វិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោល នោះ បានពន្យល់ពាក្យសេដ្ឋកិច្ចថាបានមកពីបន្សំរវាងពាក្យ សេដ្ឋ + កិច្ចការ ក្នុងនោះពាក្យ“សេដ្ឋ“ មានន័យថា ប្រសើរ ឧត្តុង្គឧត្តម។ រួមសេចក្តីមក សេដ្ឋកិច្ចមានន័យថាជាកិច្ចការដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ឬក៏ជាកិច្ចការទាំងឡាយដែលធ្វើឲ្យប្រទេសជាតិរីកចំរើន ។ សំណេរក្រោយមកមានការប្រើប្រាស់ពាក្យនេះក្នុងន័យប្រាសចាកពីន័យដើម របស់វា ពោលគឺនៅពេល
ដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំងឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ ។ ចំណែកលោក ហ៊ាន សាហ៊ីប និងហ៊ីង ថូរ៉ាក់ស៊ី (២០០៤) បាន បញ្ជាក់ពីការប្រើប្រាស់ពាក្យនេះសំដៅទៅលើអត្ថន័យបីជាសំខាន់ ១) សេដ្ឋកិច្ចគឺជាសំណុំនៃទំនាក់ទំនងផលិតកម្មសង្គម និង ជាខឿនទៃទំនាក់ទំនងនេះ ២) សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬទំហំសេដ្ឋកិច្ចដូចជា៖ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម ៣) សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា (សេដ្ឋសាស្ត្រ)។ ចំណែកឯពាក្យថាសេដ្ឋសាស្ត្រវិញគ្រាន់តែសំដៅទៅលើសាស្ត្រា ឬវិជ្ជាដែលពន្យល់អំពីរបៀបរបបឬបែបផែននៃសេដ្ឋកិច្ច ។ តែយ៉ាងណា ន័យរបស់ពាក្យសេដ្ឋកិច្ច និងសេដ្ឋសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះគឺជាន័យដែលផ្តល់ឲ្យដោយលោក រ. គោវិទជាចម្បង។
បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(etymology) ពាក្យថាសេដ្ឋកិច្ចគឺបានមកពីពាក្យក្រិច(ភាសាក្រិច) οίκω [oeko=ផ្ទះ] និង νέμω [nemo=ការបែងចែក] ពោលគឺសំដៅទៅ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។ ន័យដើមរបស់ពាក្យនេះដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅ នឹងវិសាលភាពនៃអត្ថន័យ របស់ពាក្យដែលកំពុង ត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។ ប៉ុន្តែបើគិតឲ្យល្អិតបន្តិចនោះ គ្រួសារនិងសង្គមមានលក្ខណៈរួមគ្នាច្រើននៅក្នុងការចាត់ចែងកិច្ចការនិង ធនធាន។ គ្រួសារប្រឈមមុខនឹងការសំរេចចិត្តជាច្រើនដូចជាថាតើសមាជិកក្នុង គ្រួសារនិមួយៗត្រូវធ្វើអ្វីខ្លះ? អ្នកណាជាអ្នកបោកគក់? អ្នកណាជាអ្នកដាំស្ល? តើចំណូលដែលរកបានត្រូវសន្សំប៉ុន្មាននិងចាយវាយប៉ុន្មាន? តើត្រូវចាយវាយលើអ្វីខ្លះ រាប់ចាប់តាំងពីការចំណាយប្រចាំថ្ងៃ ការចំណាយលើការសិក្សារបស់កូនៗ ការដាក់ទុនរកស៊ី ។ល។ និយាយអោយខ្លី គ្រួសារនិមួយៗត្រូវបែងចែកធនធានរបស់ខ្លួនក្នុងចំណោមសមាជិកដោយផ្អែក លើសមត្ថភាព ការខិតខំប្រឹងប្រែង ចំណង់ចិត្តរបស់ពួកគេម្នាក់ៗ និងត្រូវធ្វើយ៉ាងណាដើម្បីរក្សាលំនឹងស្ថានភាពគ្រូសារផងដែរ។ យើងតែងតែប្រើប្រាស់ពាក្យថា សេដ្ឋកិច្ចគ្រួសារ“សម្រាប់សំដៅទៅដល់កិច្ចការដែលបានរៀបរាប់ មកខាងលើនេះ។ សង្គមក៏ដូចជាគ្រួសារមួយដែរ គឺតែងជួបប្រទះការសំរេចចិត្តជាច្រើនដូចជាតើត្រូវផលិតអ្វី? ផលិតដោយរបៀបណា? ផលិតសំរាប់អ្នកណា? និងដើម្បីអ្វី?
ไม่มีความคิดเห็น:
แสดงความคิดเห็น