នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងពាណិជ្ជកម្ម កម្ពុជា-ចិន កាលពីថ្ងៃទី២៤ ឧសភា ២០១១ លោក ចម ប្រសិទ្ធ បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០១០ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន២ពាន់លានដុល្លារ ។ ដូច្នេះយើងអាចសម្រេចបានគោលដៅនេះបានប្រសិនបើអ្នកអនុញ្ញាតឲ្យយើង នាំចេញផលិតផលកាន់តែច្រើនទៅប្រទេសចិន។ បើកម្ពុជាអាចនាំចេញអង្ករ កៅស៊ូ និងផលិតផលកសិកម្មផ្សេងៗទៀតយើងសង្ឃឹមថា ការនាំចេញរបស់យើងនឹងកើនឡើង។ ចំណែកឯប្រទេសចិនបានវិនិយោគិនធំជាងគេនៅកម្ពុជាបើគិតជា ទឹកប្រាក់ នៃការវិនិយោគមានចំនួន៨ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ២០១០ នេះរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក Wan Jifei ប្រធានក្រុមប្រឹក្សាលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងប្រធានសភាពាណិជ្ជកម្មអន្តរជាតិរបស់ចិន ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាលោកក៏បាននាំក្រុមហ៊ុនចិនជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជាផងដែរ។ ចិនពេញចិត្តនឹងលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជា ដើម្បីជួយកម្ពុជាក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ផលិតផលកសិកម្ម កម្ពុជាមានតម្រូវការខ្ពស់នៅលើទីផ្សាររបស់ចិន។
លោក Wan Jifei បានបញ្ជាក់ថា បញ្ហាចម្បងៗសម្រាប់វិនិយោគគិនទាំងនោះ គឺការចំណាយច្រើនលើថាមពលអគ្គិសនី និងកង្វះហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានោះលោកចម ប្រសិទ្ធ បានមានប្រសាសន៍ឆ្លើយតបថា កម្ពុជានឹងទទួលបានថាមពលអគ្គិសនីកាន់តែច្រើននៅឆ្នាំ២០១២ ឬ ២០១៣ ដូច្នេះតម្លៃថាមពលនឹងចុះថោក៕
ไม่มีความคิดเห็น:
แสดงความคิดเห็น