្ទីរ​ខេត្ដ​វិញ ព្រោះ​នៅ​ទី​នេះមាន​គេ​មើល​មក​ឃើញ​។ ភ្លាម​នោះស្ដ្រី ដែល​កាន់​របស់របរ​បាន​ជិះ​ម៉ូតូ​២​នាក់​ទៅមុន​បាត់ ទុក​ឱ្យ​គាត់​ជិះ​ម៉ូតូ​ជាមួយ​ស្ដ្រី​ម្នាក់ទៀត ។ លុះ​ទៅ​ដល់​ខាង​មុខ​ផ្សារ​ពោធិ៍សាត់ ស្ដ្រី​អ្នក​បើក​ម៉ូតូ​ធ្វើ​ជា​ខូច​ម៉ូតូ​ហើយ​ឱ្យ​គាត់​ជិះ​ម៉ូតូឌុប​ទៅ​ សារមន្ទីរ​ដើម្បី​ចែក​លុយ​គ្នា ។ ពេល​ទៅ​ដល់​អត់​ឃើញ​ស្ដ្រី​២​នាក់​ដែល​ជិះម៉ូតូ​ទៅ​មុន​នោះ​ទេ ហើយ​ពេល​ត្រឡប់​មករក​ស្ដ្រី​ដែល​ខូច​ម៉ូតូ​នៅ​ខាង​មុខ​ផ្សារ​វិញ​ក៏​អត់ឃើញ​ ដែរ ពេល​នោះ​ទើប​ដឹង​ថា​គាត់​ចាញ់ បោក​គេ​ក៏​មក​ប្ដឹង​ប៉ូលិស​តែ​ម្ដង ។
ស្ដ្រី​រង​គ្រោះ​បន្ដ​ ទៀត​ថា ចាប់តាំងពី​ពួកគេ​មក​ខ្សឹប​ដាក់​ត្រចៀក​រហូត​ដល់​ដើរ​តាម ឡើង​ជិះ​ម៉ូតូ​និង​ដោះ​គ្រឿងអលង្ការ​ឱ្យ​គេ នោះ​គាត់​ហាក់បីដូចជា​មិនដឹង​អ្វី​ទាំងអស់ គឺ​គេ​ឱ្យធ្វើ​អ្វី​ក៏​ធ្វើ​តាម​គេ លុះ​ពេល​គេ​ចេញផុត​ទើប​ដឹងខ្លួន​។ (សម្រង់​អត្ថបទ​សារព័ត៌មាន​ កោះ​សន្តិភាព ថ្ងៃ​ទី១៥ មិថុនា ២០១១)
ល្បិច​យក​ដុំ​ឥដ្ឋ​ខ្មៅ​ដាក់​ក្នុង​កំប៉ុង​រុំ​បង់​ស្អិត​ជិត​ថា​ជា​មាសតម្លៃ​​៣០​ម៉ឺន​ដុល្លារ​ ផ្ញើ​ទុកនឹង​ចៅ​អធិការ រួច​ចេញ​ទៅ​បាត់​ ក្រោយ​មក​ត្រឡប់​មក​វិញ​ថា​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ត្រូវ​ការ​លុយ​ព្យាបាល​ជំងឺ។ លុយ​សរុប​៣​ពាន់​ដុល្លារ​ តែ​ខ្លួន​មាន​លុយ​តែ​៣​ពាន់​ដុល្លារ​ សុំ​ខ្លី​១​ពាន់​ដុល្លារ​សិន​ ព្រោះ​មាន​មាស​តម្លៃ​៣០​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​ស្រេច។ លុះគណៈកម្មការ​វត្ត​សង្ស័យ ណាត់​ជួប​ឲ​មកយក​លុយ​ មិន​ព្រម​មក​ជួប​ ថា​ឲ​វេរ​តាម​ធនាគារ។ (សម្រង់​អត្ថបទ​សារព័ត៌​មាន​ កោះ​សន្តិភាព​)
ល្បិច​បោក​ទាំង​ម្ចាស់​ផ្ទះ​ជួល​ ទាំង​ក្រុមហ៊ុន​យក​វត្ថុ​មាន​តម្លៃ​អស់​ ៥០០០​ដុល្លារៈ មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​មាន​កំ​ពស់​ទាប​ ​ពាក់​វ៉ែន​ខ្មៅ​ ​បាន​កុហក​ថា​រក​ផ្ទះ​ជួល​ដើម្បី​បើក​ក្រុម​ហ៊ុន​ ​ចំ​ការ​កៅស៊ូ​ ​។ ក្រោយ​ពី​ឯក​ភាព​គ្នា​រួច​ថា​នឹង​ ​ចុះ​កុង​ត្រា​ក្នុង​តំ​លៃ​ ​៥០០០ដុល្លារ​ ​ក្នុង​១ខែ​ហើយ​ ​នោះ​ ​បុរស​រូប​នោះ​បាន​ណាត់​ម្ចាស់​ផ្ទះ​ថា​នឹង​ជួប​គ្នា​ធ្វើ​កិច្ច​សន្យា​នៅ​ ម៉ោង​ ​៣រសៀល​ ​ថ្ងៃ​ដដែល​នោះ​។​ ​ដល់​ម៉ោង​ណាត់​ក៍​ស្រាប់តែ​ឃើញ​បុរស​នោះ​ ​មក​ដល់​តាម​កាល​កំណត់​មែន​ដោយ​មាន​ ​ទាំង​នាំ​បុរស​ម្នាក់​និង​ស្រី​ម្នាក់​មក​ ​ជាមួយ​ផង​ ​។ ខ​ណៈ​ដែល​ម្ចាស់​ផ្ទះ​កំពុង​ជាប់​រវល់​ ​ក្នុង​ការ​សំអាត​ផ្ទះ​នោះ​ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ក៍​នាំ​អ្នក​ដែល​មក​ជាមួយ​គាត់​ទាំង​ពីរ​នាក់​នោះ​ឡើង​ទៅ​លើ​ផ្ទះ​ដែល​ប្រុង​នឹង​ជួល​នោះ​ ​។ មួយ​សន្ទុះ​ក្រោយ​មក​ក៏​ចុះ​មក​វិញ​តែ​ម្នាក់​ឯង​ដោយ​មាន​យក​ស្បោង​ ​និង​កាបូប​ ​ដែល​គេ​ដឹង​ថា​មាន​ស​ម្ភា​រៈ​ជា​ទូរស័ព្ទ​ដៃ​ម៉ាក ​Iphone​ ជា​ច្រើន​គ្រឿង​មាន​ ​តម្លៃ​ជាង​៥០០០ដុល្លារ​ចុះ​មក​ក្រោម​តែ​ម្នាក់​ឯង​ ​។ សូម​ជម្រាប​ថាស​ម្ភា​រៈ​ទាំង​ ​នោះ​គឺ​ជា​របស់​តំណាង​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​ដែល​បុរស​នោះ​នាំ​មក​មាន​ គ្នា​ ​ពីរ​នាក់​ស្រី​ប្រុ​ស​។​ ​ក្រោយ​ពី​ចុះ​ពី​លើ​ផ្ទះ​តែ​ម្នាក់​ឯង​ហើយ​យក​ស​ម្ភា​រៈ​ទាំង​នោះ​ ​ចុះ​ទៅ​បាត់​ដោយ​គ្មាន​អ្នក​ណា​ដឹង​នោះ​ ​ម្ចាស់​ផ្ទះ​ឆ្ងល់​ក៍​ស្រាប់តែ​ឡើង​ទៅ​ខាង​ ​លើ​ទើប​ដឹង​ថា​មនុស្ស​ទាំង​ពីរ​នាក់​ស្រី​ប្រុស​នោះ​ត្រូវ​បាន​បុរស​មិន​ ស្គាល់​អត្ត​ ​សញ្ញាណ​នោះ​ចាក់​សោ​រ​ចោល​ហើយ​លួច​យក​ស​ម្ភា​រៈ​ទាំង​នោះ​រត់​បាត់​តែ​ ​ម្ត​ង​។​ ក្រោយ​មក​ម្ចាស់​ផ្ទះ​បាន​ធ្វើ​ការ​សាកសួរ​បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ នោះ​ទើប​បាន​ ​ដឹង​ថា​ពួក​គេ​រង​ការ​ចាញ់​បោក​ហើ​យ​។​ ​បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ដែល​ជា​ ​តំណាង​ក្រុម​ហ៊ុន​ ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ ​បាន​ទៅ​បញ្ជា​ទិញ​រថ​យន្ត​ពី​ក្រុម​ហ៊ុន​របស់​គាត់​ចំនួន​៤ គ្រឿង​ ​ដែល​មាន​ ​ការ​បញ្ចុះ​តម្លៃ​ពិសេស​ ​ទិញ​ឡាន​មួយ​ថែម​ទូរស័ព្ទ​ ​I​ ​Phone​ ​ចំនួន​១គ្រឿង​ ​ផង​ដែរ​ ​។ បុរស​ស្រី​ប្រុស​ទាំង​ពីរ​នាក់​ដែល​ជា​ ​តំណាង​ក្រុម​ហ៊ុន​ ​បាន​ប្រាប់​ទៀត​ថា​បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​បាន​ប្រាប់​ពួក​គាត់​ ទាំង​ពីរ​ថា​អោ​យមក​យក​លុយ​នៅ​ ​ក្រុម​ហ៊ុន​របស់​គេ​ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​ ​គ្រោង​នឹង​ជួល​ថ្មី​នោះ​។​ ​តែ​ពិត​ប្រាកដ​ ​នោះ​ជា​ការ​ចាញ់​បោក​ទៅ​វិ​ញ​។ (អត្ថបទ​ដោយ ម៉ៅ​ នរិទ្ធីយ៉ា​ វិទ្យុ​នគរ​វត្ត​)

ល្បិចទី16
ល្បិច​ ដុត​ឲ​ច្រ​ឡោត​ បញ្ឆោត​ឲ​ខឹង សំដៅ ​ទៅ​លើប្រើ​ពាក្យ​សំដី​ ឬ​សកម្មភាព​អុជ​អាល​ធ្វើ​ឲ​គេ​ខឹង​សម្បា ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន។​ ល្បិច​នេះ​ អនុវត្តន៍​មាន​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ឆេវ​ឆាវ​តក់​ក្រហល់​ មនុស្ស​នឹង​ធឹង​អត់​ធ្មត់​ គេ​ពិបាក​ដុត​ឲ​ខឹង​ណាស់​។ ឧទាហរណ៍​ មនុស្ស​ដូច​ ចាវ ឆាវ ពូកែ​សង្ស័យ​ច្រើន​ មិន​ងាយ​ជឿ​សំដី​គេឡើយ ល្បិច​បែប​នេះ​មិន​អាច​ប្រើ​ការ​បាន​ឡើយ​ បែរ​ជា​អាច​កាំបិត​ចិត​ដង​ឯង​វិញ​។ ល្បិច​ដុត​ឲ​ខ្លោច​ របស់​ ខុង ម៉េង​ ពិត​ជា​ពូ​កែ​ដល់​កំពូល​ អាច​អុជ​អាល​ទាល់​តែ​ ចូវ​ យី​ ខឹង​ស្លាប់​ ជេ​ស្តេច​ឡាង ច្រឡោត​ទាល់​តែ​ក្ស័យ​ជីវ៉ា តែ​មក​ប៉ះ​ជាមួយ​ ស៊ី​ម៉ាអ៊ី​ ក៏​ទាល់​តំរិះ។
ប្រវត្តិ​ពិត​សម័យ​ ចាន់​គួក​ (៤៧៥ មុន​គ.ស ដល់​២២១ មុន​គ.ស)
នគរ​ឈីន មានអំណាច​និង​កម្លាំង​ខ្លាំង​ជាង​គេ ជា​ញឹក​ញាប់​តែងតែ​ឈ្លានពាន​នគរ​ជិត​ខាង។​ អ្នក​នយោយបាយ​ដ៏​កំពូល​នា​សម័យ​នោះ​ គឺ​ឧបរាជ ស៊ូ​ ឈីង កំពុង​រិះ​រក​មធ្យោបាយ​ដើម្បី​ចង​សម្ព័ន្ធ​ភាព​ជាមួយ​នគរ​ទាំង​ប្រាំមួយ គឺ​ នគរឈី ឈូ យាន​ ចាវ ហាង និង ខួយ រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បីទប់​ទល់​នឹង​នគរ​ឈីនដ៏​ខ្លាំង​ពូ​កែ។
ពេលបញ្ចុះ​បញ្ចូល​នគរ​យាន​និង​នគរ​ចាវ​បាន​ហើយ​ ប្រុង​ចេញ​ដំណើរ​ទៅ​កាន់​នគរ​ខួយ​ ស្រាប់​តែ​ទទួល​ដំណឹង​ថា​ នគរ​ឈីង​កំពុង​រៀបចំ​ទ័ពប្រុង​ឈ្លាន​ពាន​នគរ​ចាវ​។ ដំណឹង​នេះ​ធ្វើ​ឲ​ឧបរាជ ស៊ូ​ នឹក​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​ គិត​ថា​ផែនការ​ចង​សម្ព័ន្ធភាព​នគរ​ទាំង​ប្រាំមួយ​របស់​ខ្លួន ពិត​ជាត្រូវ​បរាជ័យ។ ភ្លាម​នោះ ក៏​នឹក​ឃើញ​មធ្យោបាយមួយ​ សម្រេច​ថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ម្នាក់​ជា​ទី​ទុក​ចិត្ត​ឲ​ទៅ​នគរ​ឈីន លៃ​យ៉ាង​ណា​ជ្រៀត​ចូល​ក្នុង​នគរ​ឈីន​កាន់​កាប់​តួនាទី​ធំ​ឲ​បាន។ តើ​អ្នក​ណា​ដែល​ត្រូវ​ជ្រើស​រើស​ឲ​ទទួល​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​នេះ? លោក​ឧបរាជ​ អង្គុយ​រិះ​គិត​យ៉ាង​យូរ​ ទើប​នឹក​ឃើញ​មនុស្ស​ម្នាក់​ គឺ ចាង យី ដែល​ជាមិត្ត​រួម​ថ្នាក់​របស់​ខ្លួន។ ភ្លាម​នោះ​ក៏​ហៅ​អ្នក​ជំនិត ពី សេង មក​ជួប​រប្រាប់​ពីគំនិត​របស់​ខ្លួន​ហើយ​និយាយថាៈ យើង ​មាន​សិស្ស​រួម​ថ្នាក់​ម្នាក់​ឈ្មោះ​ ចាង យី ឥឡូវ​នេះ​ កំពុង​រស់​នៅ​ក្នុង​នគរ​ខួយ។ យើង​ឲ​មាស​ឯង​មួយ​ពាន់​តម្លឹង​ ទៅអនុវត្ត​កិច្ច​ការ។ ឯង​ត្រូវ​ក្លែង​ខ្លួន​ជាអ្នក​ជំនួញ ដូរ​ឈ្មោះ​ថា ជាស៊ី​ ហើយ​ធ្វើ​ដំណើរ​ទៅកាន់​នគរ​ខួយ។ នៅពេល​បាន​ជួប ចាង​ យី ហើយ​ត្រូវ​ធ្វើ​បែប​នេះ​ឬបែប​នោះ​។ ពេល​ដែល​ត្រឡប់មក​កាន់​នគរ​ ចាវ​ វិញ ត្រូវ​អនុវត្ត​យ៉ាង​នេះ​ឬយ៉ាង​នោះ។ រាល់​កិច្ច​ការ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ កុំ​ធ្វេស​ប្រហែស​ឲ​សោះ។
ជាស៊ី​​ ទទួលបញ្ជា​ហើយ​ ក៏​ចេញដំណើរ​ទាំងយប់​ទៅកាន់​នគរ​ខួយ។ ពេលនោះ​ ចាងយី ទើប​ទទួល​ការ​មាក់​ងាយ​ពី​ស្តេច​ឈូ ស្នាម​របួស​ទើប​ជា​សះ ក៏​​ត្រឡប់​ទៅ​កាន់​នគរខួយ​វិញ​ សម្ងំ​ខ្លួន​ពួន​អាត្មា​នៅ​តែ​ក្នុង​ផ្ទះ។ ជាស៊ី​ ក៏​បាន​ទៅ​ដល់​នគរ​ខួយ​ចំពេល​ដែល​ ចាងយី មាន​បំណង​ចង់​ទៅ​ជួប លោក​ឧបរាជ ស៊ូ ឈីង នៅ​នគរ​ចាវដែរ។ ចៃ​ដន្យ​ក៏​បាន​ជួប​គ្នា។ លុះ​ជជែក​គ្នា ដឹង​ថា​ជន​នេះ​មក​ពី​នគរ​ ចាវ​ ទើប​ ចាងយី សួរៈ
ឮថា ឧបរាជ​ថ្មី​របស់​នគរ​ចាវ​ឈ្មោះ លោក​ឧបរាជ​ស៊ូ ឈីង មែន​ទេ?
មែនហើយ​លោក​ប្រុស​ស្គាល់ឧបរាជ​ស៊ូ​ដែរ​ឬ? ជាមិត្ត​ភក្តិឬ​នៅ​ស្រុក​កំណើត​ជាមួយ​គ្នា? ជាស៊ី​សួរ។
មិន​ត្រឹម​តែ​ជាមិត្ត​រួម​ថ្នាក់​ទេ ថែម​ទាំង​ជា​បង​ប្អូន​ធម៌​ទៀត​ផង។ ចាងយី តប​ដោយ​រួស​រាយ។
មែន​ឬ?​ខ្ញុំ​ពិត​ជា​ខ្វះ​ការ​គួរ​សម​ជាមួយ​លោក​ប្រុស​ពេក​ណាស់​ ដែល​លោក​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​លោក​ឧបរាជ។ បើ​មាន​ទំនាក់​ទំនង​ល្អ​បែប​នេះ​ដែរ​ ម្តេច​មិន​ទៅ​ជួប​គាត់​រក​កិច្ចការតិចតួច​គ្រាន់​នឹង​ធ្វើ។ ជាស៊ី និយាយ​យ៉ាង​គោរពហើយ​បន្តៈ ពេល​នេះ​កិច្ចការ​រក​ស៊ី​របស់​ខ្ញុំ​ចប់​ល្មម គឺ​ត្រូវ​ត្រឡប់​ទៅ​វិញ។ បើ​លោក​ប្រុស​មិនយល់​ទាស់​ទេ​ រួម​ដំណើរ​ទៅ​ជាមួយ​គ្នា​តែ​ម្តង​ទៅ​យ៉ាង​ម៉េច​ដែរ?
ល្អ​ដែរ​ចំ​គំនិត​ដែល​ ចាង​យី កំពុង​គិត​ ក៏​ឆ្លើយ​បាទ​តែ​ម្តង​។ រួច​ហើយ​គេ​ក៏រួម​ដំណើរ​ជាមួយគ្នា។ ប៉ុន្មានថ្ងៃក្រោយ​មកក៏​ទៅ​ដល់​ទិសដៅ​ដូច​ប្រាថ្នា។
មក​ដល់​ក្រុង​ ជាស៊ី​ យក​លេស​ ថា​ជាប់​រវល់​ការងារ​ ហើយ​ថា​ផ្ទះ​របស់​ខ្លួ​ន​នៅ​ក្បែរៗ​នោះ​ដែរ​ ក៏​ទុក​ឲ​ ចាងយី ស្នាក់​នៅ​ផ្ទះ​សំណាក់។
ថ្ងៃ​បន្ទាប់ ចាងយី ក៏​ធ្វើ​ដំណើរ​ទៅ​កាន់​សំណាក់​ឧបរាជ​ ស៊ូ​ឈីង ដើម្បី​សុំ​ជួប​តែ​អ្នក​យាម​មិន​បាន​បញ្ជូន​ដំណឹង​នេះ​ទៅ​ក្នុង​សំណាក់​ទេ មិន​អនុញ្ញាត​ឲ​ចាងយី ចូលទៅ​ក្នុង​ តែក៏​មិន​ឲ​ត្រឡប់​ទៅ​វិញ​ដែរ។ បន្ត​បន្ទាប់ក្នុង​សភាព​បែប​នេះ​ជា​ច្រើន​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​ប្រាំមួយទើប​អ្នក​យាម​បញ្ជូន​ដំណឹង​នេះ​ទៅ​ខាង​ក្នុង​ សំណាក់។ តែ​អ្នកយាម​ខាង​ក្នុង​ប្រាប់​ថា កិច្ច​ការ​របស់​លោក​ឧបរាជ​មមាញឹក​ណាស់ ឲប្តូរ​ថ្ងៃ​ជួប​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ចាងយី​ ក៏​រង់ចាំ​បែប​នេះ​អស់​ជាច្រើន​ថ្ងៃ​ថែម​ទៀត​ តែ​គ្មាន​ដំណឹង​រហូត​ ឯ​សាហ៊ុយក៏​កាន់​តែ​ខើច​ ខឹង​ខ្លាំង​ណាស់​ថា​នឹង​ត្រឡប់​ទៅ​វិញ​ តែ​ម្ចាស់​ផ្ទះ​សំណាក់​ក៏​មិន​អនុញ្ញាត​ឲ​ត្រឡប់​ទៅ​វិញ​ដែរ ដោយ​និយាយ​ថាៈ​លោក ​ប្រុស​បាន​ជាមក​ហើយ​ ទ្រាំចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទៅ​គង់​តែ​បានជួប​ទេ។ បើសិន​ជាលោក​ប្រុស​ ស្រាប់តែ​ចាក​ចេញ​ទៅ​បាត់បែប​នេះ ពេល​ដែល​លោក​ឧបរាជ​​អនុញ្ញាត​ឲ​ចូល​ជួប តើ​ឲ​ខ្ញុំ​ដោះ​ស្រាយ​យ៉ាង​ណា​ទៅ​វិញដូច្នេះ​ទោះ​ត្រូវ​ចាំ​មួយ​ឆ្នាំ​ឬ​កន្លះ​ឆ្នាំ ក៏​ខ្ញុំ​មិន​អនុញ្ញត​ឲ​លោក​ប្រុស​ចាក​ចេញ​ទៅ​ដែរ។
ចាង​យី ទាល់​គំនិត​ ក៏​សុខ​ចិត្ត​ទ្រាំ​ស្នាក់​នៅ​តទៅ​ទៀត​ទាំង​ចិត្ត​ធុញ​ថប់ ទោះ​ចង់​ទៅ​រក​ ជាស៊ី ក៏​គ្មាន​អ្នកណា​ស្គាល់។ ច្រើន​ថ្ងៃ​កន្លង​ផុត​ទៅ​ ចាងយី ទ្រាំ​លែង​បាន ក៏​ដើរ​សំដៅ​ទៅ​សំណាក់​លោក​ឧបរាជ ដើម្បី​សុំ​លា​។ ពេល​នោះទើប​មានការអនុញ្ញាត​ឲចូល​ជួប គឺ​ជួប​នៅ​ថ្ងៃ​ស្អែក។
ស្អែក​ឡើង​ ចាងយី​ ស្លៀកពាក់យ៉ាង​សមរម្យ ចូល​ជួប​ឧបរាជតាំង​ពី​ព្រលឹម​ តែ​ត្រូវ​អ្នក​យាម​ឃាត់​​ ដោយ​និយាយ​យ៉ាង​ក្រអឺត​ថាៈ លោក​ឧបរាជ​កំពុង​តែ​ជាប់​រវល់​ យ៉ាងម៉េច​ចាំ​បន្តិច​មិន​បាន​ទេ​ឬ?
ចាងយី​ ក្តៅ​ឥត​ឧបមា ឈរចាំយ៉ាង​មួ​ហ្មង។ ក្រឡេក​មើល​ទៅ​មន្រ្តី ចេញ​ចូល​មិន​ដាច់។ ពេល​ជិត​ថ្ងៃ​ត្រង់​​ទើប​ឮ​គេ​ហៅ​ឲ​ចូល​ជួប។ ចាងយី​ គិត​ថា​ ឧបរាជ​ ស៊ូ​ឈីង នឹង​មក​ទទួល​ដោយ​ផ្ទាល់ តែ​បែជា​ខក​បំណង​ ដោយ​លោក​ឧបរាជ​អង្គុយ​ធ្វើ​ព្រងើយ រួច​សួរ​យ៉ា​ង​សោះ​កក្រោះ​ថា សុខ​សប្បាយ​ជា​ទេ? ចាងយី ខឹង​ឡើង​បែក​ផ្សែង ហើយ​មិន​អើ​ពើ​នឹង​សំដី ស៊ូ​ឈីង។
ដល់​ពេល​អាហារ​ថ្ងៃ​ត្រង់​ល្មម ស៊ូឈីង​ ក៏​និយាយ​ទៅ​កាន់​ ចាង​យី ថា កិច្ចការ​យើង​មមាញឹក​ពេក​ធ្វើ​ឲ​ឯង​ចាំ​យូរ ឥឡូវ​គិត​បាយ​ទឹក​សិន ហើយ​យើង​មាន​រឿង​ខ្លះ​និយាយ​ជាមួយ​ឯង។ រួច ​ក៏​ឲអ្នក​បំរើ​រៀប​តុ​ ឲ​ចាង​យី​នៅ​ខាង​ក្រោម ចំណែក​ខ្លួន​អង្គុយ​ខាង​លើ​ដដែល។ ចាងយី​ ឃើញ​ម្ហូប​ ស៊ូឈីង​ សុទ្ធ​តែ​ស្រា​ឆ្ងាញ់ ម្ហូប​ឆ្ងុយ គ្រឿង​សមុទ្រ​ ចំណែក​ខ្លួន គឺ​សម្ល​ទឹក​មួយ​មុខ​ គោក​មួយ​មុខ បាយ​វិញ​ចង់​ធំ​ក្លិន​បាវ​ទៅ​ហើយ។
ដោយ​គ្មាន​ជំរើស​ព្រោះ​ជំពាក់​ប្រាក់​ផ្ទះ​សំណាក់​ច្រើន​ផង​ ចាងយី បរិភោគ​ទាំង​ខឹង​ផង​ខ្មាស​ផង​ កែវ​ភ្នែក​ទាំង​គូ​ឡើង​ក្រហម​ស្ទើរ​ឆេះ។
ឧបរាជ​ស៊ូ ក៏​បញ្ជាៈ សូមអញ្ជើញ​ភ្ញៀវ​ឡើង​មក​ជួប។
ចាងយី ក៏​ងើប​ឈរ​ឃើញ ស៊ូឈីង នៅ​អង្គុយ​ធ្វើ​ព្រងើយនៅ​ខាង​លើ ពិតជាទប់​កំហឹង​លែង​បាន​ហើយ ក៏​បោះ​ជំហាន​ទៅ​ចង្អុល​មុខ​ឧបរាជ​ ស៊ូ​ឈីង ដោយ​ពាក្យ​អសុរោះ​សព្វ​បែប​យ៉ាង។
ចាងយី ត្រឡប់​មក​ផ្ទះ​សំណាក់​វិញ​​ពោរពេញ​ដោយ​កំហឹង​ និង​មិន​បាន​ផល​ប្រយោជន៍​អ្វី​មក​ជាប់​ខ្លួន​សោះ។ ពេល​មក​ដល់​ផ្ទះ​សំណាក់​វិញ​ ជួន​ជា ជាស៊ី​ មក​ដល់​ល្មម​ ក៏​រ៉ាយ​រ៉ាប់​គ្រប់​រឿង​រ៉ាវ​ប្រាប់ ហើយ​ថា​ខ្លួន​នឹង​ទៅ​កាន់​នគរ​ឈីន ព្រោះ​ក្នុង​ចំណោម​នគរ​ទាំង​៧ ឈីន​មាន​អំណាច​ខ្លាំង​ជាង​គេ មាន​កម្លាំង​អាច​វៃ​នគរ​ចាវ​បាន។ បើសិនជា​នគរ​ឈីន ត្រូវ​ការ​ខ្លួន​ជាចាំ​បាច់ ខ្លួន​ពិត​ជាលើក​ទ័ព​មក​វាយ​នគរ​ចាវ​ពុំ​ខាន សឹង​សឹក​គំនុំ​ដែល ស៊ូ​ឈីង មើល​ងាយ​ខ្លួន។
ជាស៊ី ក៏​ចូលរួម​ដំណើរ​ទៅ​នគរ​ឈីន ជាមួយ​ ចាងយី ដោយ​ក្លែង​ថា​ទៅ​សួរ​សុខ​ទុក​បង​ប្អូន។ ជាស៊ី​ ជួយ​ចេញ​ថ្លៃ​ផ្ទះ​សំណាក់​ឲ​ហើយ​ក៏​ចេញ​ដំណើរ​ទៅ។ ទៅ​ដល់​នគរ​ឈីន ជាស៊ី ជួយ​ផ្តល់​ប្រាក់​និង​ទំនុក​បំរុង​ ចាងយី សព្វ​បែប​យ៉ាង ដើម្បី​ធ្វើ​សកម្មភាព​ទំនាក់ទំនង។ មិន​យូរ​ប៉ុន្មាន​ ចាងយី ក៏​ទទួល​បាន​ការពេញ​ចិត្ត​ពី​ស្តេចឈីន តែង​តាំង​ជា​ទី​ប្រឹក្សា​ពិសេស រួម​ពិភាក្សា​រាល់​កិច្ច​ការ​ធំៗ​របស់​កង​ទ័ព។
ពេលនោះ ជាស៊ី ក៏​សុំ​លា ចាងយី ត្រឡប់​ទៅ​ផ្ទះ​វិញ។ ចាង​យី​ ក៏​និយាយ​ថាៈ
ខ្ញុំមាន​ថ្ងៃ​នេះ ក៏​អាស្រ័យលើការ​ជួយ​ជ្រោម​ជ្រែង​របស់​លោក​ទាំង​អស់។ ខ្ញុំ​គិតថា​នឹង​សង​គុណ​លោក​វិញ។​ យ៉ាង​ម៉េច បាន​ជា​ប្រញាប់​ចង់​ទៅ​ផ្ទះ​វិញ​ហើយ? ជាស៊ី សើច​ហើយ​និយាយថាៈ
គួរ​តែ​សង​គុណ​មិត្ត​រួម​ថ្នាក់​លោក​វិញ​ទៅ​! ទើប​រៀប​រាប់​ ប្រាប់​ ចាងយី នូវ​អ្វី​ដែលឧបរាជ​ស៊ូ ឲ​គេធ្វើ។ ស្តាប់​ចប់​ ចាង​យី ភ្ញាក់​ខ្លួន​ដូច​គេ​ដាស់។ តាម​ពិត​អ្វីៗ សុទ្ធ​តែ​ជា​គំរោង​ការណ៍​របស់ របស់​ស៊ូឈីង​ ធ្វើ​ឡើង​ដើម្បី​រូបខ្លួន។ ចាងយី​ ដក​ដង្ហើម​វែង​ហើយ​និយាយ​ថាៈ
ឯង​ត្រឡប់​ទៅ​វិញ ប្រាប់​លោក​ឧបរាជ​ផង​ថា ដរាប​ណា​ ចាងយី នៅ​មាន​ជីវិត ដាច់​ខាត​មិន​ទៅ​ឈ្លាន​ពាន​នគរ​ទាំង​ប្រាំមួយ ដាច់​ខាត​មិន​បំផ្លាញ​ផែន​ការ​សម្ព័ន្ធ​ភាព នគរ​ទាំង​ប្រាមួយ​របស់​លោក​ឡើយ។
(ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ល្បិច​ទល់​មេឃ ភាគី​ ដែល​រៀប​រៀង​ដោយ គីម​ ឃាង)
(១)​ អ្នក​ស្គាល់​​គុណ​គាប់​ស្គាល់​ល្អ​អាក្រក់​
កាល​បើ​សេព​គប់​មនុស្ស​អាក្រក់​ក៏​ត្រឡប់​ជា​អាក្រក់​វិញ​
ដូច​ស្ទឹង​ថ្លា​មាន​រស​ជាតិ​ល្អ​ លុះ​ហូរ​ចូល​សមុទ្រ​ហើយ​ ក៏​ប្រែក្លាយ​ទៅ​ជា​មាន​រស​ជាតិ​ប្រៃ​ផឹក​ពុំ​បាន​។
(២) កិច្ចការ​អ្វី​មួយ​ដែល​ប្រកប​ដោយ​អំពើ​ឥតប្រយោជន៍​ ក៏​រមែង​មិន​បាន​ផល​សម​តាម​ប្រាថ្នា​ទេ​ ដូចជា​ការប្រើ​វេលា​ព្យាយាម​បង្រៀន​សត្វ​កុក​ឲ​ចេះ​និយាយ​ដូច​សត្វ​សេក​ សូម្បី​ច្រើន​រយ​ដង​ ក៏​នឹង​មិន​បាន​ផល​។
(៣) ជន​ណា​ឃើញភរិយា​អ្នកដទៃ ទុក​ស្មើ​មាតា​របស់​ខ្លួន ឃើញ​ទ្រព្យ​អ្នក​ដទៃ​ទុក​ស្មើ​ដុំ​ថ្ម ឃើញ​សព្វ​សត្វ​ទាំង​ឡាយ​ ទុក​ស្មើ​រូប​ខ្លួន​ ជន​នោះ​លោក​ហៅ​ថា​​"បណ្ឌិត​"។
(៤) ចិត្ត​ម៉ឹងម៉ាត់​ក្នុង​គ្រា​ក្រ​ទុក្ខ​ព្រួយ ចិត្ត​នឹង​ធឹង​ក្នុង​គ្រា​សុខ​ចំរើន​ សេចក្តី​អង់​អាច​ក្នុង​ទី​ប្រជុំ​ជន​ដោយ​ថ្វី​មាត់​ ចិត្ត​ក្លៀវក្លា​ក្នុង​សមរភូមិ ចិត្ត​ត្រេក​អរ​ក្នុង​យស​ និង​ចិត្ត​ស្រវា​ស្រទេញ​ក្នុង​ការសិក្សា​ ទាំង​អស់​នេះ​​ ជាលក្ខណៈ​សម្បត្តិ​របស់​បុគ្គល​មាន​ចិត្ត​ដ៏​មហិមា​។
(៥)​ គេ​ដឹង​ចិត្ត​មិត្រ​ក្នុង​គ្រា​ក្រ​ ដឹង​ចិត្ត​ទាហាន​ក្លៀវ​ក្លា​ក្នុង​សង្រ្គាម ដឹង​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​សង​បំណុល​គេ​ ដឹង​ចិត្ត​ភិរយា​ក្នុង​ពេល​ខ្សត់​ទ្រព្យ​ និង​ដឹង​ចិត្ត​ផៅ​ពង្ស​គ្រា​វិនាស​អន្តរាយ​។
(៦) បុគ្គល​កុំ​គប្បី​ចង​មិត្ត​សម្លាញ់​ឬ​ចង​ស្ពាន​មេត្រី​ជាមួយ​មនុស្ស​អាក្រក់ ​ជាដាច់​ខាត​ ដូចជា​ធ្យូង​ បើ​នៅ​ក្តៅ​វា​រលាក​ដៃ​ បើ​រលត់​ហើយ​ វា​ប្រឡាក់​ដៃ​។
(៧) បើ​ជាសត្រូវ​ហើយ​ បុគ្គល​កុំ​គប្បី​ចង​មេត្រី​ជឿ​ទុក​ចិត្ត​យ៉ាង​ស្និត​ឲ​សោះ ដូច​ជា​ទឹក​ ទុក​ជា​ពុះ​ខ្លាំង​គគ្រឹកៗ​ក៏​អាច​រលត់​ភ្លើង​បាន​។

សាង ​ខ្លួន​ឯង​ រៀប​រៀង​ដោយ​ ស៊ា​ ប៊ុនភេង បោះពុម្ព​លើក​ដំបូង​នៅ​ឆ្នាំ ១៩៧៣ ក្រោយ​មក​មានការ​បោះពុម្ព​ឡើងវិញ​ជាបន្ត​បន្ទាប់​។ សៀវភៅ​នេះ​ គឺ​ជា​ប្រភេទ​សៀវភៅ​ទស្សនវិជ្ជា​លំហាត់​ចិត្ត​រឹង​ប៉ឹង​សម្រាប់​ដឹកនាំ​ មនុស្ស​ជាតិ​។ នៅ​លើ​ពិភព​លោក​នេះ​មាន​មនុស្ស​៣​ប្រភេទ​រស់​នៅ ប្រភេទ​ ទី​១ សាងសេចក្តី​សុខ​ឲ​ដល់​ខ្លួន​ឯង​និង​ពិភព​លោក​ ប្រភេទ​ទី២​ បំផ្លេច​បំផ្លាញ​សេចក្តី​ល្អ​សុខសន្តិភាព​របស់​ខ្លួន​និង​ពិភពលោក និង​ប្រភេទ​ទី៣ មិនបាន​បំផ្លេចបំផ្លាញ​តែ​ក៏​មិនបាន​សាង​សេចក្តី​សុខ​សន្តិភាព​ដល់​ខ្លួន​ឯង ​និង​ពិភពលោក​ដែរ ។​ មនុស្ស​ប្រភេទ​ទី​១​ រមែង​ទទួល​បាន​ផល​ល្អ​ និង​សាង​ខ្លួន​ក្លាយ​ជា​វីរៈបុរស​ឬ​មហាបុរស​ ដែលជាទី​ប្រាថ្នា​នៃ​មនុស្ស​ទាំង​ពួង​។ តាមរយៈ​ការរៀន​សូត្រ​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​គុណសម្បត្តិ​នៃ​មហា​បុរស​ ទាំងឡាយ​ និង​ប្រតិបត្តិតាម​ មនុស្ស​យើង​ក៏គង់​នឹង​អាច​សាង​ខ្លួន​ឲបាន​ល្អ​ពិតៗ។
ដើម្បី​ឲបាន​ជា​មហា​បុរស គេ​ត្រូវ​សាង​គុណសម្បត្តិ​៤០​ ប្រការៈ (១) អនាម័យ (២) ភាព​ជាអ្នក​មិន​ភ្ញាក់​ផ្អើល​ (៣) ភាព​ជាអ្នក​មាន​ចិត្ត​រីករាយ​ស្រល់​ស្រាយ​ (៤)​ គោលបំណង​ (៥) ភាពជាអ្នក​មិន​អស់​សង្ឃឹម​ (៦) ការមិន​តុញ​តុះ​ចំពោះ​សេចក្តី​នឿយ​លំបាក​ (៧) ភាពជាអ្នក​មាន​ចិត្ត​រឹង​ប៉ឹង (៨) ភាពជាអ្នក​ទៀង​ត្រង់​ចំពោះ​ពេលវេលា​ (៩) ភាព​ជាអ្នកមាំ​ទាំប្រឹង​ប្រែង​​ (១០) ការធ្វើការ​ស្មើ​ចុង​ស្មើ​ដើម​ (១១) សមាធិ​ (១២)​ ក្លាហាន​មិន​រួញ​រា​ក្នុង​កាល​ធ្វើ​អ្វី​មិន​សម្រេច​ (១៣)​ ពិធីការ​ (១៤) ភាពជាអ្នក​មាន​របៀប​ (១៥) ការ​ត្រិះ​រិះ​(១៦)​ ភាព​ជា​អ្នក​ល្អិត​ល្អ
(១៧) ការមាន​ហេតុ​ផល​ត្រឹម​ត្រូវ​ (១៨) សេចក្តី​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ (១៩) ជំនឿ​ក្នុង​ខ្លួន​ឯង​ (២០)​​ សេចក្តី​រហ័ស​រហែង​ (២១) ការស​ង្កេត​ (២២) សម្បជញ្ញៈ​ (២៣) ការមិន​រអែងរអា​ចំពោះ​បុគ្គល​ដទៃ​ (២៤) ការធ្វើ​ខ្លួន​ឲ​ជាទីគាប់​ចិត្ត​ដល់​ជន​ដទៃ​ (២៥)​ ការដឹង​កាលៈទេសៈ (២៦) ការប្រយ័ត្ត​ប្រយែង (២៧) បដិភាណ (២៩) ការពារ​ខ្លួន​ឯង​ (៣០) ធ្វើ​ខ្លួន​ឲ​គេ​ជឿ​ជាក់​បាន​ (៣១) ភាពជាអ្នក​ល្អ​ (៣២) ធ្វើ​ខ្លួន​ឲ​សម​នឹង​កិត្តយស​ (៣៣) សេចក្តី​ចេះ​ដឹង​ (៣៤) សេចក្តី​ចាំ (៣៥) ការហ្វឹកហាត់​ខ្លួន​ឯង (៣៦)​​ មនោ​គតិ​ (៣៧) ការជួយ​ខ្លួន​ឯង​ (៣៨) ការឈ្នះ​ខ្លួន​ឯង​ (៣៩) ការ​មិន​បោះបង់​សេចក្តីព្យាយាម​ និង​(៤០) មនោមយិទ្ធិ​(កម្លាំងចិត្ត)​។
បណ្តា​គុណសម្បត្តិ​ទាំង​៤០​ប្រការនេះ​​ ត្រូវ​ប្រតិបត្តិ​តម្រូវ​ទៅតាម​ពេលវេលា គុណសម្បត្តិ​ពី​(១)ដល់​(៧) ត្រូវ​ប្រតិបត្តិ​ចាប់​ពី​រលឹក​ពី​ដំណេករហូត​ដល់​ធ្វើ​ការ​ គុណសម្បត្តិ​ពី(៨)ដល់​(២០) ត្រូវ​ប្រតិបត្តិ​ក្នុង​ពេល​កំពុង​ធ្វើ​ការងារ​ គុណសម្បត្តិ​ពី (២១)​ដល់​(២២) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ទំនេរ​-ដើរ​លេង​ ឬត្រឡប់​ពី​កន្លែង​ធ្វើ​ការ​មកវិញ​ គុណសម្បត្តិ​ពី(២៣)​ដល់​(៣២) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ធ្វើការទាក់​ទង​នឹង​ជន​ដទៃ​ គុណសម្បត្តិ​ពី​(៣៣)​ដល់​(៣៤) ត្រូវ​ប្រតិបត្តិ​ក្នុង​ពេល​នៅ​ផ្ទះ​ គុណសម្បត្តិ​ពី​(៣៥)​ ដល់​ (៣៦) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ដេក​មុន​លក់​ និង​គុណសម្បត្តិពី​(៣៧)​ដល់​(៤០) ត្រូវ​ប្រតិបត្តិ​ប្រកប​នឹង​គុណសម្បត្តិ​ដទៃ​ទៀត​ទាំង​អស់​។
សៀវភៅ​សាងខ្លួនឯង​ ចែក​ចេញ​ជា​2ផ្នែក​សំខាន់ៗ​ ផ្នែក​ទី១​បក​ស្រាយ​ពី​ប្រវត្តិ​របស់​មហា​បុរស​សំខាន់ៗ​ និង​ផ្នែក​ទី២​ បកស្រាយ​ពី​គុណ​សម្បត្តិ​៤០​ប្រការ​និងរបៀប​ប្រតិបត្តិ​​ដោយ​លើក​យក​មក​ បរិយា​យ​លំអិត​អំពី​ការសាង​ គោលបំណង​ ចិត្តរឹង​ប៉ឹង​ សមាធិ ការជឿ​ជាក់​ខ្លួន​ឯង​ និង​មនោមយិទ្ធិ
បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​ ២៦​ យ៉ាង​ហៅថា​ប្រុស​គ្រប់​លក្ខណ៌​គឺៈ
១.​ ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការ​រៀនសូត្រ​មិន​ប្រកាន់​ខ្លួន
២.​ មិន​ចេះលួច​ប្លន់​កេង​កិប​ឆរបោក
៣.​ មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ
៤.​ មិន​រំភើប​ញាប់​ញ័រ​ ភ័យ​អរ​ផ្តេសផ្តាស
៥.​​ មិន​កុហកភូត​ភរ​ ឲលើស​ពីការពិត
៦. មិន​​និយាយ​ត្រាប់​ឲ​អៀន​ខ្មាស់
៧ .​ បាន​ឮ​ដំណឹង​ហើយ​វិនិច្ឆ័យ​សិន​ ទើប​ជឿ​ជា​ក្រោយ
៨.​ ធ្វើ​ការ​មិន​រួស​រាន់​ពេក​មិន​យឺត​យូរ​ពេក
៩. មិន​ចេះ​និយាយ​បំភ្លើស​សើច​លេង
១០. ចេះ​ទទួល​ភ្ញៀវ​ពន្លឺ​មិន​លាក់​មុខ
១១.​ មាន​ថ្នាំ​កែ​រោគ​បំរុង​ទុក​មិន​ឲខ្វះ​ពេល​ត្រូវ​ការ
១២. មិន​ប្រាប់​ការសម្ងាត់​ដល់​អ្នក​ដទៃ
១៣. មិន​ផ្ញើរបស់​ទុក​នឹង​បុគ្គល​មិន​គួរ​ផ្ញើ
១៤. មាន​ចិត្ត​អត់ធន់​តស៊ូ​មិន​ញ៉ាក
១៥. មាន​ភក្តី​ភាព​ចំពោះ​ចៅហ្វាយ​នាយ
១៦.​ មិន​ចេះ​ឡឹក​ឡក់​ចំពោះ​ស្រី​ក្រមុំ
១៧. ស្គាល់​ចំនេញ​ស្គាល់​ខាត
១៨. រក​ប្រដាប់​តុប​តែង​ខ្លួន​ឲ​ភរិយា​បុត្រ​ធីតា​ និង​ខ្លួនឯង
១៩. មិន​ទិញ​ជឿ​នូវ​របស់​ប្រើ​ប្រាស់​គ្រប់​យ៉ាង
២០.​ ដឹង​គុណ​ តប​គុណ​ សរសើរ​គុណ​ នៃ​អ្នក​មាន​គុណ
២១.  គោរព​តាម​ឱវាទ មាតា​បិតា​ញាតិមិត្រ​ និង​អ្នក​ប្រាជ្ញ
២២. ចេះ​អត់​ទ្រាំ​ស្តាប់​ នូវ​ពាក្យ​ដែល​គេ​ស្តី​បន្ទោស​ប្រដៅ
២៣. មាន​កាយ​វាចា​ សមរម្យ​មិន​ឆ្គង
២៤. ឲ​ដំណឹង​មនុស្ស​ក្នុង​ផ្ទះ​ហើយ​ ទើប​ចេញ​ទៅ
២៥. ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច
២៦.​ ខឹង​ឆាប់​បាត់​មិន​ចង​កំហឹង​ទុក៕
បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​ ២៦ ហៅ​ថា​ប្រុស​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​លេញ​ទេ​ មាន​ខ្វះ​ខាតខ្លះ​ ហៅ​ថា​ប្រុស​ខាត​លក្ខណ៍​ បើ​មាន​តែ​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះរដាច់​រដោច​ ហៅ​ថា​ប្រុស​ដាច់​លក្ខណ៍​ ឬ​អា​កំបាក់​ទន្សា។
១.​ នឹក​ដល់​មិត្ត​ដែល​​បែក​គ្នា
២.​ ត្រេកអរ​នឹង​មិត្ត​មក​រក
៣.​ ចង់​តែ​ឲ​មិត្ត​មក​លេង
៤.​ ត្រេកអរ​នឹងទទួល​មិត្ត​យ៉ាង​រាក់​ទាក់
៥.​ ស្រឡាញ់​មិត្ត​របស់​មិត្ត
៦.​ ស្អប់​សត្រូវ​របស់​មិត្ត
៧.​ ចេញ​មុខ​ការពារ​មិត្ត
៨.​ គាំ​ទ្រ​អ្នក​សរសើរ​មិត្ត
៩.​ ប្រាប់​អាថ៌កំបាំង​ចំពោះ​មិត្ត
១០.​ ជួយ​លាក់​អាថ៌កំបាំង​របស់​មិត្ត
១១.​ ទុកដាក់​នឹង​កិច្ចការ​របស់​មិត្ត
១២.​ សរសើរ​បញ្ញា​របស់​មិត្ត
១៣.​ ត្រេកអរ​នឹង​សុខ​ចំរើន​របស់​មិត្ត
១៤.​ ឈឺ​ឆ្អាល់​នឹង​វិនាសភាព​របស់​មិត្ត
១៥.​ នឹង​ដល់​មិត្ត​ពេល​បាន​ចំណី​ឆ្ងាញ់
១៦.​ រាយ​ចំណែក​ឲ​មិត្ត
ដកស្រង់​ចេញ​ពី​ សៀវភៅ​ប្រជុំ​វប្បធម៌​ និពន្ធដោយ​ ឡុង​ ផ្លែង 
  
១.​ ថ្ងៃ​អាទិត្យ​ ពណ៌ក្រហម
២.​ ថ្ងៃ​ចន្ទ​ ពណ៌​លឿង​ទុំ
៣.​ ថ្ងៃ​អង្គារ​ ពណ៌​ស្វាយ​ ៤.​ ថ្ងៃ​ពុធ​ ពណ៌​ស៊ី​លៀប
៥.​ ថ្ងៃ​ព្រហស្បតិ​ ពណ៌​បៃ​តង
៦.​ ថ្ងៃ​សុក្រ​ ពណ៌​ខៀវ
៧.​ ថ្ងៃ​សៅរ៍​ ពណ៌​ព្រីង​ទុំ
ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​វប្បធម៌​របស់​ ឡុង ផ្លែង 
  
១.​ សុៈ​ ស្តាប់
២.​ ចិៈ​ គិត
៣.​ បុៈ​ សួរ
៤.​​ លិៈ​ កត់
ដក​ស្រង់​ចេញ​ពី​ សៀវភៅ​ប្រជុំ​វប្បធម៌ 
ស្រ្តី​ដែល​ប្រកប​ដោយ​លក្ខណៈ​៣១​យ៉ាង​ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍ៈ
១.​ មិនចេះ​អេចអូច​និយាយ​ដើម​គេ​។
២.​ ចេះ​គួរសម​ក្រោក​ទទួល​មាតា​បិតា​និង​ស្វាមី​។
៣.​ ដឹង​គុណ​ តប​គុណ​ មាតា​បិតា​ញាតិ​សន្តាន​ ទាំង​​ពីរ​ខាង​។
៤.​ មិន​ចេះ​ដេក​ថ្ងៃ​។
៥. ​មិន​ភ្លី​ភ្លើ​ភ្លេច​មុខ​ភ្លេច​ក្រោយ​។
៦.​ ចេះ​ថែ​ទាំរបស់​ទ្រព្យ​។
៧.​ មិន​ផិត​ក្បត់​ស្វាមី​។
៨.​ មិន​ចេះ​ប្រច័ណ្ឌ​ស្វាមី​។
៩.​ គ្មាន​កលមាយា​។
១០.​ មិន​រំសាយ​សក់​ឲ​គេ​ឃើញ​។
១១ .​ មាន​ចិត្ត​អត់​ធន់​ធ្ងន់​ធ្ងរ​។
១២.​ មាន​ជើង​ស្រាល​មិន​ដើរ​តន្ត្រំ​ក្តុង​ក្តាំង​។
១៣.​ មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ​គេ​ឃើញ​។
១៤.​ មិនដើរ​ញ៉ិកញ៉ក់​កាច់​រាង​។
១៥.​ ចេះ​សង្រួម​ភ្នែក​មិន​ក្រឡេក​រឡេម​រឡាម​។
១៦.​ មាន​ដំណើរ​ល្អ​ មិន​គ្រលែង​កាយ​ចំទយ​គូទ​។
១៧.​ មិន​បង់​បោយ​ញាក់​ស្មា​ គ្រលែង​ដើម​ដៃ​។
១៨.​ មាន​សំឡេង​តិច​​ច្បាស់លាស់​ មិន​និយាយ​ឡូ​ឡា​។
១៩.​​ មិន​ចេះ​ឡេះ​ឡោះ​លេង​សើច​។
២០.​ មិន​និយាយ​ផ្តោះ​ផ្តង​ចំពោះ​បុរស​និង​ស្រ្តី​។
២១.​មិន​ទំរន់​ ធ្វើ​ការ​ណា​ធ្វើ​ទាល់​តែ​ហើយ​ការ​នោះ​។
២២.​ ទៅទីណា​ឆាប់​ត្រឡប់​វិញ​ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​។
២៣.​ ចេះ​ទុក​ដាក់​ឥវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់​។
២៤.​ ចេះ​រៀប​ចំ​ផ្ទះ​សំបែង​។
២៥.​ ចេះ​តុបតែង​គ្រឿង​ឧបភោគ​បរិភោគ​។
២៦.​ ខ្លាច​ចិត្ត​ស្វាមី​មាតាបិតា​ ហើយ​គោរព​តាម​ឱវាទ។
២៧.​ បរិភោគ​ចំណី​អាហារ​ ក្រោយ​ស្វាមី​និងមាតា​បិតា​។
២៨.​ ឈប់​បរិភោគ​ មុន​ស្វាមី​និង​មាតា​បិតា​។
២៩.​ ដេក​លក់​ក្រោយ​ស្វាមី​។
៣០.​ ភ្ញាក់​មុន​ស្វាមី​។
៣១.​ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ​ទាន​។
ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​៣១​នេះ​ ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​ទេ​មាន​ខ្វះ​ខាត​ខ្លះ​ហៅ​ថា​ស្រី​ខាត​លក្ខណ៍​ បើ​មាន​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះ​រដាច់​រដោច​ហៅ​ថា​ស្រី​ដាច់​លក្ខណ៍​ឬ ​មី​កំដាច់​លក្ខណ៍​។
(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ សុជី​វធម៌​ប្រចាំ​គ្រួសារ​ និពន្ធ​ដោយ​លោក​ សុង​ ស៊ីវ​ បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ដោយ​ គីម​ ប៊ុន​ថន​) 
បញ្ចពិធ​កល្យាណី​ មាន​ន័យ​ថា​ស្រ្តី​ដែល​មាន​លំអ​ប្រាំ​យ៉ាង​គឺៈ
១. កេសកល្យាណៈ ល្អ​សក់
២. មំសកល្យាណៈ​ ល្អ​សាច់​ គឺ​បបូរ​មាត់​ អញ្ចាញ​ធ្មេញ​ ផ្នត់​ក​ កំភួន​ជើង​...
៣.​ អដ្ឋិកល្យាណៈ ល្អ​ឆ្អឹង​ គឺ​ក្រចក​ ធ្មេញ​​ ម្រាម ...
៤​.​ ឆវិកល្យាណៈ​ ល្អ​សំបុរ
៥.​ វយកល្យាណៈ ល្អ​វ័យ​ (ក្មេង​)
(ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំវប្បធម៌​ខ្មែរ​)
១.​ ជជែក​គ្នា​ជានិច្ចកាល​តែ​កុំ​វែង​ពេក​ កុំ​រំខាន​មិត្ត​របស់​អ្នក
២. និទាន​រឿង​ឬនិយាយ​រឿង​កំប្លែង​សើច​លេង​ដោយ​កម្រ​ (បើ​និយាយ​ត្រូវ​​ឲ​ខ្លី​)
៣. មិន​និយាយ​បញ្ចើច​បញ្ចើរ​ឲ​គេ​តប​មក​ខ្លួន​វិញ
៤. ជៀស​វាង​ការនិយាយ​ខ្សិប​ ក្នុង​ចំណោម​មនុស្សម្នា
៥. ជៀសវាង​ការនិយាយ​ពី​ខ្លូន​ឯង

៦. ត្រូវហ៊ាន​ទទួល​ស្គាល់​ការពិត​ និង​បើក​ចិត្ត​ឲ​ទូលាយ​ នៅ​ពេល​ដែល​ពាក្យ​សំដី​មិន​ប្រយ័ត្ន​ប្រយែង​មួយ​ចំនួន​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​លើក​គុណសម្បត្តិ​នរណា​ម្នាក់​ តែ​បាន​ប៉ះ​ពាល់​ដល់​រូប​អ្នក
៧. ពេល​និយាយ​ជាមួយ​នរណា​ម្នាក់​ត្រូវ​សំលឹង​មុខ​គេ​ ដើម្បី​ឲ​ដឹង​ថា​គេយល់​ស្រប​ឬ​អត់
៨. កុំ​និយាយ​ឬ​ស្តាប់​ "​ពាក្យ​និន្ទា​"​ និង "រឿង​អាស្រូវ​"
៩. កុំ​ធ្វើ​ត្រាប់​គេ​ ព្រោះ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ត្រាប់​តាម​ រមែង​អាម៉ាស់​មុខ​ជា​ធម្មតា​ ហើយ​គេ​មិន​ដែល​ភ្លេច​ទេ​នូវ​ភាព​អាម៉ាស់​នេះ
១០. កុំ​ពោល​ពាក្យ​គំរោះ​គំរើយ​ដោយ​ស្រែក​ឬ​សំលុត​ខ្លាំង​ៗ​។ ពាក្យ​អាក្រក់​ៗ​ នឹង​លេច​ចេញ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​ភាព​កោងកាច​ ក៏នឹង​កើត​ឡើង​បន្ថែម​ទៀត
១១. ការសើច​លឺៗ ជាភាពរីករាយ​សម្រាប់​មនុស្ស​ល្ងង់​ ឥត​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ អ្នកដែលមាន​សីលធម៌​ល្អ​ គេ​គ្រាន់​តែ​ញញឹម​តែ​មិន​ដែល​សើច​ឡើយ
១២. អ្វី​ដែល​អ្នក​និយាយ​ ចូរ​និយាយ​ឲច្បាស់​ ឲ​សមរម្យ និង​ប្រកប​ដោយ​ស្នាម​ញញឹម​៕
ប្រែសម្រួល​ដោយ​ សេវាកម្មបកប្រែ​ អិន​លីត​ nlitservice@gmail.com
  1. សរសេរ​គោលបំណង​របស់​អ្នក​ទុក​កន្លែង​ណាមួយ​ដែល​អ្នក​អាច​មើល​ឃើញ​រាល់​ថ្ងៃ​ដើម្បី​រំលឹក​ដាស់​តឿន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​។
  2. រាល់​យប់​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក​ រាល់​ថ្ងៃ​ត្រង់​ចំណាយ​ពេល​២ឬ៣​នាទី​ ពិនិត្យ​មើល​ការអនុវត្ត​របស់​ខ្លួន​ ហើយ​រៀប​ផែនការ​សម្រាប់​ពេល​រសៀល​បន្ទាប់​ទៀត​។
  3. ពេលព្រលឹម​ ក្រោក​ឡើង​លឿន​ជាង​ធម្មតា​កន្លះ​ម៉ោង​ ដើម្បី​ហាត់​ប្រាណ​ និង​សញ្ជឹង​គិត​។​
  4. អាន​សៀវភៅ​ល្អ​ៗ​ ជំនួស​ការមើល​ទូរទស្សន៍
  5. បន្ថយ​ការនិយាយ​ទូរស័ព្ទ​ដែល​មិន​ចាំបាច់​ ៥០%​ ខ្លី​ជាង​មុន​។
  6. ដើរ​លឿន​ជាង​មុន​ ៥០%
  7. រាល់​ម៉ោង​សួរ​ខ្លួន​ឯង​ថា​ "​តើ​ពេលវេលា​ដែល​អ្នក​បាន​ចំណាយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​ទទួល​ជោគជ័យ​ សម្រេច​នូវ​គោលបំណង​ជីវិត​ដែរ​ឬ​ទេ​?​"​។
ប្រែសម្រួល​ដោយៈ​ សេវាកម្ម​បក​ប្រែ​ អិន​លីត nlitservice@gmail.com
  

ដើម្បី​ទទួល​បាន​ជោគ​ជ័យ​​គ្រប់​​សមរ​ភូមិ​​ប្រលង​​អ្នក​ត្រូវ​ត្រៀម​ ខ្លួន​​ឲ​​បាន​​ពេញ​​លេញ​បំផុត​។ អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចាប់​តាំង​ពី​ពេល​ចូល​រៀន​មុខ​វិជ្ជា​នីមួយៗ​រហូត​ មក​។ អ្នក​ត្រូវ​កត់​ចំណាំ​និង​សង្ខេប​ខ្លឹម​សារ​សំខាន់ៗ​​ រួច​ចំណាយ​​​ពេល​​​រំ​លឹក​មេ​រៀន​ជា​ប្រ​ចាំ​ដោយ​ចំណាយ​ពេល​ត្រឹម​៥​ឬ​១០​ នាទី​។​​អ្នក​គួរ​កត់​ចំណាំ​លើ​សៀវភៅ​អាន​​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​រំលឹក​ ម្តង​ម្កាល​។​ វិធី​សាស្ត្រ​នេះ​អាច​ជួយ​ឲ​អ្នក​រៀប​ចំ​ឯកសារ​មាន​សណ្តប់​ធ្នាប់​ល្អ ​និង​អាច​រក្សា​ការ​ចង​ចាំ​បាន​ប្រមាណ​៨០​%​។ ​ធ្វើ​បែប​នេះ
អ្នក​មិន​សូវ​នឿយ​​ហត់​សំរុក​រៀនពេល​​កៀក​​ប្រលង។

(១) មុន​ពេល​ប្រលង

តើត្រូ​វ​ត្រៀម​ ខ្លួនយ៉ាងដូចម្តេចមុនពេលប្រលងបញ្ចប់វគ្គសិក្សា? ចាប់ផ្តើមរៀនពីចំនុចណាមក? រៀបចំឯកសារយ៉ាងណា? រៀបចំកាលវិភាគសិក្សាយ៉ាងណា?

ការរៀបចំឯកសារ

វីធី​ល្អ​បំផុត​សម្រាប់​ត្រៀម​ប្រលង​គឺ​រៀប​ ចំ​ឯកសារ​ដែល​បាន​រៀន​រួច​ទាំងអស់​ឲ​មាន​សណ្តាប់​ធ្នាប់​ ទាំងសៀវភៅអាន សៀវភៅសរសេរ និងកំណត់ត្រាចំណាំ។ ចូរសង្ខេបខ្លឹមសារសំខាន់ៗដាក់ក្រដាសមួយសន្លឹក ហើយចងចាំសេចក្តីលំអិតក្នុងខួក្បាល។

ការរៀបចំពេលវេលា

ចូររៀបចំកាលវិភាគរៀនត្រៀម ២ឬ៣ សប្តាហ៍មុនពេលប្រលង។ ក្នុងកាលវិភាគនេះត្រូវមាន ម៉ោងបរិភោគអាហារ ម៉ោងការងារ ម៉ោងប្រជុំ ម៉ោងរៀននៅសាលា ម៉ោងធ្វើកិច្ចការសាលា និងម៉ោងសម្រាប់ធ្វើកិច្ចការផ្សេងទៀត។ ចូររកពេលបន្ថែមទៀតសម្រាប់រៀនត្រៀមប្រលង។
នៅសប្តាហ៍ចុងក្រោយមុនពេលប្រលង ចូររៀបចំពេលកាលវិភាគដោយឡែកមួយដែលមានម៉ោងប្រលង ម៉ោងបរិភោគ និងពេលសំរាក។​ អ្នកត្រូវដឹងថាអ្នកត្រូវ​មាន​​​​សុខភាពល្អនិងប្រាជ្ញាឆ្លាតវៃក្នុងពេលប្រលង ដូចនេះអ្នកមិនគួរគម្បីយកពេលបរិភោគឬពេលដេក​ មករៀនបន្ថែមទេ។
សប្តាហ៍នៃការប្រលងមកដល់ អ្នកគួររំលឹកមេរៀនទាំងឡាយឲបានស្ទាត់ល្អ ដោយប្រើប្រាស់នូវឯកសារដែលបានរៀបចំរួចខាងដើម។

ជួយខ្លួនឯង

ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចជួយខ្លួនឯងបានមុនពេលប្រលងៈ
ស្វែង​យល់​ពី​ការ​ប្រលង​លើ​មុខវិជ្ជា​នីមួយៗ​ឲ​បាន​ច្រើន​ដូច​ដែល​អាច​ ធ្វើ​ទៅ​បាន​។​ ចូរ​សួរ​គ្រូ​របស់​អ្នក​អំពី​ប្រភេទ​សំណួរ​ដែល​អាច​នឹង​ចេញ​នៅ​ពេល​ប្រលង​​ ហើយ​សម្ភារៈ​អ្វីខ្លះ​ដែល​ត្រូវ​ការ​ឬ​អនុញ្ញាត​ឲ​យក​ចូល​ពេល​ប្រលង​ ដូចជា​ម៉ាស៊ីន​គិត​លេខ​ និង​វចនានុក្រម​ជាដើម​។ ​ចូរ​ស្នើរ​សុំ​វិញ្ញាសា​ដែល​ធ្លាប់​ចេញ​ពី​​ឆ្នាំ​​មុន​ដើម្បី​ធ្វើ​ជា​ គម្រូ​សម្រាប់​ត្រៀម​ប្រលង​។
ពេល​ទន្ទេញ​មេរៀន​ម្តងៗ​ ចូរ​សាក​ល្បង​ស្មាន​ថា​សំណួរ​ប្រភេទ​ណា​អាច​នឹង​ចេញ​ពេល​ប្រលង​។​ ប្រសិន​បើ​អ្នក​មាន​ពេល​ ចូរ​សាក​ល្បង​ឆ្លើយ​សំណួរ​ទាំង​​នោះ​យ៉ាង​ពេញ​លេញ​ឲ​ដូចជា​ពេល​ប្រលង​ជាក់​ ស្តែង។
គិត​ក្នុង​ផ្លូវ​វិជ្ជមានៈ ដោយ​សារ​តែ​យើង​បាន​ត្រៀម​ខ្លួន​យ៉ាង​ពេញ​លេញ​សម្រាប់​ការប្រលង​ដូចនេះ​យើង​ ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ថា​"​ការប្រលង​របស់​ខ្ញុំ​នឹង​ប្រព្រឹត្តិ​ទៅ ​ប្រកប​ដោយ​ជោគជ័យ​"​។​ តែ​បើ​អ្នក​មិន​បាន​ត្រៀម​ខ្លួន​ពេញ​លេញ​គ្រប់​គ្រាន់​ទេ​ អ្នក​គ្រាន់​តែ​ដាស់​តឿន​ខ្លួនឯង​ថា​"​ដោយ​ពឹង​លើ​ សុខភាព​ល្អ​ ប្រាជ្ញា​វៀង​វៃ​ និង​ចិត្ត​ ស្រស់​ថ្លា​ របស់​ខ្លួន​ ខ្ញុំ​ប្រាកដ​ជាំ​អាច​ជួយ​ខ្លួន​ឯង​បាន ចំពោះ​អ្វី​ដែល​ខ្ញុំ​មិន​បាន​ត្រៀម​"។
កុំ​ព្យាយាម​ធ្វើ​ឲអារម្មណ៍​ស្រស់​ថ្លា​ដោយ​ការដើរ​លេង​ឬ​មើល​កុន​ពេលយប់ ​មុន​ប្រលង​ឲ​សោះ។​ ទង្វើ​បែប​នេះ ជាការរំខាន​ដល់​ការចង​ចាំ​របស់​អ្នក​ទៅវិញ​ទេ។​ ចូរ​អាន​មេរៀន​ជំនួស​វិញ​​ រួច​ហើយ​ចូល​គេង​យ៉ាង​ស្កប់​ស្កល់។​ ព្រឹក​ឡើង​ញ៉ាំ​អាហារ​ពេល​ព្រឹក​យ៉ាងឈ្ងុយ​ឆ្ងាញ់​ ហើយ​បន្ត​ដំណើរ​កំសាន្ត​ចុង​ក្រោយ​ជាមួយ​មេរៀន​ រួច​ចូល​ប្រលង​យ៉ាង​រីក​រាយ។

(២) ពេល​ប្រលង

ការរៀបចំ​ខ្លួន​ប្រលង

ត្រូវ​មក​ដល់​បន្ទប់​ប្រលង​ឲ​បាន​មុន​ម៉ោង​ដើម្បី​ធ្វើ​ចិត្ត​ឲ​ស្ងប់​ និង​រំលឹក​មេរៀន​ ខ្លះ​ៗ​(​ប្រសិន​បើអ្នក​ចំា​មិន​ច្បាស់​ត្រង់​ណាមួយ)។ ការមក​យឺត​ធ្វើ​ឲ​ប៉ះពាល់​ដល់​ការប្រលង​ដោយ​សារ​តែ​អារម្មណ៍​​មិន​ស្ងប់​។​ អ្នក​ដែល​មក​យឺត​តែង​តែ​ច្របូក​ច្របល់​ក្នុង​ចិត្ត​ជានិច្ច​កាល​ ហើយ​ទំរាំ​តែ​តាំង​ចិត្ត​បាន​ក៏​ខាតពេល​ល្មម​គួរ​សម​ដែរ។​ "​ ខ្ញុំ​មក​យឺត​ៗ...​ខាត​ម៉ោង​ៗ...​ប្រញាប់​ឡើង​...​"។
ជៀស​វាង​ការជជែក​ជាមួយ​មិត្ត​ភក្តិ​(បើ​មាន​ត្រូវ​ឲ​ខ្លី​) ព្រោះវា​អាច​ប៉ះ​ពាល់​ដល់​ការចង​ចាំឬ​ការតាំង​ចិត្ត​របស់​អ្នក​ពេល​ប្រលង។ ក្នុង​ពេល​ប្រលង​ចូរ​អាន​សំណួរ​នីមួយៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្តាប់​ការណែនាំ របស់​គ្រូ​ឬអនុរក្ស​មុខ​វិជ្ជា​នីមួយៗ​​ក្នុង​ពេល​ប្រលង​ (​បើយើង​មិន​ស្តាប់​ការណែនាំ​ទេ​ ជួនកាល​យើង​បង្ខាត​ពេលវេលា​ធ្វើសំណួរ​ដែល​គេ​កាត់​ចោល​ពីការប្រលង​ដោយសារ​តែ ​វា​ខុស​ឬ​ពិបាក​ពេក​)។ បើ​មាន​ចំងល់​ត្រូវ​តែ​សួរ​ឲ​ច្បាស់​ កុំ​ធ្វើ​ទាំង​ងឿង​ឆ្ងល់។
ប្រសិន​បើមិត្ត​របស់​អ្នក​ធ្វើ​ហើយ​មុន​រួច​ចេញ​ទៅក្រៅ​បន្ទប់ ចូរ​កុំ​ខ្វល់​នឹង​គេ​អី​(ចង់​ចេញ​ដូច​គេ​)។ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ដោយ​ស្ងៀម​ស្ងាត់​។​ ពេល​ធ្វើ​ចប់​នឹង​ផ្ទៀង​ផ្ទាត់​រូច​ហើយ​ សឹម​ចេញ​ទៅ។

ការឆ្លើយ​សំណួរ

មុន​នឹង​ឆ្លើយ​សំណួរ​នីមួយៗ​ ចូរ​អានវា​ឲ​បាន​ច្បាស់​សិន​​។ ដើម្បី​សន្សំ​ពេលវេលា​ អ្នក​គួរ​តែ​អាន​សំណួរ​ទាំង​អស់​ឲចប់​សិន​ ដើម្បើ​ឲ​ច្បាស់​ថា​លំបាក​ឬ​ស្រួល​ប៉ុណ្ណា។ បន្ទាប់​មក​ចូរ​ប៉ាន់​ស្មាន​ ពេលវេលា​ដែល​នឹង​ចំណាយ​សម្រាប់​សំណួរ​នីមួយៗ​។ ជា​ចុង​ក្រោយ​ ចូរ​ចាប់​ផ្តើម​ឆ្លើយ​នឹង​សំណួរ​ដោយ​យក​ចិត្តទុក​ដាក់​ (បើ​មាន​សំណួរ​បែប​បក​ស្រាយ​ ចូរ​ធ្វើ​វា​មុន​)។ មធ្យោបាយ​ដែល​ល្អ​បំផុត​គឺ​ ឆ្លើយ​សំណួរ​ណា​ដែល​ចេះ​ធ្វើ​មុន ហើយ​សល់​ពេល​សិម​ឆ្លើយ​សំណួរ​ដែល​មិន​ចេះ ឬ​រំលង​ និង​មើល​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ក្រែង​មាន​ភ្លេច​ភ្លាំង​ ឬ​ភ័ន្ត​ច្រឡំ​កន្លែង​ណាមួយ។

(៣) បន្ទាប់​ពី​ពេល​ប្រលង

ពេល​ប្រលង​ចប់​ភ្លាមៗ​ ការចង​ចាំ​របស់​អ្នក​នៅ​ច្បាស់​លាស់​អ្នក​នៅ​ឡើយ​ នេះ​ជា​ពេល​ដ៏​ប្រសើរ​ដែល​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក ​អំពី​ការ​ប្រលង​ដែល​ទើប​នឹង​បញ្ចប់ នោះ​អ្នក​នឹង​ដឹង​អំពីៈ របៀប​ឆ្លើយ​របស់​ពួកគេ កន្លែង​ណា​ដែល​អ្នក​ធ្វើ​ខុស​ ហេតុ​អ្វី​ ហើយ​កន្លែង​ណា​ដែល​អ្នក​ធ្វើ​ត្រូវ​។ អ្នក​ត្រូវ​ដឹង​ថា​ការ​ប្រលង​មិន​មែន​ដើម្បី​តែ​ពិន្ទុ​ទេ​ គឺ​ដើម្បី​ស្ទង់​សមត្ថភាព​និង​បង្កើន​ចំណេះ​ដឹង​។
ប្រែសម្រួលដោយៈ សេវាកម្មបកប្រែ អិនលីត nlitservice@gmail.com

ไม่มีความคิดเห็น:

แสดงความคิดเห็น