យោងតាមសម្តីស្ត្រីឈ្មោះសុះ សារ៉ស់
ជាម្តាយកុមារីរងគ្រោះបានឱ្យកោះសន្តិភាពដឹងថា
នៅរសៀលថ្ងៃទី២៦ ឧសភា កូនប្រុសគាត់ឈ្មោះរីម ឡៃម៉ាន អាយុ៧ឆ្នាំ
ទៅរៀនជាមួយកូនស្រីគាត់ដែលត្រូវគេវាយនោះនៅសាលាបឋមសិក្សា
ម៉ាក់ប្រាង្គ ។
ពេលនោះកូនប្រុសគាត់បានឈ្លោះគ្នាជាមួយក្មេងប្រុសរៀនថ្នាក់
ជាមួយគ្នា
អាយុស្របាលគ្នាតែបន្តិចបន្តួចទេនៅសាលាដោយសារនៅថ្ងៃនោះ
គ្រូមិនបានមកបង្រៀន
រីឯរូបគាត់ក៏ពុំបាននៅផ្ទះដែររវល់ទៅចម្ការ ។
ស្ត្រីជាម្តាយបន្តទៀតថា
ក្រោយពេលកូនគាត់ទាំងពីរនាក់បងប្អូនមកដល់ផ្ទះមួយសន្ទុះ
ស្រាប់តែបងៗរបស់កុមារដែលឈ្លោះគ្នាជាមួយកូនគាត់មកតាមរកកូន
ប្រុសគាត់ ។ ពេលនោះកូនប្រុសគាត់ពុំបានជួបនឹងអ្នកដែលមករកទេ
ពីព្រោះកំពុងនៅឯផ្ទះជីដូន ។
ពេលពួកគេមកដល់ផ្ទះគាត់បានស្រែកសួររកកូនប្រុសគាត់តែដោយ
មិនឃើញប្អូនប្រុស កូនស្រីគាត់ជាបងក៏បានចុះពីលើផ្ទះមកជួប
ក៏ត្រូវពួកគេចាប់អូសដៃតាំងពីលើកាំជណ្តើរទាញចុះមកដី
រួចម្នាក់ចាប់ដៃជាប់ទុកឱ្យម្នាក់ឈ្មោះស៊ូ ឡៃម៉ាន ភេទប្រុស
អាយុ២៥ឆ្នាំ
ជាបងប្រុសរបស់ក្មេងដែលឈ្លោះជាមួយកូនប្រុសគាត់វាយមកលើកូន
ស្រីគាត់តាមចិត្ត ។
ពេលនោះកូនស្រីគាត់ម្នាក់ទៀតឈ្មោះរីម រូហានី អាយុ១៨ឆ្នាំ
មានប្តីនិងមានផ្ទៃ៤ខែផងនោះ
បានរត់ទៅឃាត់កុំឱ្យពួកគេវាយធ្វើបាបប្អូន
ក៏ត្រូវពួកគេវាយឱ្យរបួសយ៉ាងដំណំថែមទៀត
ធ្វើឱ្យកូនស្រីគាត់ចុកពោះននៀលនៅកន្លែងកើតហេតុ ។
ក្រោយពីព្រួតវាយកូនស្រីគាត់អស់ចិត្តហើយពួកគេបានឡើងជិះ
ម៉ូតូទៅផ្ទះបាត់ ។
ស្ត្រីជាម្តាយកុមារីរងគ្រោះបានបន្តទៀតថា
នៅវេលាម៉ោង៣និង៣៥នាទីរសៀល
រូបគាត់បានត្រឡប់មកពីចម្ការវិញឃើញកូនស្រីគាត់ទាំង២
នាក់បងប្អូនយំដោយការឈឺចុកចាប់
ហើយអ្នកជិតខាងបានប្រាប់ពីដំណើររឿងដូចខាងលើទើបគាត់ទៅប្តឹង
ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ក្រែង។
ពេលនោះប៉ូលិសក៏បានទៅហៅភាគីដៃដល់មកសួរនាំដើម្បីសម្រួលគ្នា
បញ្ចប់រឿងតែគាត់ជាម្តាយមិនព្រមសម្រួលជាមួយភាគីជនដៃដល់ឡើយ
គឺទុកឱ្យច្បាប់ជួយរកយុត្តិធម៌ដល់កូនស្រីគាត់ទាំងពីរនាក់ដែល
រងគ្រោះដោយគេព្រួតគ្នាវាយនោះ ។
លោកអនុសេនីយ៍ទោលាង ស៊ុយ
នាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ក្រែងបានឱ្យកោះសន្តិភាពដឹង
តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ឧសភា កន្លងមកនេះថា
ក្រោយពីទទួលពាក្យបណ្តឹងពីគ្រួសារស្ត្រីនិងកុមារីរងគ្រោះ
ភាគីចុងចោទបានបដិសេធថា
ខ្លួនពុំបានវាយកុមារីនិងស្ត្រីមានផ្ទៃពោះទេ
គឺក្មេង៤នាក់ជាអ្នកវាយ
ហើយបានសុំឱ្យប៉ូលិសជួយសម្រួលបង់ថ្លៃព្យាបាល
តែភាគីជនរងគ្រោះមិនព្រមដោយសុំឱ្យបញ្ជូនទៅសមត្ថកិច្ចថ្នាក់លើ
ដើម្បីផ្តន្ទាទោសឱ្យសមនឹងកំហុសដែលខ្លួនបានប្រព្រឹត្ត ។
លោកមេប៉ុស្តិ៍បន្តទៀតថា
លោកនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល
ខេត្តដើម្បីចាត់ការបន្ត។ ទោះបីជាបែបណា
ព័ត៌មានចុងក្រោយពីមេប៉ុស្តិ៍ បានឱ្យដឹងថា
មានចាស់ទុំខាងខ្មែរអ៊ិស្លាមបានហៅភាគីទាំង២ផ្សះផ្សាគ្នាបញ្ចប់រឿង
ពីព្រោះជាជនខ្មែរអ៊ិស្លាមដូចគ្នា៕
ไม่มีความคิดเห็น:
แสดงความคิดเห็น