2011-06-10
ខ្មែរកម្ពុជាក្រោមនៅទីក្រុងភ្នំពេញ បានប្រារព្ធទិវាខួបគម្រប់ ៦២ឆ្នាំ ថ្ងៃបារាំង កាត់ទឹកដីខ្មែរឲ្យវៀតណាម កាន់កាប់ នៅវត្តសិរីសោភា ហៅអង្គតាម៉ិញ។
ខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១១
បាននិមន្តព្រះសង្ឃប្រមាណ ១.០០០អង្គ ដើម្បីរាប់បាត្រ
រំឭកខួបឆ្នាំទី៦២ នៃការបាត់បង់ទឹកដីរបស់ខ្លួនដែលបារាំង
បានធ្វើអាណានិគមលើប្រទេសកម្ពុជា កាត់យកទឹកដីខ្មែរកម្ពុជាក្រោម
បែងចែកឲ្យវៀតណាម គ្រប់គ្រង។
ការប្រារព្ធពិធីនេះ មានវត្តមានសម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រខ្មែរយាងចូលរួម។
សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស មានបន្ទូលក្នុងពិធីបុណ្យខួបទី៦២ ឆ្នាំនោះថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ខិតខំពុះពារតស៊ូរហូតអាចប្រារព្ធពិធីរំឭកខួបទី៦២ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីរបស់ខ្លួននៅថ្ងៃនេះបាន គឺកើតចេញពីការសាមគ្គីដែលនាំឲ្យមានការចំណេញផលជាច្រើន ៖ «សង្ឃឹម ទៅមុខនឹងបានសម្រេចដូចសេចក្ដីប្រាថ្នារបស់ឯកឧត្ដម បងប្អូន ព្រះអង្គព្រះតេជគុណទាំងអស់ សូមថ្វាយព្រះពរ ជូនពរ ឲ្យទាំងអស់គ្នា សូមឲ្យបានសេចក្ដីសុខ រុងរឿង»។
លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិ សម្ដេចបវរសេដ្ឋាធិបតី សឺន សាន មានប្រសាសន៍ថា ពិធីប្រារព្ធបានថ្ងៃនេះ គឺខ្មែរកម្ពុជាក្រោមបានប្រឹងប្រែងពន្យល់ដល់រដ្ឋាភិបាលកម្ពុជា ទម្រាំបានយល់ព្រមឲ្យខ្មែរកម្ពុជាក្រោមបានប្រារព្ធទិវានេះ។
លោកថា តាមពិតថ្ងៃខ្មែរកម្ពុជាក្រោមបាត់ទឹកដីនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ហើយថ្ងៃប្រារព្ធខួបទី៦២ បានហួសដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០១១ លើសពេលជិត ១សប្ដាហ៍ ដោយសារតែអាជ្ញាធរយឺតយ៉ាវក្នុងការឆ្លើយតបថា ព្រមឲ្យប្រារព្ធ ឬអត់នោះ ៖ «ជារឿងប្រទេសជាតិរបស់យើងដែរហ្នឹង ដល់អ៊ីចឹងទៅខ្មែរមានមួយគាំទ្រគ្នាឯង មួយអត់គាំទ្រ ពិបាកណាស់»។
ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានថ្លែងថា ទិវាខួបទី៦២ឆ្នាំ ដែលបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាម កាន់កាប់នោះ គឺប្រារព្ធធ្វើដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពី ប្រវត្តិសាស្ត្រ ទឹកដីអាណាចក្រខ្មែរដែលត្រូវជនបរទេសគេធ្វើអាណានិគមលើខ្មែរ ហើយគេបែងចែកទឹកដីខ្មែរទៅឲ្យប្រទេសជិតខាងស្រេចអំពើចិត្តរបស់ គេ ធ្វើឲ្យកូនខ្មែរច្រើនលាននាក់ដែលបន្តរស់នៅក្រោមការគ្រប់គ្រង របស់វៀតណាម គ្មានដីស្រែចម្ការដាំដុះ និងរស់នៅជាជនជាតិភាគតិចក្នុងទឹកដីរបស់ខ្លួន។
លោកបន្តថា ដោយសារមានការអនុញ្ញាតពីអាជ្ញាធរខ្មែរយឺតយ៉ាវនាំឲ្យគម្រោងនិមន្ត ព្រះសង្ឃរាប់បាត្រដល់ទៅ ១.៩៤៩អង្គមិនបានតាមគម្រោងនោះទេ ៖ «ទិវានេះជាទិវាមួយដែលឈឺចាប់របស់ជនជាតិខ្មែរយើង ហើយគួរយើងចងចាំទាំងអស់គ្នា ហើយជារៀងរាល់ឆ្នាំយើងប្រារព្ធថ្ងៃនេះ»។
ស្ត្រីវ័យ ៩៨ឆ្នាំ ឈ្មោះ សឿ គឹមលី បាននិយាយទាំងទឹកភ្នែកថា គាត់បួងសួងសុំសេចក្ដីសុខ ដែលគ្មានការដណ្ដើមទឹកដីពីកសិករ និងគ្មានការគំរាមកំហែង ៖ «សុខហើយ ប៉ិននៅជិះជាន់ វាមិនដូចពីដើម កាលពីសម្ដេចឪ សម្ដេចឪស្រួល អត់មានចោរអត់មានអ្នកណាឃោរឃៅដូចឥឡូវទេ។ ឥឡូវជិះជាន់ដីស្រែដីអី ផ្ទះសម្បែង គេយកអស់»។
បុរសឈ្មោះ កៀង សុវណ្ណ មានប្រសាសន៍ថា ដោយសារតែបារាំង កាត់ទឹកដីឲ្យវៀតណាម គ្រប់គ្រងនោះហើយ ទើបខ្មែរកម្ពុជាក្រោមក្លាយទៅជាជនគ្មានដីដាំដុះ រត់មកស្រុកខ្មែរដើម្បីរស់នៅ។
លោក ថាច់ សេដ្ឋា បានឲ្យដឹងថា ការប្រារព្ធទិវាថ្ងៃខ្មែរកម្ពុជាក្រោមបាត់បង់ទឹកដីនេះ គឺធ្វើរាល់ឆ្នាំដើម្បីឲ្យពលរដ្ឋទូទៅក្នុងពិភពលោកបានដឹង និងយល់ពីប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម ដើម្បីឲ្យអន្តរជាតិបានដឹងឮ និងទទួលស្គាល់ព្រឹត្តិការណ៍នោះ៕

ไม่มีความคิดเห็น:
แสดงความคิดเห็น