សិប្បកម្ម​កែ​ច្នៃ​​ប្រេង​ខ្មៅ​របស់​​ជនជាតិ​ចិន​​នៅ​ស្រុកស្អាង​​កំពុង​​បំពុល​​បរិ​ស្ថាន

​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​របស់​ជន​ជាតិ​​ចិន​មួយ​កន្លែង​​បានធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​អ្នកស្រុក​យ៉ាង​​ធ្ងន់​ធ្ងរខេត្តកណ្តាល ៖ ​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​របស់​ជន​ជាតិ​​ចិន​មួយ​កន្លែង​​មានទីតាំង​ នៅក្នុង​ភូមិព្រែក​តាតិន​ ឃុំ​​ស្វាយ​ប្រទាល ​ស្រុកស្អាង​កំពុង​ដំណើរការ​​ចំហុយ​ចម្រាញ់ ​ប្រេង​ខ្មៅ​យ៉ាង​សកម្ម ​ហើយ​បានធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​អ្នកស្រុក​យ៉ាង​​ធ្ងន់​ធ្ងរ ដែល​​មានក្លិន​ស្អុយ​អសោចិ៍ ​ស្ទើរតែ​​ដកដង្ហើម​​មិនរួច ។

សិប្បកម្ម​មួយនេះ​ត្រូវ​បាន​មន្ត្រី​សាលា​ស្រុក​​ ស្អាង​​អះ​អាងថា ​អត់មានច្បាប់​ត្រឹមត្រូវ​ទេ ​​ហើយ​​កាលពីអំឡុង​ខែ​មីនា ឆ្នាំ​២០១១ ​កន្លងមក ខាងមន្ត្រី​ជំនាញ​ខេត្ត ​បានចុះ​ទៅ ពិនិត្យ​ដល់ទី​តាំងនោះ ​និងបានធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​ការ​ចម្រាញ់​ប្រេង​ខ្មៅ​​នេះម្តង​រួច​ មក​ហើយ ​។ ប្រជា​ពលរដ្ឋ​​ក៏​ដូច​ជា​អាជ្ញា​ធរ​មូលដ្ឋាន បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​សិប្បកម្ម​​ែក​ច្នៃ​ប្រេង​ខ្មៅដែល​មានទីតាំង​នៅក្នុង​​ភូមិព្រែក​ តាតិន ​ឃុំស្វាយ​​​​ប្រទាល ស្រុកស្អាង ​​បានដំណើរ​ការ​​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​​មកហើយ ​ដែលគេស្គាល់​ថា ​ម្ចាស់​សិប្បកម្ម​នេះ​ជា​ជន​ជាតិចិន មាន​អ្នក​ច្ចេកទេស​ និងកម្ម​ករ​ ក៏​​ជា​ជន​ជាតិ​ចិន​ដែរ ។
រយៈ​ពេល​២​ឆ្នាំ​ដែល​សិប្បកម្ម​មួយនេះ ដំណើរ​ការ​​ បាន​ដឹកប្រេង​ខ្មៅ​តាម​រថយន្ត​យក​មក​ចម្រាញ់​កែច្នៃ​​​ធ្វើ​ជាប្រេង​បាត ​(ប្រេងរំអិល) និង​ប្រេង​ម៉ាស៊ូតផង​ដែរ ។ ​​ប្រជាពលរដ្ឋ​​បានឱ្យ​ដឹង​ទៀត​ថា ​ប្រេង​ដែលចម្រាញ់​បានហើយ​​រយៈ​ពេល​១០ថ្ងៃ​ទៅ​១៥ថ្ងៃ គេឃើញ​រថយន្ត ស៊ីទែន ​​មកដឹកប្រេងយកចេញ​ម្តងៗ​រាប់ម៉ឺន​​លីត្រ ។ ទន្ទឹម​នឹង​​នេះ ប្រជា​ពល​រដ្ឋ​បានត្អូញ​ត្អែរ ​ពីផល​ប៉ះពាល់​ដែល​ភាយចេញ​ពីសិប្បកម្មមួយ​នេះ​ថា មានក្លិន​​ភាយស្អុយអសោចិ៍យ៉ាងខ្លាំង​បាន​ចូល​មក​ក្នុងភូមិ​ធ្វើ​ឱ្យ​មានការ​ លំបាក​ក្នុងការ​រស់នៅ​​​បំផុត ​។ ចំណែក​អ្នកធ្វើ​ដំណើរ​​​​ឆ្លង​កាត់​​មុខ​​សិប្ប​កម្ម​មួយនេះគ្រប់ៗគ្នា​អត់​ ហ៊ានដក​ដង្ហើម​ គឺ​ទ្រាំ​ស្ទើរ​ដាច់​ខ្យល់ទំរាំ​រត់ឆ្លង​កាត់​ផុត ។
ប្រភព​បន្តថា ​​កន្លង​មក ពួកគាត់​បានប្តឹង​ដោយផ្ទាល់​មាត់​ទៅ​ខាង​អាជ្ញា​ធរ​ឃុំផង​ដែរ ​ហើយ​ខាងអាជ្ញា​ធរ​ឃុំ​បាន​ប្រាប់​មក​វិញថា ​​នឹង​រាយការណ៍​​ទៅស្រុក ដើម្បី​ដោះ​ស្រាយ​​ជូន។ នៅ​អំឡុង​ខែមីនា ឆ្នាំ ២០១១ ​គេឃើញ​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ពិនិត្យ​ ឯ​សិប្បកម្ម​នេះបានផ្អាក​ដំណើរ​ការ​​​មួយរយៈ​ពេលខ្លី​ប៉ុណ្ណោះ ហើយ​ក៏​ដំណើរ​ការ​ឡើងវិញដដែល ។ ​
មន្ត្រី​បរិស្ថាន​​ស្រុកស្អាង​​បានឱ្យ​ដឹងថា ​​សិប្ប​កម្ម​មួយនេះ មិន​មាន​ច្បាប់ត្រឹមត្រូវ​ឱ្យ​ដំណើរ​ការ​ទេ តែមាន​ច្បាប់​ឱ្យ​សាកល្បង​ហើយ​កម្លាំង​ជំនាញ​ក៏​ពិបាក​ក្នុង​ការជួបជាមួយ​​​ ម្ចាស់​​សិប្បកម្ម​នេះ​ដែរ ​ព្រោះជា​​ជន​ជាតិ​ចិន​ ហើយ​ខាង​បរិ​ស្ថាន​​ស្រុក​ក៏បានរាយការណ៍​ទៅថ្នាក់​ខេត្ត​ផ​ង​ដែរ ។
លោកមឿន ​ស៊ីដែន ​ប្រធាន​ការិយាល័យ​​រ៉ែ និង​​ថាមពល ​ស្រុកស្អាង ​បានឱ្យ​ដឹ​ង​ថា ​​សិប្បកម្ម ​ចម្រាញ់​ប្រេងខ្មៅមួយនេះ ខាង​ជំនាញ​ថ្នាក់​ខេត្ត ​បានចុះមកធ្វើ​កិច្ចសន្យា​​បញ្ឈប់​ម្ត​ង​រួច​ម​ក​ហើយ ក្រោយមក​ទៀត ​លោកមិន​ដឹងថា សិប្បកម្ម​នេះ​ដំណើរ​ការ​ឡើង​វិញ តាំងពី​ពេលណា​មកនោះ​ទេ។ លោកបញ្ជាក់ថា សិប្បកម្មនេះ​បាន​​សុំ​ច្បាប់​ដើម្បីចម្រាញ់​ប្រេង​ខ្មៅ ​ត្រឹមថ្នាក់ស្រុក ហើយ​ស្រុក​​បានបញ្ជូន​ច្បាប់​នេះទៅខេត្ត​​បន្ត​ទៀត ប៉ុន្តែ​ច្បាប់​​មិន​ទាន់ ​បាន​ធ្លាក់​ត្រឡប់​​មកវិញ​​ ដើម្បី​​បញ្ជាក់​ថា អនុ​ញ្ញាត​ ឬមិន​អនុ​ញ្ញាត​​នៅឡើយ ​ទេ ​ដូច្នេះ​សិប្បកម្ម​មួយនេះមិន​ទាន់​មាន​ច្បាប់​គ្រប់គ្រាន់ទេ ។
មន្ត្រីជំនាញ​​បានឱ្យ​ដឹង​ថា ប្រេង​ដែល​​បាន​​មក​ពីការ​ចម្រាញ់​ប្រេង​ខ្មៅ​យកមក​ប្រើប្រាស់​​វា​ធ្វើ​ឱ្យ ​​គ្រឿងម៉ាស៊ីន​គ្រប់ប្រភេទ​ឆាប់ខូច​ ​ព្រោះ​ជា​ប្រេង​មិនមាន​ច្បាប់​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​​ចាត់​ទុក​ថា ជាប្រេង​ខូចគុណភាព ដែលគេ​ប្រើ​សម្រាប់​តែដុត​ក្នុង​រោង​ចក្រ​ប៉ុណ្ណោះ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น