ការ​​បឋម​ឈាន​ចូល​ដល់ថ្ងៃទី​​៣ មេដឹកនាំ​ខ្មែរក្រហម​​​មានបញ្ហា​​​សុខ​ភាព​

ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៥:៣១

លោក​ អៀង​ សារីរាជធានីភ្នំពេញ​​ ៖ ​សវនាការ​បឋមលើ​​សំណុំរឿង​​០០២ បានឈានដល់ថ្ងៃទី​​​៣​ហើយ ​នៅ​ថ្ងៃទី​២៩ មិថុនា ​២០១១ ​នេះ ។ ​បន្ទាប់ពី​ផ្អាក​ដំណើរការ​​​កាលពីវេលាម៉ោង​​​១​២ថ្ងៃ​ត្រង់​​​​ថ្ងៃ​នេះ​​ រួចមក ​​សវនាការ​​​បានបន្តចាប់ផ្តើម​​​ទៀត​​​​នៅ​​វេលាម៉ោង​​១​និង​​​៣០នាទី​​រសៀល ​ថ្ងៃ​ដដែល​​នេះ​។
កាលពីព្រឹកមិញក្នុងសវនាការ​​​​ក្រុមមេធាវី​​​ការ​ ពារជនត្រូវចោទ​​​
ក្រុម​មេធាវី​​ដើម​បណ្តឹង​​​រដ្ឋ​ប្ប​វេណីខាងជនរងគ្រោះ ​និងក្រុម​​​សហព្រះ​​រាជ​​អាជ្ញា​​បានបន្តជជែក​​​ដេញដោលគ្នា ​និង​លើក​ទឡ្ហីករណ៍​​មក​បង្ហាញ​​ទាក់ទង​ទៅនឹង​ការបំពាន​​ ធ្ងន់ធ្ងរលើអនុសញ្ញា​​​​ទីក្រុងហ្សឺណែវ​ឆ្នាំ​​១៩៤៩ ​​និងអាជ្ញាយុកាល​​​នៃបទល្មើស ។ ​បន្ទាប់ពី​​ការ​ដេញ​ដោល​គ្នា​ទៅវិញទៅមក​នោះ​រួចមក ​ប្រធាន​ក្រុម​​ប្រឹក្សា​​​ជំនុំជម្រះ​​​លោកណិល នន់ ក៏​បាន​ប្រកាស​លើក​​យករបៀបវារៈ​ថ្មីមួយទៀត ​​គឺ​ការ​ទាញ​​ហេតុផល​​ផ្ទាល់មាត់​ទាក់ទង​ទៅនឹង​​អញ្ញត្រ​​កម្ម ស្តីពីអាជ្ញា​យុកាល​​នៃបទល្មើស ​​ដែលមាន​ចែង​​ក្នុង​​ក្រម​ព្រហ្មទណ្ឌ​​នៃ​​ព្រះរាជាណា​ចក្រ​កម្ពុជាឆ្នាំ​​ ១៩៥៦​។
គួរកត់សម្គាល់​​​ផងដែរ​ថា ​ក្នុងសវនាការ​​​កាល​ពី​​ព្រឹកមិញ ​បន្ទាប់ពី​​​បងធំទី​២ ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ​​​ខ្មែរក្រហម​​​ លោកនួន ជា ​​បាន​ដើរ​​ចេញពី​បន្ទប់​​សវនាការ​​ដោយ​ហេតុ​ផល​​​សុខ​ភាព​ជាលើកទី​​​៣​​ ក្រោយពី​ចូល​មក​បង្ហាញខ្លួន​​រយៈ​ពេលខ្លី​នោះ​រួចមក ​​ពោលគឺ​នៅ​វេលា​ម៉ោង​​​១០​និង​​១៩នាទីព្រឹកមិញ​​​ ប្រធានអង្គ​​​ជំនុំជម្រះ​​​ លោកណិល នន់ ក៏បានអនុញ្ញាត​​​​តាមការ​ស្នើ​សុំ​របស់មេធាវី​​​អៀង សារី ​ដោយ​​​​ឱ្យ​លោកអៀង សារី ​ចាកចេញពី​បន្ទប់សវនាការ​​​​​​ដោយសារ​បញ្ហា​សុខភាព​ ហើយការ​អនុញ្ញាត​នេះ​​​​គឺនឹងធ្វើ​ឡើង​​​ពេញ​១​ថ្ងៃ​តែម្តង ។ ​នៅពេលនេះ​​​សវនា​ការ​​​បឋម​​លើ​​សំណុំរឿង​​០០២ ​​កំពុង​​បន្ត​ដំណើរ​​ការ​របស់ខ្លួន​​​ ហើយក្រុម​​​មេធាវី​​ទាំងជនត្រូវចោទ​ដើម​​​បណ្តឹង​​រដ្ឋប្បវេណី ក៏​ដូចជា​​ក្រុមសហព្រះ​​រាជ​អាជ្ញា​​​​កំពុងជជែក​​​​ដេញ​ដោលគ្នា​​​លើ​របៀប​ វារៈ​ការទាញ​​ហេតុផល​​ផ្ទាល់មាត់​​ទាក់ទង​ទៅ​នឹង​អញ្ញត្រ​កម្ម​ស្តីពីអាជ្ញា ​យុកាល​នៃ​​បទល្មើស​​​ ដែល​មាន​ចែង​ក្នុង​ក្រម​​ព្រហ្មទណ្ឌ​​នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា​ឆ្នាំ​​ ១៩៥៦ មក ធ្វើការបង្ហាញ​​ក្នុងសវនា​ការ​​​ជា​បន្តទៀត​​​។
គួរបញ្ជាក់​ថា ​សវនាការ​​​បឋម​លើ​​សំណុំរឿង​​០០២​នេះ នឹង​ត្រូវបញ្ចប់​​នៅថ្ងៃ​សុក្រ​ ទី​១ កក្កដា ​​២០១១ ​​ហើយសវនាការ​​​លើ​អង្គ​សេចក្តី​​​លើ​សំណុំរឿង​​០០២នេះ នឹងធ្វើឡើង​​នៅខែ​កញ្ញា​​ ២០១១​​ខាងមុខ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น