2011-06-29
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ បានបញ្ជាក់ថា កងទ័ពកម្ពុជា ពុំមានការចល័តទ័ព និងហ្វឹកហាត់យុទ្ធសាស្ត្របោកគ្រាប់បែក និងបាញ់កាំភ្លើងធំ ដូចការចោទប្រកាន់របស់មេបញ្ជាការយោធាថៃនោះទេ។
RFA/Hang Savyouth
ក្រុមមន្ត្រីនគរបាលជាន់ខ្ពស់ខ្មែរពិនិត្យមើលថ្មប្រាសាទព្រះវិហារ ដែលបាក់បែកដោយសារតែគ្រាប់កាំភ្លើងថៃបាញ់ចំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាត បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែមិថុនា ថា កងទ័ពកម្ពុជា ដែលកំពុងតែឈរជើងនៅតាមខ្សែត្រៀមជួរមុខបានរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែបានត្រៀមលក្ខណៈដើម្បីការពារទឹកដីតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាធម្មតា។ ចំណែកឯការចោទប្រកាន់របស់យោធាថៃ គឺជាលេសមួយដើម្បីវាយប្រហារជាថ្មីមកលើភាគីកម្ពុជា។ លោកបន្តថា ៖ «កម្លាំងកងទ័ពកម្ពុជាយើង គឺឈរជើងនៅតាមព្រំដែន គឺពុំមានចល័តកម្លាំងទេ។ ឃើញថា បញ្ហានេះជាបញ្ហាដែលថៃ ប្រឌិតឡើងសុទ្ធសាធ ដើម្បីមានបំណងប្រឌិតរឿង បង្កហេតុជាមួយប្រទេសកម្ពុជា តែប៉ុណ្ណោះ»។ ការបដិសេធជាផ្លូវការនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់កាសែតថៃ ឈ្មោះ ម្កុត (MCOT) បានដកស្រង់ប្រសាសន៍របស់មេបញ្ជាការយោធាថៃ ឈ្មោះ ប្រាវីត ហុកកែវ (Prawit Hookaew) បានថ្លែងចោទប្រកាន់ថា កងទ័ពកម្ពុជា កំពុងតែចល័តទ័ពនៅតាមព្រំដែន និងកំពុងតែដាក់ពង្រាយកម្លាំងទ័ពបន្ថែមទៀត។ មេបញ្ជាការយោធាថៃរូបនេះបានអះអាងទៀតថា យោធាថៃ កំពុងតែត្រៀមខ្លួនក្នុងកម្រិតខ្ពស់ផងដែរ និងកំពុងតែពង្រឹងកម្លាំងទ័ពផងដែរនៅតាមព្រំដែន។ ប្រធានអង្គការឈ្មោះ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន និងជាសមាជិកនៃបណ្ដាញប្រជាជនកម្ពុជាដើម្បីសន្តិភាព បានមានប្រសាសន៍ថា កម្ពុជាមានប្រៀបលើផ្លូវច្បាប់ និងការទូតនៅឆាកអន្តរជាតិ ដូច្នេះគ្មានហេតុផលណាដែលនាំឲ្យកម្ពុជា ជាអ្នកបង្កសង្គ្រាមនោះទេ ៖ «បើអ៊ីចឹងយើងសួរថា ប្រទេសកម្ពុជាយើងមានហេតុផលអ្វីដែលយើងឈ្លានពានទៅលើប្រទេសសៀម ពីព្រោះយើងការពារតែដែនដី យើងការពារតែបូរណភាពទឹកដីដីរបស់ប្រទេសកម្ពុជាយើង ដែលមាននៅក្នុងច្បាប់អន្តរជាតិ»។ សេចក្ដីរាយការណ៍របស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រតិភូថៃបានទទួលបរាជ័យយ៉ាងអាម៉ាស់ក្នុងការរារាំងមិនឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ទទួលយកសេចក្ដីព្រាងផែនការគ្រប់គ្រង និងអភិរក្សប្រាសាទព្រះវិហារនៅក្នុងកិច្ចប្រជុំលើកទី៣៥ នៅក្នុងប្រទេសបារាំងសប្ដាហ៍កន្លងទៅនេះ។ ប្រតិភូថៃ បានដើរចេញយ៉ាងតក់ក្រហល់ និងបានប្រកាសដកខ្លួនចេញពីសមាជិកនៃអនុសញ្ញាស្ដីពីការការពារសម្បត្តិបេតិកភណ្ឌពិភពលោក។ កងទ័ពកម្ពុជា និងកងទ័ពថៃ បានវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំៗ ចំនួន ៣លើកកន្លងមក។ លើកទី១ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ក្រោយពីប្រាសាទព្រះវិហារបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ការវាយប្រយុទ្ធលើកទី២ នៅថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ និងលើកទី៣ នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។ មេបញ្ជាការយោធាថៃ នៃភូមិភាគទី២ ឈ្មោះ សុវត្ថិឆ័យ សាមុតសាខន (Sowatchay Samusakhorn) និងមេបញ្ជាការយោធាកម្ពុជា នៃភូមិភាគទី៤ លោក ជា ម៉ន បានឯកភាពគ្នាចុងក្រោយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ ចំនួន ៦ចំណុច លើបទឈប់បាញ់ រាប់ទាំងមិនឲ្យមានការផ្សាយព័ត៌មានបំផ្លើសពីការពិត ដើម្បីបំពុលបរិយាកាសនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ៕
ដោយ សុខ សេរី

ไม่มีความคิดเห็น:
แสดงความคิดเห็น