ប្រជាពលរដ្ឋនិយាយថា
គាត់មានការសប្បាយចិត្តខ្លាំងណាស់ ខណៈដឹងថា
ក្នុងភូមិ-ឃុំរបស់គាត់បានតបណ្តាញភ្លើងពីប្រទេសវៀតណាម
ចូលមកប្រើប្រាស់ ហើយសង្ឃឹមថា
និងមានតម្លៃថោកដូចនៅត្រើយខាងលិចក្នុងស្រុកស្អាង
និងស្រុកកោះធំដែរ។ ប៉ុន្តែផ្ទុយទៅវិញ
តម្លៃថាមពលអគ្គិសនីនៅត្រើយខាងកើតថ្លៃជាងត្រើយខាងលិច
ជិតពាក់កណ្តាល។ ចំណែកតម្លៃសេវា.តដំបូងវិញគឺថ្លៃខ្លាំងណាស់
ដាក់កុងទ័រមួយ១០អំពែរ ត្រូវចំណាយលុយអស់២២ម៉ឺនរៀល
បើដាក់កុងទ័រ២០អំពែរវិញ ត្រូវបង់ប្រាក់៧០ម៉ឺនរៀល
នេះមិនទាន់គិតខ្សែភ្លើងផង ដែលតម្លៃនេះគេនិយមហៅថា
ថ្លៃទឹកតែ ។ ប្រជាពលរដ្ឋនិយាយទៀតថា
ដោយសារតែតម្លៃខ្ពស់ដូច្នេះហើយ
ទើបមានការប្រើប្រាស់ថាមពលអគ្គិសនីនេះ
គឺមានតែប្រជាពលរដ្ឋដែលមានជីវភាពខ្ពស់ទេ ដែលបានតប្រើប្រាស់។
ចំណែកអ្នកដែលមធ្យម និងក្រីក្រនោះគ្មានលុយតប្រើប្រាស់ឡើយ
គឺសុខចិត្តប្រើចង្កៀងប្រេងកាត ឬប្រើអាគុយវិញ ។
មន្ត្រីអាជ្ញាធរស្រុកមួយរូបបានឱ្យដឹងថា
ភ្លើងដែលប្រើប្រាស់នៅត្រើយខាងកើតទន្លេបាសាក់ក្នុង
ស្រុកស្អាង និងស្រុកកោះធំ
មានអាជ្ញាប័ណ្ណផ្តាច់មុខរបស់ឈ្មោះចាន់ ថាណាវ៉ាត់ ។
ភ្លើងត្រើយខាងកើតបានតភ្ជាប់ពីត្រើយខាងលិចឆ្លងកាត់ទន្លេត្រង់
វត្តកំពង់គ ឃុំពោធិ៍បាន ស្រុកកោះធំ ដោយតប្រើប្រាស់ចំនួន៥ឃុំ
គឺឃុំពោធិ៍បាន ឃុំខ្ពប ឃុំតាលន់ ឃុំត្រើយស្លា
និងឃុំស្វាយប្រទាល ។ នៅក្នុងអាជ្ញាប័ណ្ណ
បន្ទាប់ពី.តភ្ជាប់ថាមពលពីប្រទេសវៀតណាមហើយនោះ
គឺអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់តម្លៃត្រឹម៧៥០
រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយបើគេគិតតម្លៃ១.២០០រៀល
ក្នុងមួយគីឡូវ៉ាត់ម៉ោងនោះ
គឺវាខុសពីតម្លៃកំណត់ដោយអាជ្ញាធរអគ្គិសនីហើយ។
ជាមួយគ្នានេះ ក៏មានការរិះគន់ទៀតថា
ចំពោះកុងទ័រដែលយកមកដាក់ឱ្យប្រើប្រាស់សព្វថ្ងៃ
គឺដើរលឿនខុសធម្មតា។ ម្យ៉ាងទៀត
នៅលើកុងទ័រនោះមិនមានបិទតែមប្រិ៍របស់អាជ្ញាធរអគ្គិសនីទេ
ដែលគេគ្រប់ៗគ្នាមានការសង្ស័យយ៉ាងខ្លាំងទៅលើកុងទ័រនេះ
មិនដឹងថា ខាងក្រុមហ៊ុនភ្លើងនេះកុម្មង់មកពីខាងណាទេ ។
ម្យ៉ាងទៀត
កុងទ័រដាក់នៅតាមសសរបង្គោលភ្លើងគ្មានលក្ខណៈបច្ចេកទេស
និងគ្មានប្រអប់ត្រឹមត្រូវឡើយ
ដែលនាំឱ្យមានការព្រួយបារម្ភខ្លាចក្មេងៗដើរទៅជិត
ប៉ះឆក់ស្លាប់ ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ
អគ្គិសនីកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធ
សូមមេត្តាជួយសម្រួលធ្វើយ៉ាងណាឱ្យតម្លៃថាមពលអគ្គិសនី
ក៏ដូចជាតម្លៃកុងទ័រ
ឬតម្លៃទឹកតែបានចុះថោកផងដើម្បីសម្រួលឱ្យប្រជាពលរដ្ឋបាន
ប្រើប្រាស់គ្រប់ៗគ្នា
ព្រមទាំងជួយពិនិត្យមើលកម្លាំងរបស់កុងទ័រជាផ្លូវការផង
ដែលគេសង្ស័យថា វាមិនដើរធម្មតាទេ បែរជារត់ទៅវិញ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น