រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះសាលាដំបូងនៃ សាលាក្តីខ្មែរសាលាក្រហមដែលបានផ្សាយជាសាធារណៈតាមរយៈគេហទំព័រ របស់សាលាក្តីចុះ ថ្ងៃ
ទី១១ ឧសភា ឆ្នាំ២០១១ ឱ្យដឹងថា លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានចេញដីកាជូនដំណឹងទៅដល់ ភាគីទាំងអស់នៃសំណុំរឿងលេខ០០២ ដែលមានកម្មវត្ថុស្តីពីកាលបរិច្ឆេទសវនាការបឋមលើសំណុំ រឿងលេខ០០២ដែលនឹងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៧ មិថុនា និងបន្តដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០១១ក្នុងករណីចាំបាច់។សាលាក្តីបន្តថា នៅក្នុងសំណុំរឿងលេខ០០២មានជនជាប់ចោទចំនួន៤រូប គឺអៀង សារី អាយុ៨៥ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ និងភរិយាអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចត្រូវបាន សាលាក្តីចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ខៀវ សំផន អតីតប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានចាប់ខ្លួនដោយ សាលាក្តីពីផ្ទះរបស់គាត់នៅក្រុងប៉ៃលិន និងនួន ជា អតីតជាប្រធានរដ្ឋសភា ។
លោកនិល ណុន បានសរសេរថា ដូចបានចែងក្នុងវិធាន៨០ស្ទួននៃវិធានផ្ទៃក្នុងអង្គជំនុំ ជម្រះនឹងលើកយកបញ្ហាខាងក្រោមនេះទៅ ពិចារណានៅក្នុងសវនាការបឋមដែលមានដូចជា៖ បញ្ហាបញ្ជីឈ្មោះសាក្សីនិងអ្នកជំនាញដែល ភាគីបានដាក់ដោយអនុលោមតាមវិធានផ្ទៃក្នុង។ ការបញ្ជាក់ជាបឋមអំពីខ្លឹមសារនៃសំណងផ្លូវចិត្តនិងជាសមូហភាពដែល សហមេធាវីនាំមុខមានបំណងអនុលោមតាមវិធាន២៣ស្ទួន អនុវិធាន(៣)(ខ)នៃវិធានផ្ទៃក្នុង ។
លោកនិល ណុន បានសរសេរទៀតថា ក្នុងអំឡុងពេលសវនាការបឋមអង្គជំនុំជម្រះនឹង ស្តាប់តែការលើកសំអាងហេតុផ្ទាល់មាត់ពាក់ព័ន្ធនឹងបញ្ហាដែលភាគីលើកឡើងខាងលើ ប៉ុណ្ណោះពី ព្រោះអង្គជំនុំជម្រះយល់ឃើញថាបញ្ហាដទៃទៀតភាគីបានលើឡើងក្នុងឯកសារនានាដែលបាន ដាក់ជូនចំពោះមុខអង្គជំនុំជម្រះដែលបញ្ហាទាំងនេះធ្លាប់ត្រូវបាន អង្គជំនុំជម្រះសំរេចរួចមកហើយក្នុងកិច្ចប្រជុំរៀបចំសវនាការ និងក្នុងសេចក្តីសំរេចរបស់ខ្លួននៅពេលបន្ទាប់ ឬនិងស្ថិតនៅក្រោមការណែនាំបន្ថែមពីសំណាក់អង្គជំនុំ
ជម្រះនៅពេលក្រោយឬភាគីអាចលើកឡើងប្រសិនបើពាក់ព័ន្ធនិងចាំបាច់។
ជម្រះនៅពេលក្រោយឬភាគីអាចលើកឡើងប្រសិនបើពាក់ព័ន្ធនិងចាំបាច់។
សាលាក្តីខ្មែរក្រហមបន្តថា អង្គជំនុំជម្រះបញ្ជាក់បន្ថែមថា ឯកសារលេខE៧៤ គឺជា សេចក្តីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលអាចប្តឹងសាទុក្ខដំណាលគ្នាជាមួយនឹង
សាលក្រមលើអង្គសេចក្តីបានអនុលោមតាមវិធានផ្ទៃក្នុង ។ ដើម្បីជួយសំរួលដល់ការរៀបចំផែនការ និងដើម្បីជូនដំណឹងជាមុនដល់ភាគីឱ្យបានឆាប់ជាអតិបរមានោះ អង្គជំនុំជម្រះសាលាដំបូងប្រកាសសវនាបឋមនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៧ មិថុនា ឆ្នាំ២០១១ និងបន្តទៅថ្ងៃអង្គារទី២៨ ថ្ងៃពុធ ទី២៩,ថ្ងៃព្រហស្បត្តិ៍ទី៣០មិថុនា ឆ្នាំ២០១១ក្នុងករណីចាំបាច់។អាស្រ័យ ហេតុនេះ «យើងសូមស្នើភាគីធានាឱ្យបានប្រាកដថា ខ្លួននឹងមានវត្តមានក្នុងអំឡុងពេលនេះ» ។
សាលក្រមលើអង្គសេចក្តីបានអនុលោមតាមវិធានផ្ទៃក្នុង ។ ដើម្បីជួយសំរួលដល់ការរៀបចំផែនការ និងដើម្បីជូនដំណឹងជាមុនដល់ភាគីឱ្យបានឆាប់ជាអតិបរមានោះ អង្គជំនុំជម្រះសាលាដំបូងប្រកាសសវនាបឋមនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៧ មិថុនា ឆ្នាំ២០១១ និងបន្តទៅថ្ងៃអង្គារទី២៨ ថ្ងៃពុធ ទី២៩,ថ្ងៃព្រហស្បត្តិ៍ទី៣០មិថុនា ឆ្នាំ២០១១ក្នុងករណីចាំបាច់។អាស្រ័យ ហេតុនេះ «យើងសូមស្នើភាគីធានាឱ្យបានប្រាកដថា ខ្លួននឹងមានវត្តមានក្នុងអំឡុងពេលនេះ» ។
សាលាក្តីបន្តថាពេលវេលានិងរបៀបវារៈលំអិតជាងនេះនឹងជូនដំណឹងពេលក្រោយនៅមុន ពេលសវនាការបឋមដែលតាមរយៈការជូនដំណឹងនេះអង្គជំនុំជម្រះនឹងកំណត់ថាតើបញ្ហា ណាខ្លះដែលអង្គជំនុំជម្រះទទួលយកជាអញ្ញត្រកម្ម ឬត្រូវស្តាប់ទឡ្ហីករណ៍ផ្ទាល់មាត់នៅពេលសវនាការបឋម ។ អង្គជំនុំជម្រះសូមជម្រាបភាគីនិងអង្គភាពនានាចំណុះឱ្យការិយាល័យរដ្ឋបាល សាលាក្តីជ្រាបថាក្នុងអំឡុងខែសីហាឆ្នាំ២០១១ អាចនឹងមានការកំណត់កាលបរិច្ឆេទនៃសវនាការបន្ថែមទៀតក្នុងសំណុំរឿង០០២ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น