រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានក្លាយជាអ្នកទោសស្នេហាបន្ទាប់ពីរូបគេមានទំនាក់ទំនងនឹងស្ត្រីម្នាក់ដែលស្គាល់គ្នាតាមរយៈទូរស័ព្ទអស់រយៈពេល១ខែ ទីបំផុតបានណាត់ជួបគ្នានិងនាំគ្នាដើរលេងរហូតឈានដល់ដឹកដៃគ្នាចូលផ្ទះសំណាក់រួមមេត្រីជាមួយគ្នាពេញ១យប់ ។ លុះព្រឹកឡើងនាងប្តឹងប៉ូលិសឱ្យចាប់ខ្លួនដោយចោទប្រកាន់ពីបទលួងលោមនាំនាងទៅរំលោភ និងបានទាមទារឱ្យសងថ្លៃខូចខាតព្រហ្មចារីគិតជាប្រាក់ចំនួន៧.០០០ដុល្លារអាមេរិកទៀតផង ។
យុវជនរូបនោះត្រូវស្ត្រីរងគ្រោះទូរស័ព្ទអន្ទងហៅឱ្យប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី២០ មិថុនា ឆ្នាំ២០១១ នៅចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនជាប់ចោទឈ្មោះមាន ប៊ុនលី អាយុ២១ឆ្នាំ មុខរបរជាកម្មកររោងចក្រដែកនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ចំណែកឯស្ត្រីរងគ្រោះអាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចោមចៅ មានស្រុកកំណើតខេត្តព្រៃវែង ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានដល់ការកើតរឿងរ៉ាវប្តឹងប្តល់គ្នានោះគឺយុវជនជាប់ចោទនិងនារីរងគ្រោះបានស្គាល់គ្នាតាមរយៈទូរស័ព្ទប៉ុណ្ណោះ ដោយមុនដំបូងមានមិត្តភក្តិស្រីរបស់នារីរងគ្រោះម្នាក់ឈ្មោះខួច បានស្គាល់យុវជនរូបនោះហើយបានយកទូរស័ព្ទនាងទៅនិយាយលេងជាមួយយុវជនខាងលើជាញឹកញាប់ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលបានស្គាល់លេខទូរស័ព្ទគ្នាហើយ យុវជនរូបនោះតែងបានទាក់ទងមកនាងសាសងលេងរាល់ថ្ងៃ ហើយទំនាក់ទំនងតាមទូរស័ព្ទនោះមានភាពផ្អែមល្ហែមរយៈពេល១ខែរហូតដល់ថ្ងៃទី១៩ខែមិថុនា ទើបពួកគេណាត់ជួបមុខគ្នាជាលើកទីមួយដើម្បីចង់ដឹងពីសម្រស់គ្នាទៅវិញទៅមក និងចង់ស្គាល់ចិត្តថ្លើមគ្នាកាន់តែជ្រាលជ្រៅថែមទៀត ។ បន្ទាប់ពីបានជួបគ្នា ពួកគេបាននាំគ្នាទៅហូបបាយនៅផ្ទះស្ត្រីម្នាក់នៅសង្កាត់កំបូល ខណ្ឌដង្កោ ដែលជាមិត្តភក្តិរបស់ស្ត្រីឈ្មោះខួច។ លុះហូបបាយនៅទីនោះរួចពួកគេបាននាំគ្នាទៅលេងនៅឯកន្លែងកម្សាន្តសួនសុបិនចំការព្រីង រហូតដល់វេលារសៀលថ្ងៃដដែលទើបជននោះដឹកនាងទៅលេងកន្លែងធ្វើការរបស់ខ្លួននៅរោងចក្រដែក សង្កាត់ស្ទឹងមានជ័យ ។ ក្នុងខណៈពេលដើរលេងជាមួយគ្នានោះបុរសជាប់ចោទរូបនោះបានយកទូរស័ព្ទរបស់នារីរងគ្រោះបិទចោលដើម្បីកុំឱ្យនរណាទូរស័ព្ទមករកនាងនាំតែរំខានដល់ការដើរលេង ។ ក្រោយពេលទៅលេងនៅរោងចក្រដែកបានមួយសន្ទុះនារីរងគ្រោះបានទាមទារត្រឡប់ទៅផ្ទះជួលនៅភូមិព្រៃស្វាយវិញ ប៉ុន្តែបុរសនោះមិនព្រម មិនតែប៉ុណ្ណោះបានឌុបនាងនាំទៅលេងនៅសួនសុបិនចំការព្រីងវិញ ។ ប្រភពដដែលបានបន្តទៀតថា ពួកគេបាននាំគ្នាដើរលេងនៅសួនសុបិនចំការព្រីងនោះរហូតដល់វេលាម៉ោងប្រមាណជាង៨យប់ ទើបបុរសជាប់ចោទជិះម៉ូតូឌុបនារីរងគ្រោះទៅកាន់ផ្ទះសំណាក់យីហោត្នោតជ្រុំ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ហើយបានរួមរ័កជាមួយគ្នាអស់ពេញ១យប់នៅទីនោះ ។ ប្រភពដដែលបានបន្តទៀតថា លុះព្រឹកឡើងពួកគេបានបែកគ្នាដោយយុវជនរូបនោះបានទៅកាន់រោងចក្រដែក ចំណែកឯ នារីរងគ្រោះបានទៅកាន់ផ្ទះជួលឯភូមិព្រៃស្វាយ បន្ទាប់មកក៏បានប្តឹងប៉ូលិសប៉ុស្តិ៍ចោមចៅចោទប្រកាន់យុវជននោះថា បានលួងលោមនាំនាងទៅរួមរ័ក ។ ក្រោយពេលទទួលបានពាក្យបណ្តឹងភ្លាមមន្ត្រីប៉ូលិសបានប្រើល្បិចឱ្យនារីរងគ្រោះរូបនោះទូរស័ព្ទហៅជនសង្ស័យទៅជួប ហើយគ្រាន់តែឃើញនាងទូរស័ព្ទទៅបុរសជាប់ចោទបានមកជួបភ្លាមក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ ប្រភព ក្រោយពេលចាប់ខ្លួន ប៉ូលិសបាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយនារីរងគ្រោះបានទាមទារសំណងព្រហ្មចារីចំនួន៧.០០០ដុល្លារ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយបែបណានោះទេ ។ បន្ទាប់ពីសាកសួររួចប៉ូលិសប៉ុស្តិ៍ចោមចៅបានបញ្ជូនបុរសជាប់ចោទទៅកាន់ប៉ុស្តិ៍បឹងទំពុនវិញ ព្រោះកន្លែងកើតហេតុនៅទីនោះ ៕

ไม่มีความคิดเห็น:
แสดงความคิดเห็น