ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៧:៤៧
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីពីរនាក់បានប៉ងផ្តាច់ជីវិតខ្លួនដោយម្នាក់តូចចិត្ត រៀបការបាន៣ថ្ងៃ ប្តីចុះចោល និងម្នាក់ទៀតតូចចិត្តប្តីផឹកស៊ីមិនជួយធ្វើការងារផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ឧសភា និងមួយករណីទៀតកើតឡើងនៅម៉ោង៤ទៀបភ្លឺថ្ងៃទី២៧ ឧសភា នៅភូមិតែមួយ គឺភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៍ ។ ស្ត្រីដែលតូចចិត្តនឹងប្តីទើបរៀបការបាន៣ថ្ងៃ ហើយចុះចោលនេះឈ្មោះឡាយ គី អាយុ៣៣ឆ្នាំ ។

តាមការរៀបរាប់របស់ឪពុកក្មេកស្ត្រី
រូបនេះ ឈ្មោះសៀង ណាត អាយុ៤៣ឆ្នាំ ឱ្យដឹងថា
កូនប្រសាគាត់នោះបានផឹកទឹកអាស៊ីតមួយកូនកែវ
កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ឧសភា
បន្ទាប់ពីកូនប្រសាគាត់តូចចិត្តនឹងប្តីដែល
ទើបរៀបការបាន៣ថ្ងៃ ហើយចុះចោលរូបនាង ។
បុរសជាឪពុកក្មេកមិនបានប្រាប់ឈ្មោះកូនបង្កើតរបស់
គាត់ទេ តែប្រាប់ថា កូនប្រុសគាត់អាយុ២៣ឆ្នាំ
ប្អូនប្រពន្ធ១០ឆ្នាំ ។ ក្រោយរៀបការពួកគេ មិនចុះសម្រុងគ្នា
ហើយកូនប្រុសគាត់គេចចេញពីផ្ទះ
ទើបកូនប្រសាឈឺចិត្តក៏ផឹកទឹកអាស៊ីតអស់មួយកូនកែវ
ហើយគាត់ប្រញាប់ប្រញាល់ដឹកមកមន្ទីរពេទ្យនៅម៉ោង៨ព្រឹក
ថ្ងៃដដែល ។ គ្រូពេទ្យប្រាប់ថា
ស្ថានភាពនេះអាចនឹងធ្ងន់ធ្ងរព្រោះទឹកអាស៊ីតធ្វើឱ្យរលាក
ពោះវៀន ក្រពះ នឹងអាចគ្រោះថ្នាក់បំផុត ។
ចំណែកករណីមួយទៀត ស្ត្រីឈ្មោះឈៀន គីមហោ
អាយុ៣០ឆ្នាំ ដោយសារតែខឹងនឹងប្តីឈ្មោះនៅ សៀត ហៅម៉ៅ
ជាអ្នករត់ម៉ូតូឌុប
គិតតែដើរផឹកស៊ីមិនជួយធ្វើការងារផ្ទះ
ក៏ផឹកថ្នាំប៉ងសម្លាប់ខ្លួនដែរ ដោយផឹកថ្នាំបាញ់កក់
ឈ្មោះពី ដូ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៦ ឧសភា
ក្នុងលំនៅឋានដែលស្ថិតក្នុងភូមិក្រោលជីនោះដែរ
នាងត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យកាលពីវេលាម៉ោង១០យប់ ។
ក្រុមគ្រួសារមិនបានផ្តល់ព័ត៌មានឱ្យបានជាក់លាក់ទេ
គ្រាន់តែប្រាប់គ្រូពេទ្យថា នាងបានផឹកថ្នាំបាញ់កក់
ឈ្មោះពី ដូ ព្រោះខឹងនឹងប្តីមិនជួយធ្វើកិច្ចការផ្ទះ ។
ទោះជាយ៉ាងណា
ស្ត្រីទាំងពីរនាក់ខាងលើកំពុងស្ថិតក្នុងការសង្គ្រោះ
របស់ក្រុមគ្រូពេទ្យខេត្តយ៉ាងយកចិត្តទុកដាក់ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น