តុលាការភូមាកាត់ទោសលោកស្រីស៊ូជីឃុំខ្លួនក្នុងផ្ទះ បន្ថែម១៨ខែទៀត


    មេដឹកនាំ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ភូមា​លោកស្រី​អ៊ូង​សាន ស៊ូ​ជី​ត្រូវ បាន​តុលាការ​កាត់ទោស​បន្ថែម១៨ខែ​ទៀត​ឱ្យ​ជាប់​ការឃុំខ្លួន​នៅក្នុង​ផ្ទះ។ លោកស្រី​ស៊ូ​ជី ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវបាន​តុលាការយោធា​ភូមា​កាត់ទោស​ពីបទ​រំលោភ​លើ​ច្បាប់​សន្តិសុខ​ដោយ​អនុញ្ញាតិ​ឱ្យ​ជនជាតិ​អាមេរិក​ហែល​ឆ្លង​ទឹក​បឹង​ទៅលេង​ផ្ទះ​របស់​លោកស្រី។ លោកស្រី​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក៣ឆ្នាំ​ដោយ​ធ្វើ​ពលកម្មធ្ងន់ៗថែមទៀត ប៉ុន្តែ​ទោស​នោះបាន​បន្ថយ​មក​ឃុំខ្លួន​ក្នុងផ្ទះ​រយៈ ពេល១៨ខែ​វិញ។ លោកស្រី​ស៊ូ​ជី​ដែល​ត្រូវបាន​របប​យោធា​ឃុំខ្លួន​អស់​រយៈ ពេល១៤ឆ្នាំ​នៃ​រយៈពេល២០ឆ្នាំ​ក្នុង​ពន្ធនាគារ​បាន​ច្រានចោល​បទ​ចោទ ប្រកាន់​នោះ។
                លោក​ច​ន យេ​ត​តាវ ជនជាតិ​អាមេរិក​ដែល​បាន​ហែល​ទឹក​ទៅផ្ទះ​លោកស្រី​ស៊ូ​ជី នោះ​ក៏ត្រូវ​តុលាការ​ភូមា​កាត់ទោស​ឱ្យ​ជាប់គុក៧ឆ្នាំ​ក្នុងនោះ៤ឆ្នាំ​ធ្វើ​ពលកម្ម​ធ្ងន់។ បុរស​អាមេរិក​រូបនោះ​កំពុងមាន​ជំងឺ​ដេក​នៅ​មន្ទីរពេទ្យ​ប៉ុន្តែ​ពេល​កាត់ទោស​កាលពី​ថ្ងៃ​អង្គារ​តម្រូវឱ្យ​មានមុខ។
                ពួក​មន្ត្រី​និយាយថា ការដោះលែង ​ចេញពី​មន្ទីរពេទ្យ​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នូវ​បុរស​ជនជាតិ​អាមេរិក​ដែល​ បាន​បង្កឱ្យមាន​ការកាត់ក្ដី​ដោយសារ​ការ​ហែល​ទឹក​ទៅកាន់​ផ្ទះ​របស់​អ្នកទទួល​ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​នោះ​មានន័យថា ការវិនិច្ឆ័យ​នោះ​ឥឡូវនេះ​អាច​បន្ត​តទៅទៀត​ដូចដែល​បានគ្រោង​ធ្វើ នៅក្នុង​គុក​ដ៏​ល្បី​របស់​ទីក្រុង​យ៉ាង​ហ្គួ​ន។
                ពួក​អ្នកការទូត​ហើយ​និង​ពួក​អាជ្ញាធរ​រ​មី​យ៉ាន់​ម៉ា​បាន​ព្រមាន​ថា ការ ព្យាបាល​ជំងឺ​របស់​ជនជាតិ​អាមេរិក​លោក​ច​ន យេ​ត​តាវ នូវ​ជំងឺ​ប្រកាច់​ឆ្កួតជ្រូក​ជា​បន្តបន្ទាប់​នោះ​អាច​បង្កឱ្យមាន​ការពន្យា​ររ​ពេល​ជា​បន្តបន្ទាប់​នៅក្នុង​ការកាត់ក្ដី​ជិត ៣ខែ​នោះ។
                សន្តិសុខ ​មាន​សភាព​តានតឹង​នៅ​ជុំវិញ​គុក​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ប៉ុន្តែ​ស្ថានការណ៍ ​នៃ​សវនាការ​កាលពី​ថ្ងៃ​អង្គារ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយនៅពេល​យប់​ទោះបីជា​មានការ​បញ្ជាក់​អះអាង​ដោយ​ប្រភពព័ត៌មាន​ផ្លូវការ​មួយ​ថា លោក​យេ​ត​តាវ ត្រូវបាន​គេ​ដោះលែង​ចេញពី​មន្ទីរពេទ្យ​ក្រោយពី​ទទួល​ការព្យាបាល​បាន១សប្ដាហ៍​មក។
                 តុលាការ​ត្រូវបាន​គេ​រំពឹង​ជាទូទៅ​ថា បានសម្រេច​ចិត្ត​ចេញ​សាលក្រម​ពិរុទ្ធ​មួយ​ប៉ុន្តែ​ការកាត់ទោស​នៅតែ​ជា​រឿង​ប៉ាន់ស្មាន​នៅឡើយ​ដោយមាន​ពួក​អ្នកការទូត​ជាច្រើន​នាក់​នៅក្នុង​ទីក្រុង​យ៉ាង​ហ្គួ​ន​ទាយ​ថា​លោកស្រី​នឹង​ត្រូវគេ​ដាក់គុកឬ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​រហូតទៅដល់៣ឆ្នាំ។            លោកស្រី​បាន​ជាប់ឃុំ​រួចជាស្រេច​ទៅហើយ​អស់​រយៈពេល១៤ឆ្នាំ​នៃ​រយៈពេល២០ឆ្នាំ​ចុងក្រោយ​ចាប់តាំងពី​ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​គ្រប់គ្រង ​អំណាច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​បដិសេធ​មិន​ទទួលស្គាល់​ជ័យជំនះ​ ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ១៩៩០របស់​សម្ពន្ធភាព​ជាតិ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី។
                ករណីនេះ​កំពុង​បង្ហាញឱ្យឃើញថា​ជាការ​ឈឺក្បាល​ដ៏​ខ្លាំង​មួយ​សំរាប់​ពួក​ឧត្ដមសេនីយ៍​មានអំណាច​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បាន ទទួល​រវាង​ការគាបសង្កត់​អន្តរជាតិ​ដែល​កំពុង​កើនឡើង​ឱ្យមាន​ការ​ដោះលែង​លោកស្រី​ស៊ូ​ជី និង​អ្វីដែល​ពួក​អ្នក​រិះគន់​និយាយថា គឺ​ការសម្រេចចិត្ត​របស់ខ្លួន​ដើម្បី​ចាប់​លោកស្រី​ដាក់គុក​នៅក្នុង​អំឡុងពេល​បោះឆ្នោត​ដែល​ត្រូវធ្វើ​នៅក្នុង​ឆ្នាំ២០១។
                អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​បាន គី​មូ​ន កាលពី ​សប្ដាហ៍​មុន​បាន​គាបសង្កត់​របប​នេះ​ឱ្យ​ដោះលែង​ពួក​អ្នកទោសនយោបាយ​រួមមាន​ លោកស្រី​ស៊ូ​ជី​ដែរ​ក្រោយពី​កោះ​ឱ្យមាន​កិច្ចប្រជុំ​មួយ​របស់ក្រុម​មិត្ត​របស់​អគ្គលេខាធិការ​ស្ដីពី​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា។
                ពួក ​អ្នកការទូត​និយាយថា​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ បន្ទាប់មក​នៅក្នុង​សប្ដាហ៍​នេះ​ដោយ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​ គណបក្ស​ប្រជាធិបតេយ្យ​លោក​ជី​ម​វេ​ប​តំណាងរាស្ត្រសហរដ្ឋអាមេរិក ​លើក​ដំបូងបង្អស់​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នេះ​នៅ ក្នុង​រយៈពេល​ជាង១០ឆ្នាំ​នោះ​អាចធ្វើឱ្យ​ស្មុគស្មាញ​តទៅទៀត​ដល់​ការលៃលក​ ពេលវេលា​សំរាប់​សាលក្រម​នោះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น