2011-06-29
ដោយ ហាស់ សាន
បញ្ហាមួយចំនួនកើតក្នុងសង្គមជាតិនៅកម្ពុជាបច្ចុប្បន្ន
មិនត្រឹមតែរាយការណ៍ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក
និងអង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិប៉ុណ្ណោះទេ។
កាសែតអាមេរិកាំង The New York Times កាលពីថ្ងៃអាទិត្យ ទី២៦
ខែមិថុនា
ផ្សាយសម្រង់អត្ថបទវិភាគលើសៀវភៅមួយសរសេរដោយអ្នកនិពន្ធឈ្មោះ ចូល
ប្រ៊ីងខ៍លី (Joel Brinkley) ដាក់ចំណងជើងថា «ក្រោយឆ្នាំសូន្យ»
បានពណ៌នាថា សហគមន៍អន្តរជាតិជាម្ចាស់ជំនួយ ជាពិសេសស.រ.អា
ជាញឹកញាប់ច្រើនតែអនុគ្រោះជួយបន្ធូរបន្ថយដល់បិសាចនៅក្រៅប្រទេស
ហើយបន្ទាប់មកស្នើឲ្យមានការកែប្រែគោលនយោបាយ
ដើម្បីបញ្ចៀសរឿងខូចមុខមាត់។