សមាគមខ្មែរ​​ក្រោមចំនួន​​​៩សរសេរ​​លិខិតស្នើ​​​ឱ្យ​នាយករដ្ឋមន្ត្រី​​​បារាំង​ផ្តល់​​ឯក​សារ​ដែល​​បារាំង​កាត់​​ដី​ឱ្យវៀតណាម​

ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៤:១៤



រាជធានីភ្នំពេញ​​ ៖ ​​សមាគមខ្មែរ​ក្រោម​​​​ចំនួន​​​៩ ​បានសរសេរ​លិខិតរួមគ្នា​​មួយ​​ចុះថ្ងៃទី​​​៣០ មិថុនា ​២០១១ ​​ផ្ញើជូន​លោកហ្វ្រង់​​ស្វ័រ ហ្វីយ៉ុង ​​ក្នុង​ពេល​ដែល​​​លោកបានបំពេញ​ទស្សនកិច្ច​​​​​ពីរថ្ងៃ​នៅ​​ក្នុង​ ព្រះរាជាណាច​ក្រ​កម្ពុជា​​​ ដើម្បី​​ឱ្យ​បារាំង​ផ្តល់​​​ឯក​សារ​​​ស្តីពី​អ្វីដែល​រដ្ឋាភិបាល​បារាំងកាត់ ​ដី​កម្ពុជា​ក្រោម​ឱ្យទៅវៀតណាម​។
សមាគមខ្មែរ​ក្រោម​បន្ត​ថា ​នៅថ្ងៃទី​​​២ ​និង​ទី​​៣ ​កក្កដា ​២០១១ ​​លោកនាយករដ្ឋមន្ត្រី​សាធា​រណ​រដ្ឋ​​បារាំង និង​មន្ត្រីអមដំណើរ​​​​ចំនួន​​៤រូប​ទៀត​​​បាន​​​មកដល់​ និង​​បំពេញ​​ទស្សនកិច្ច​​​នៅ​ព្រះ​រាជាណាច​ក្រ​កម្ពុជា​​​រយៈ​ពេល​​២ថ្ងៃ ដើម្បី​​ស្វែង​យល់​​​ពីការ​​រីកចម្រើន​ក្នុងប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ ។ ​​ក្នុង​​​លិខិត​​ជូនទៅ​លោកហ្វ្រង់​ស្វ័រ ហ្វី យ៉ុង នាយករដ្ឋមន្ត្រី​បារាំង បានបញ្ជាក់​ថា សូម​លោក​នាយករដ្ឋមន្ត្រី​​ជួយ​ពាំ​នាំ​​​​យកនូវ​​​​ឯកសារ​​​ និងព័ត៌មាន​​​មួយចំនួនដែល​ជា​សេចក្តី​​​ត្រូវការ​ចាំបាច់​​​​របស់​​បង​ ប្អូនពលរដ្ឋ​​ខ្មែរ​ក្រោម​​​​ផ្ញើ​ជូន​រដ្ឋា​ភ​ិបាល​​ និងថ្នាក់​​​​ដឹកនាំ​ជាន់ខ្ពស់​​បារាំង ដើម្បី​​​ដោះ​ស្រាយ​បញ្ហានៃ​​​ការរំលោភ​សិទ្ធិមនុស្ស​​ រំលោភ​សិទ្ធិ​ជនជាតិដើម ​​​បំបិទ​សិទ្ធិ​សេរីភាព​គំរាម​​កំហែង​​គ្រប់ពេល​​​វេលា​ដែលជា​​​​បញ្ហា​​​ ដ៏អួ​អាប់​​បំផុតពី​​សំណាក់​រដ្ឋាភិបាល​វៀត​ណាម​​​មក​លើ​បង​ប្អូនរួម​ ឈាមខ្មែរ​ក្រោមដែល​​​កំពុង​រស់នៅ​ក្នុង​​ទឹកដី​​​​កូសាំង​ស៊ីន​។
ក្នុងលិខិត​​​របស់​សមាគម​ខ្មែរក្រោម បាន​សំណូមពរទៀត​ថា ​អ្វីដែលសំខាន់​​​របស់ខ្មែរ​ក្រោម​នោះគឺ​​ធ្វើយ៉ាង​ណា​​សុំ​ឱ្យ​ ថ្នាក់ដឹកនាំ​​បារាំង មេត្តា​​​​ជួយផ្តល់​​​​ឯកសារ​ពាក់ព័ន្ធ​​នឹង​បញ្ហា​បារាំង​​​​កាត់​ដី​ កម្ពុជា​ក្រោម​​​ឱ្យទៅវៀតណាម ៕

ស្ត្រីម្នាក់​​លើសឈាម​​ម្នាក់​វិលមុខ​​ដួលបោក​ក្បាល​​​​ស្លាប់​​​ក្នុង​បន្ទប់ទឹក​​​​ផ្ទះ​​​គ្រូ​ចាប់​សរសៃ​

ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:១២

ស្រ្តីដែលដួលបោកក្បាលស្លាប់
កោះសន្តិភាព
ស្រ្តីដែលដួលបោកក្បាលស្លាប់

រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីកើតជំងឺ​លើស​ឈាម​​​ម្នាក់​​បាន​វិល​មុខ​ដួលបោក​ក្បាល​​ស្លាប់​ ក្នុងបន្ទប់​​ទឹក ​នៃ​​ផ្ទះ​គ្រូ​ចាប់​​សរសៃ​​មួយ​កន្លែង​​​កាលពីវេលាម៉ោង​​​​៥​និង​​​៣០នាទី​ ​​​ភ្លឺ ​ថ្ងៃ​ទី​​​៣ កក្ក​ដា ​​​​២០១១ ​​ស្ថិតក្នុង​​​សង្កាត់​​ព្រែក​​​ព្នៅ ខណ្ឌ​សែន​សុខ​ ​ហើយ​​​ត្រូវ​បានគេប្រទះឃើញ​​​បង្ក​​ឱ្យ​មាន​ការ​​​ផ្អើល​​​ឆោ​ឡោ និង​រាយការណ៍​ជូន​​សមត្ថ​កិច្ច​។

​ការឈ្នះ​ឆ្នោត​​​​របស់​បក្ស​ភឿ​​ថៃ​​​នឹង​នាំ​មក​នូវ​​​ការ​​ផ្សះ​ផ្សា​​គ្នា​

ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:១៥
គេហទំព័របរទេស

​លោកថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា អតីតនាយក​​រដ្ឋមន្ត្រី​​​ដែល​​មានប្រជាប្រិយភាព​​​​ថ្លែង​ថា ការ​បោះឆ្នោត​​​​ឱ្យគណបក្ស​​ភឿថៃ​​ ឆ្លុះបញ្ចាំងពីឆន្ទៈ​​​របស់ពលរដ្ឋ​​​ដែលគាំទ្រ​​​ការផ្សះ​ផ្សា​​​គ្នា។ លោក​ថាក់ស៊ីន ​ថ្លែង​បែបនេះ​​ក្នុងបទសម្ភាសន៍​​តាម​ទូរស័ព្ទ​​​​មួយ​ចាក់ផ្សាយ​​ដោយបណ្តា​ ញព័ត៌មា​ន​​ថៃ​រយៈ​ពេលមួយ​ម៉ោង​ក្រោយ​​​ពីការបោះឆ្នោត​ត្រូវ​បញ្ចប់​។​

នៅ​ព្រំដែន កងទ័ព​ខ្មែរ​ត្រៀម​ប្រយុទ្ធ​ការពារ​ទឹក​ដី​

ដោយ សួន សុផលមុន្នី

2011-07-02
កងទ័ព​រដ្ឋាភិបាល​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​សភាព​ប្រុង​ជើងការ​ខ្ពស់​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​ ការពារ​ទឹក​ដី​នៅ​តាម​​ខ្សែ​បន្ទាត់​ព្រំដែន នៅ​ពេល​ដែល​ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​សំខាន់ៗ​ទាំង​បី​អង្គភាព និង​​គ្រឿង​សព្វាវុធ រួម​ទាំង​យន្តហោះ​ចម្បាំង​ទំនើបៗ​មក​ដាក់​ពង្រាយ​នៅ​តាម​ខ្សែ​បន្ទាត់​ ព្រំដែន​ថៃ ជាប់​ជាមួយ​ព្រំដែន​​កម្ពុជា។
RFA/Hang Savyouth
កងទ័ព​កម្ពុជា ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ រូបថត​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១១។ កងទ័ព​កម្ពុជា និង​ថៃ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ពេលនេះពលរដ្ឋ​ខ្មែរ​ខ្លះ​ចាកចេញ​ពី​លំនៅ​ដោយ​ខ្លាច​សង្គ្រាម​កើត​ឡើង

ដោយ ហង្ស សាវយុត

2011-07-02
ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ខ្នង​ភ្នំ​អូរស្មាច់ កំពុង​នាំ​គ្នា​ជីក​លេណដ្ឋាន​នៅ​តាម​ផ្ទះ​ដើម្បី​ត្រៀម​ការពារ​សុវត្ថិភាព​ ក្រុម​គ្រួសារ ហើយ​ខ្លះ​បាន​ចាកចេញ​ពី​ទី​លំនៅ ដោយសារ​ភ័យ​ខ្លាច​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ទៀត​រវាង​ទាហាន​ខ្មែរ​-ថៃ។
RFA/Hang Savyouth
ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រអែម ចម្ងាយ ២៧​​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ បាន​ជញ្ជូន​ឥវ៉ាន់​ចេញ​ពី​ភូមិ កាល​ពី​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ដោយសារ​តែ​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​រវាង​ទាហាន​ខ្មែរ-​ថៃ ជា​លើក​ទី​ពីរ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។

តើភាសាខ្មែរ​មាន​ភាព​ចម្រូងចម្រាស​ដោយសារ​អ្វី?

ដោយ កែវ​ពេជ្រ មេត្តា

2011-07-03
ការ​ប្រើប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា នៅ​តែ​មាន​ភាព​ចម្រូងចម្រាស​មិន​ឯកភាព​គ្នា​ទេ។
គ្រប់​ជាតិ​សាសន៍​លើ​សកល​លោក​សព្វ​ថ្ងៃ​នេះ តែង​តែ​មាន​អក្សរ​សាស្ត្រ​ជាតិ​របស់​គេ​រៀង​ៗ​ខ្លួន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ជួយ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ពល​រដ្ឋ និង​ថ្នាក់​ដឹក​នាំ​ប្រទេស​នីមួយ​ៗ បាន​ដឹង​ពី​ហេតុ​ការណ៍​ផ្សេងៗ កើត​ឡើង​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​របស់​គេ​ម្នាក់ៗ។

ប្រទេសបារាំង​សន្យា​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ដល់​កម្ពុជា

ដោយ សេក បណ្ឌិត

2011-07-02
រដ្ឋាភិបាល​បារាំង បាន​សន្យា​ថា នឹង​ផ្ដល់​ឯកសារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​បញ្ហា​បូរណភាព​ទឹក​ដី​កម្ពុជា នៅ​ពេល​កម្ពុជា កំពុង​មាន​ជម្លោះ​ព្រំដែន ជាមួយ​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​ថៃ ជា​ដើម។

RFA/Mom Sophon
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) ដើរ​ត្រួត​ពល​នៅ​វិមាន​សន្តិភាព នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២ កក្កដា ២០១១។

ល្បិច/វិធីនៅជីវិត



ល្បិចឆបោកក្នងសង្គម
Top of Form
Bottom of Form
យើង​គ្រប់​គ្នា​គួរ​ ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ជាមួយ​ល្បិច​បោក​ប្រាស់ ​ក្នុង​សង្គម​មនុស្ស​។ ពួក​ជន​បោក​ប្រាស់​ ចេះ​ល្បិច​ប្លែកៗ​គ្រប់​រូប​ភាព។​ ខាង​ក្រោម​នេះ គឺ​ជា​ល្បិច​ដែល​ពួក​ជន​ល្មើស តែង​ប្រើ​ប្រាស់ៈ
ល្បិចចោរ​បោក​អ្នក​លក់​កុំ​ព្យូទ័រៈ ជនល្មើស​ប្រើ​ល្បិច​ថា​ខ្លួន​ស្នាក់​នៅ​សណ្ឋាគារ​នេះ​ ឬ​សណ្ឋាគា​នោះ​ ចង់​កម្មង់​ទិញ​កុំ​ព្យូ​ទ័រយក​ទៅ​ទំពាក់​ក្នុង​សណ្ឋាគារ។​ លុះ​ដល់​ពេល​ត្រូវ​ផ្ទេរ​លុយ​ឲ​អ្នក​លក់​ ក៏​រត់​គេច​ខ្លួន​បាត់​ ហើយ​ប្រមូល​យក​កុំព្យូទ័រ​ ទៅ​តាម​ខ្លួន​អស់។

ទំនិញ​នៅ​ទីផ្សារ​កម្ពុជា​បន្ត​ឡើង​ថ្លៃទៀត

ដោយ គឹម ពៅ

2011-06-09
ព្រឹត្តិបត្រ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ខែ​មេសា បាន​អះអាង​ថា តម្លៃ​ទំនិញ​គ្រប់​មុខ​នៅ​កម្ពុជា បាន​កើន​ឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ ហើយ​មក​ដល់​ឆ្នាំ​២០១១ នេះ តម្លៃ​ម្ហូប​អាហារ​បាន​កើន​ឡើង​ជា​គំហុក​លើស​ឆ្នាំ​ណា​ទាំង​អស់។
RFA/Leng Maly
២២-មីនា-២០១១៖ កន្លែង​លក់​សាច់​នៅ​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ
អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​សកលវិទ្យាល័យ​កម្ពុជា លោក​សាស្ត្រាចារ្យ ហេង គឹមឡុង បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រហែល ៨​លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​កំពុង​តែ​រង​នូវ​ការ​គំរាមកំហែង​ដោយសារ​តែ​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ។

កូន​កសិករ​ក្រីក្រ​ជា​ច្រើនអ្នក​នៅ​កំពង់​បង្ខំចិត្ត​បោះបង់​ការ​សិក្សា ព្រោះក្រីក្រ​

ដោយ ទីន ហ្សាការីយ៉ា

2011-06-26
ភាព​ឥត​ការ​ងារ​ធ្វើ គឺ​ជា​ក្ដី​កង្វល់​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខែត្រ​កំពង់ធំ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​លំបាក​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ និង​បញ្ហា​សុខភាព​ផ្សេងៗ។
Tin Zakariya
រូបថត​ថ្ងៃ​ទី​២៦ មិថុនា ២០១១៖ កុមារី​ជួយ​ឪពុក​ម្ដាយ​ធ្វើ​ការ​ងារ​ផ្ទះ​នៅ​កំពង់ធំ
ភាព​ឥត​ការ​ងារ​ធ្វើ​របស់​ប្រជា​កសិករ ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ និង​គ្មាន​ការ​ងារ​អ្វី​ផ្សេងៗ​ទៀត​ធ្វើ ដែល​មិន​អាច​រក​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​សង្គម​ គ្រួសារ​បាន មិន​មែន​តែ​ជា​ឧបសគ្គ​លើ​ការ​ចំណាយ​ទិញ​ចំណី​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​ ប៉ុណ្ណោះ​ទេ គឺ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កូនៗ​របស់​ពួក​គាត់ ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា​ទាំង​នៅ​កុមារ​ភាព ៖ "ឲ្យ​កូន​ទៅ​រៀន​មួយ​ព្រឹក ៥០០ ១០០០​ម្នាក់"។