ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៧:២០
រាជធានីភ្នំពេញ ៖
ឯកអគ្គរដ្ឋទូតគោចរអាមេរិកទទួលបន្ទុកបញ្ហាឧក្រិដ្ឋកម្មសង្គ្រាម
Stephen Rapp
ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមសវនាការនៃសំណុំ
រឿង០០២បានចាត់ទុកសវនាការនេះមានសារសំខាន់បំផុតក្នុងពិភពលោក។
ដូច្នេះហើយបានជារដ្ឋាភិបាលអាមេរិកនឹងពិចារណាជាមួយរដ្ឋសភារបស់
ខ្លួនដើម្បីផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមបន្តទៀត។
ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី
២៨ ខែមិថុនា ឆ្នាំ២០១១ នៅសណ្ឋាគារសាន់វេ លោក Stephen Rapp
មានប្រសាសន៍ថាប្រសិនបើមានការផ្តល់ជំនួយបន្តទៀតដល់សាលាក្តី
ខ្មែរក្រហមនោះ គឺជំនួយអាចនឹងមានចំនួនប្រហាក់ប្រហែលឆ្នាំមុន
តែការផ្តល់ជំនួយ គឺអាស្រ័យលើរដ្ឋាភិបាល
និងរដ្ឋសភាអាមេរិកដែលកំពុងពិចារណានៅឡើយ។
លោក Stephen Rapp
បានមកប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះដើម្បីចូលរួមក្នុងសវនា
ការនៃសំណុំរឿង០០២ដែលកំពុងដំណើរការទៅលើអតីតមេដឹកនាំកំពូល៤
រូបនៃរបបខ្មែរក្រហម។ លោក Stephen Rapp
បានជួបពិភាក្សាការងារជាមួយមន្ត្រីរាជរដ្ឋាភិបាល ចៅក្រម
និងព្រះរាជអាជ្ញា
រួមនឹងបុគ្គលិកអង្គភាពការពារជនរងគ្រោះនៅសាលាក្តីខ្មែរក្រហម
ផងដែរដើម្បីឱ្យបានដឹងថា
តើការប្រព្រឹត្តទៅនៃអង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមមាន
តម្រូវការចាំបាច់អ្វីខ្លះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត
អាមេរិកប្រចាំកម្ពុជាបានដកស្រង់សំដីលោកស្រីរដ្ឋមន្ត្រីការបរទេស
សហរដ្ឋអាមេរិក Hillary Clinton បានកំណត់ថា
សវនាការកាត់ទោសមេដឹកនាំជាន់ខ្ពស់បំផុត៤រូបដែលនៅរស់នៃរបប
ខ្មែរក្រហមគឺជាអាទិភាពខ្ពស់មួយសម្រាប់ពិភពលោក។
សហរដ្ឋអាមេរិកធ្លាប់បានផ្តល់ជំនួយប្រមាណ៧លានដុល្លារសម្រាប់សាលា
ក្តីខ្មែរក្រហម
ហើយកំពុងពិចារណាបន្តផ្តល់ជំនួយដល់តុលាការកូនកាត់មួយនេះ។
ពាក់ព័ន្ធករណី០០៣ ឬ០០៤ លោក Stephen
Rappមានប្រសាសន៍ថា អាមេរិកចង់ឃើញសវនាការនេះ
តែវាអាស្រ័យលើតុលាការខ្មែរក្រហមថាតើត្រូវចោទប្រកាន់
ឬមិនចោទប្រកាន់ ដំណើរការ ឬមិនដំណើរការ
ព្រោះតុលាការមាននីតិវិធី និងមានអង្គច្បាប់ច្បាស់លាស់
គ្មានការជ្រៀតជ្រែកពីខាងក្រៅទេ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น