ខេត្តកណ្តាល ៖
បុរសម្នាក់ជាប់ចោទពីបទធ្វើគុតព្រះសង្ឃដែលជាគ្រូសូត្រស្តាំនៅវត្តទួល
សាលា ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៧
រួចបានរត់គេចខ្លួនអស់រយៈពេលជិត៤ឆ្នាំមកហើយនោះត្រូវបានសមត្ថកិច្ច
ប៉ូលិសស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅ
កាន់សាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី២០ មិថុនា ។
លោកស៊ឹម ប៊ុតបណ្ឌិត
អធិការនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា
ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះសាន ប៊ុនសឿង ភេទប្រុស អាយុ៣០ឆ្នាំ
មានទីលំនៅភូមិអន្លុងរមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង
ត្រូវបានចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្ត កាលពីថ្ងៃទី១៩ មិថុនា
ចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើងក្នុងវត្តទួលសាលា
ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៨ ខែសីហា
ឆ្នាំ ២០០៧ ។ រីឯព្រះសង្ឃជាគ្រូសូត្រស្តាំដែលជនសង្ស័យវាយសម្លាប់នាមយួន
សន ព្រះជន្ម៧៨ឆ្នាំ គង់នៅវត្តទួលសាលា ។
ជនសង្ស័យ សាន ប៊ុនសឿន បានសារភាពថា នៅយប់ថ្ងៃទី២៨
ខែសីហា ឆ្នាំ២០០៧នោះ
រូបគេបានផឹកស្រាស្រវឹងហើយបានដើរចូលទៅក្នុងបរិវេណវត្តទួលសាលាក្នុងគោលបំណង
ទៅរកវាយព្រះសង្ឃរងគ្រោះខាងលើ ។
ពេលនោះខ្លួនបានរើសយកដំបងឈើជ្រុងប្រវែង១ម៉ែត្រនៅ
ក្បែរអណ្តូងទឹកខាងកើតកុដិធ្វើជាអាវុធ ស្របពេលព្រះសង្ឃយួន សន
បាននិមន្តចេញពីកុដិមកបត់ជើងតូច
ខ្លួនក៏ស្ទុះទៅវាយនឹងដំបងចំសៀតផ្កាខាងឆ្វេង និងព្រះកេសពីក្រោយ
បណ្តាលឱ្យព្រះសង្ឃយួន សន ដេកដួលទៅនឹងដី
បន្ទាប់មកខ្លួនក៏ដើរត្រឡប់ទៅផ្ទះវិញ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។
លុះមួយថ្ងៃក្រោយមក ដោយដឹងថា
មិនស្រួលខ្លួនក៏រត់គេចមកធ្វើកម្មករធ្វើនំតែលាវនៅរាជធានីភ្នំពេញ
និងបន្តរត់គេចខ្លួនទៅនៅតាមខេត្តផ្សេងៗ។ រហូតមកដល់ថ្ងៃទី១៩ ខែមិថុនា
ឆ្នាំ២០១១ ខ្លួនបានមកលេងផ្ទះនៅអន្លង់រមៀតវិញ
ស្រាប់តែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ សាន ប៊ុនសឿង
បានសារភាពទៀតថា
មូលហេតុដែលរូបគេលួចធ្វើគុតសង្ឃអង្គនោះដោយសារតែខឹងនឹងលោកជេរ
ដៀលរូបគេដែលបានលួចបេះផ្លែដូងនៅក្នុងវត្តទួលសាលា ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น