ទាហានខ្មែរដែលកំពុងការពារព្រំដែននៅក្នុងខេត្តឧត្តរមានជ័យ អំពាវនាវដល់រដ្ឋាភិបាលឲ្យជួយផ្ដល់ចំណីអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។
ទាហានខ្មែរប្រចាំការពារព្រំដែននៅតំបន់ ប្រាសាទព្រះវិហារ ជីកលេណដ្ឋានដើម្បីការពារខ្លួន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១១។
កងទាហានខ្មែរខ្លះនៃតំបន់ប្រតិបត្តិការសឹកខេត្តឧត្តរមានជ័យ ដែលកំពុង ត្រៀមប្រយុទ្ធការពារព្រំដែននៅលើខ្នងភ្នំដងរែក នៃតំបន់ជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល បានអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលឱ្យជួយផ្ដោតការយកចិត្តទុកដាក់ លើការផ្ដល់ជំនួយសម្រាប់ពួកគេដែលនៅសមរភូមិមុខកំពុងតែប្រឈមមុខ នឹងការខ្វះខាតជាច្រើន ទាំងម្ហូបអាហារ និងសម្ភារៈបោះជំរំជ្រកភ្លៀងជាដើមនោះ។ទាហានខ្មែរម្នាក់ក្នុងចំណោមជាច្រើននាក់ដែលកំពុងត្រៀម ប្រយុទ្ធការពារព្រំដែនបានមានប្រសាសន៍កាលពីល្ងាចថ្ងៃអាទិត្យ ទី១៥ ខែឧសភា ថា ពួកគេដែលនៅការពារព្រំដែនខ្មែរក្នុងខ្សែត្រៀមប្រយុទ្ធជួរមុខ បំផុតនោះ គឺមិនសូវទទួលបានម្ហូបជាសាច់សត្វស្រស់ៗទេ ចំណែកការស្នាក់នៅក្នុងលេណដ្ឋានត្រៀមប្រយុទ្ធក៏ពុំមានសម្ភារៈ គ្រប់គ្រាន់សម្រាប់ដេក និងដំបូលសម្រាប់ជ្រកភ្លៀងឱ្យបានត្រឹមត្រូវដែរ។
ទាហានខ្មែរដដែលបានរៀបរាប់ឲ្យដឹងបន្ថែមថា ៖ «ទី១ម្ហូបម្ហា ហូបចុករបស់កងទ័ពដែលនៅជាប់នឹងសៀម។ ខ្ញុំនៅ ១៥ម៉ែត្រ ទៅ ២០ម៉ែត្រពីសៀម កងនៅខាងមុខ។ តាំងពីព្រឹត្តិការណ៍មកបានសាច់ជ្រូកមួយពេលៗប្រហែល២ដង។ ...យប់ឡើងភ្លៀងរលឹមក្រាលស្បូវដេកនឹងដី ចងអង្រឹងវាមិនកើតព្រោះយើងនៅលីង (ខ្សែត្រៀម)...»៕
..........................................................................
សាលាក្តីខ្មែរក្រហមគ្រោងបើកសវនាការបឋមលើសំណុំរឿង០០២ ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ មិថុនា
ប្រជាពលរដ្ឋពុះកញ្រ្ជោលតវ៉ានិងចោទប្រកាន់ថា ក្រុមលោកនួន មួន ប្រើប្រាស់ឯកសារមិនប្រក្រតីក្នុងការដណ្តើមកាន់កាប់ដី
រន្ទះបាញ់មិនស្លាប់តែធ្វើឱ្យខ្លួនប្រាណដូចគេដុតនឹងភ្លើង
អ្នកទៅកំសាន្តនៅមាត់សមុទ្ររយៈពេល៣ថ្ងៃកើនឡើងគួរឱ្យភ្ញាក់ផ្អើល និងទំនិញឡើងថ្លៃកប់ពពក