ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៨:៣៨
ម្តាយរបស់នាងជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯងក្នុងផ្ទះកើត ហេតុនេះ ចំណែករូបនាងរស់នៅជាមួយជីតាក្នុងក្រុងប៉ោយប៉ែតនេះដែរ។ នាងរៀបរាប់ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ឧសភា រូបនាងបានទូរស័ព្ទទៅម្តាយពីលទ្ធផលឆ្នោត ចំណែកម្តាយឆ្លើយតបវិញថា មិនទាន់ដឹងទេ ព្រោះមិនទាន់បូកសរុបរួច។ បន្ទាប់មកនៅថ្ងៃទី១៩ ឧសភា រូបនាងបានទូរស័ព្ទទៅម្តងទៀត តែទូរស័ព្ទមិនចូល។
នាងយឹម ណៃគីម រៀបរាប់ទៀតថា
លុះនៅយប់ថ្ងៃដដៃល
រូបនាងបានព្យាយាមទូរស័ព្ទមករកទៀតក៏នៅតែមិនចូល
ហើយបានទាក់ទងមកទូរស័ព្ទលើតុចូលតែគ្មានអ្នកលើក។
ដោយមានការសង្ស័យ វេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ឧសភា នេះ
រូបនាងនិងជីតាក៏នាំគ្នាមកមើលឃើញផ្ទះបិទទ្វារ
ហើយចាក់សោពីក្នុងតែមិនបានចុចសោបិទទេ
ក៏នាំគ្នាគាស់ទ្វារចូលទៅ
ឃើញម្តាយនាងដេកស្លាប់ផ្កាប់មុខក្នុងអាងទឹកក្នុងផ្ទះល្វែងជាន់
ក្រោម ក្នុងបន្ទប់ទឹកស្លាប់ហើមអណ្តែតពេញអាងទឹក
ទើបរាយការណ៍ឱ្យសមត្ថកិច្ចមកជួយស្រាវជ្រាវរកមូលហេតុនៃការ
ស្លាប់នេះ។
ក្នុងការចុះត្រួតពិនិត្យសពស្ត្រីខាងលើ
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុង
និងប៉ូលិសក្រុងប៉ោយប៉ែតបានសន្និដ្ឋានជាជំហានដំបូងថា
ស្ត្រីរូបនេះស្លាប់អស់រយៈពេល៣ថ្ងៃមកហើយ។
ចំពោះការស្លាប់នេះគឺស្ត្រីរងគ្រោះធ្វើអត្តឃាតដោយការលេបថ្នាំ
ពីព្រោះនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកមួយចំនួនដែល
បន្សល់ទុកនៅទីនោះ។
ការអះអាងជំហានដំបូងនេះថាជាការធ្វើអត្តឃាតមិនទាន់បានដឹង
ពីមូលហេតុពិតប្រាកដនៅឡើយទេ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น