ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៥:៣១
កាលពីព្រឹកមិញក្នុងសវនាការក្រុមមេធាវីការ
ពារជនត្រូវចោទ
ក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីខាងជនរងគ្រោះ
និងក្រុមសហព្រះរាជអាជ្ញាបានបន្តជជែកដេញដោលគ្នា
និងលើកទឡ្ហីករណ៍មកបង្ហាញទាក់ទងទៅនឹងការបំពាន
ធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩
និងអាជ្ញាយុកាលនៃបទល្មើស ។
បន្ទាប់ពីការដេញដោលគ្នាទៅវិញទៅមកនោះរួចមក
ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកណិល នន់
ក៏បានប្រកាសលើកយករបៀបវារៈថ្មីមួយទៀត
គឺការទាញហេតុផលផ្ទាល់មាត់ទាក់ទងទៅនឹងអញ្ញត្រកម្ម
ស្តីពីអាជ្ញាយុកាលនៃបទល្មើស
ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ
១៩៥៦។
គួរកត់សម្គាល់ផងដែរថា
ក្នុងសវនាការកាលពីព្រឹកមិញ បន្ទាប់ពីបងធំទី២
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម លោកនួន ជា
បានដើរចេញពីបន្ទប់សវនាការដោយហេតុផលសុខភាពជាលើកទី៣
ក្រោយពីចូលមកបង្ហាញខ្លួនរយៈពេលខ្លីនោះរួចមក
ពោលគឺនៅវេលាម៉ោង១០និង១៩នាទីព្រឹកមិញ
ប្រធានអង្គជំនុំជម្រះ លោកណិល នន់
ក៏បានអនុញ្ញាតតាមការស្នើសុំរបស់មេធាវីអៀង សារី
ដោយឱ្យលោកអៀង សារី
ចាកចេញពីបន្ទប់សវនាការដោយសារបញ្ហាសុខភាព
ហើយការអនុញ្ញាតនេះគឺនឹងធ្វើឡើងពេញ១ថ្ងៃតែម្តង ។
នៅពេលនេះសវនាការបឋមលើសំណុំរឿង០០២
កំពុងបន្តដំណើរការរបស់ខ្លួន
ហើយក្រុមមេធាវីទាំងជនត្រូវចោទដើមបណ្តឹងរដ្ឋប្បវេណី
ក៏ដូចជាក្រុមសហព្រះរាជអាជ្ញាកំពុងជជែកដេញដោលគ្នាលើរបៀប
វារៈការទាញហេតុផលផ្ទាល់មាត់ទាក់ទងទៅនឹងអញ្ញត្រកម្មស្តីពីអាជ្ញា
យុកាលនៃបទល្មើស
ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ
១៩៥៦ មក ធ្វើការបង្ហាញក្នុងសវនាការជាបន្តទៀត។
គួរបញ្ជាក់ថា សវនាការបឋមលើសំណុំរឿង០០២នេះ
នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រ ទី១ កក្កដា ២០១១
ហើយសវនាការលើអង្គសេចក្តីលើសំណុំរឿង០០២នេះ
នឹងធ្វើឡើងនៅខែកញ្ញា ២០១១ខាងមុខ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น