ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​

លោក Wan Jifei ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែនចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ​មួយ​ជាមួយ​លោក Wan Jifei ស្តីពី​ឱកាស​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក៏ដូចជា​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​រវាង​ប្រទេស​ទាំងពីរ​ (MoU) ដើម្បី​សម្រេច​ឲ្យ​បាន​គោល​បំណង​បង្កើន​នាំ​ចេញ​ទៅ​ចិន​ឲ្យ​បាន​២.៥​ពាន់​ លាន​ដុល្លារ​ នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០១២។
លោក Wan Jifei ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន
នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​​អនុស្សរណៈ​​យោគ​យល់​រវាង​ពាណិជ្ជកម្ម​ កម្ពុជា-ចិន កាល​ពី​ថ្ងៃទី២៤ ឧសភា ២០១១ លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ឆ្នាំ​២០១០ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​២​ពាន់​លាន​ដុល្លារ ។ ដូច្នេះ​យើង​អាច​សម្រេច​បាន​គោល​ដៅ​នេះ​បាន​ប្រសិនបើ​អ្នក​អនុញ្ញាត​ឲ្យ​យើង ​នាំចេញ​ផលិត​ផល​កាន់​តែ​ច្រើន​ទៅ​ប្រទេស​ចិន។ បើ​កម្ពុជា​អាច​នាំ​ចេញ​អង្ករ កៅស៊ូ និង​ផលិត​ផល​កសិកម្ម​ផ្សេងៗ​ទៀត​យើង​សង្ឃឹម​ថា​ ការនាំ​ចេញ​របស់​យើង​នឹង​កើន​ឡើង។ ចំណែក​ឯ​ប្រទេស​ចិន​បាន​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា​បើ​គិត​ជា​ ទឹកប្រាក់​ នៃ​ការ​វិនិយោគ​មាន​ចំនួន​៨​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១០ នេះ​របាយ​ការណ៍​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​ ​
លោក ​Wan Jifei ប្រធាន​ក្រុមប្រឹក្សា​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ប្រធាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជា​លោក​ក៏បាន​នាំ​ក្រុមហ៊ុន​ចិន​ជាច្រើន ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ។ ចិន​ពេញ​ចិត្ត​នឹង​លើក​ទឹក​ចិត្ត​វិនិយោគិន​ចិន​មក​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ក្នុង​កិច្ច​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ផលិត​ផល​កសិកម្ម​ កម្ពុជា​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ​របស់​ចិន។ ​
លោក Wan Jifei បាន​បញ្ជាក់ថា បញ្ហា​ចម្បងៗ​សម្រាប់​វិនិយោគ​គិន​ទាំង​នោះ គឺ​ការ​ចំណាយ​ច្រើន​លើ​ថាមពល​អគ្គិសនី និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ។ ជា​មួយ​គ្នា​នោះ​លោក​ចម ប្រសិទ្ធ បាន​មានប្រសាសន៍​ឆ្លើយ​តប​ថា កម្ពុជា​នឹង​ទទួល​បាន​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន​នៅ​ឆ្នាំ​២០១២ ឬ ២០១៣ ដូច្នេះ​តម្លៃ​ថាមពល​នឹង​ចុះថោក​៕

ไม่มีความคิดเห็น:

แสดงความคิดเห็น