រាជធានីភ្នំពេញ ៖
បុរស២នាក់ផឹកស្រវឹងនៅផ្ទះ
ហើយរឹងចចេសមិនព្រមដេកផ្ទះទេ
បើកម៉ូតូចេញទៅផឹកនៅក្រៅបន្តទៀត
ក៏បុកស្រីម្នាក់ដែលកំពុងបើកបរមិនអីសោះ
ឱ្យរបួសធ្ងន់គ្រាន់បើ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី៤រសៀលថ្ងៃទី
២០ មិថុនា ២០១១ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី
ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកថាប់ សារ៉េត
នាយផ្នែកចរាចរជើងគោករបស់អធិការដ្ឋានខណ្ឌសែនសុខ
បានឱ្យដឹងថា
ជនដែលបើកបរក្នុងអាការស្រវឹងជោកជាំនេះជិះម៉ូតូគ្នា
២នាក់ បើកចេញពីចំណុចភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ
ពីកើតទៅលិច
ក្នុងគោលបំណងទៅផឹកនៅផ្ទះមិត្តភក្តិជាបន្តទៀត។
ជនស្រវឹងទាំង២នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី២០១០
ពាក់ស្លាកលេខ សៀមរាប 1C-2814
បានបើកទៅបុកស្រីម្នាក់ជិះម៉ូតូម៉ាកស្មាស់ពណ៌ខៀវ ពាក់ស្លាកលេខ
ភ្នំពេញ 1V-1280 ដែលបើកពីកើតទៅលិចដូចគ្នា
បណ្តាលឱ្យដួលច្រងាប់ច្រងិលរងរបួសធ្ងន់គ្រាន់បើ
តែមិនបានបញ្ជូនទៅមន្ទីរពេទ្យទេ ។
សមត្ថកិច្ចបន្តថា
ជនស្រវឹងពីរនាក់នេះមានឈ្មោះកិន ផៃ អាយុ២៧ឆ្នាំ
និងម្នាក់ទៀតលឹម រ័ត្ន អាយុ២៧ឆ្នាំ
បានបើកម៉ូតូក្នុងអាការស្រវឹងទៅបុកនារីរងគ្រោះចំពីក្រោ
យតែម្តង។
បុរសទាំង២នាក់ត្រូវបានសមត្ថកិច្ចយកទៅពិនិត្យជាតិអាល់កុល
នៅអធិការដ្ឋានខណ្ឌសែនសុខ ម៉ូតូជនរងគ្រោះ
និងម៉ូតូអ្នកបង្កហេតុក៏ត្រូវយកទៅរក្សាទុកនៅអធិការ
ខណ្ឌសែនសុខ រង់ចាំការដោះស្រាយផងដែរ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น