ជិះ​ម៉ូតូ​​​បំពាក់​​ស៊ីរ៉ែន​​​​បើក​​តាម​ផ្លូវ​​​ប​ង្ក​ការ​​ភ្ញាក់​​ផ្អើល​

​យុវ​ជន​​​​ពីរនាក់​​ដែលជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​​ ត្រូវ​​ប៉ូលិស​ចាប់​ខ្លួនខេត្តកណ្តាល ៖ យុវ​ជន​​​ពីរនាក់​​ជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​បើក​បន្លឺ​​សំឡេង​​កង​រំពង​​ តាម​ដង​ផ្លូវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពេល​យប់​បានត្រូវ​​ប្រជា​ ពលរដ្ឋ​​​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​​ស្រុក​អង្គ​ស្នួល ចេញ​អន្តរាគមន៍​​ដេញតាម​ស្ទាក់​​ចាប់​បាន​​រួចនាំ​យក​ទៅកាន់​អធិ​ការ​ដ្ឋាន​ ស្រុក​​ដើម្បី​ធ្វើការ​អប់រំ និង​ឱ្យ​អាណា​ព្យា​បាល​​ទៅ​ធានា​​យក​ទៅ​ផ្ទះវិញ ។ ​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាល​ពីវេលា​​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៩ មិថុនា ​ឆ្នាំ​២០១១ នៅ​លើ​កំណាត់​ផ្លូវ​លំ​ភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គ​ស្នួល ។

​យុវ​ជន​ដែល​​ត្រូវ​​ប៉ូលិស​ចាប់​ខ្លួន​នោះ​ម្នាក់​ ឈ្មោះ​​​បៃ លីនដា ​អាយុ​២៣​ឆ្នាំ មុខ​របរ​លក់និង​ជួស​ជុល​ទូរស័ព្ទ​ដៃ​នៅ​ភូមិ​​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ​ជា​ម្ចាស់​​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន ​ម៉ាក​ណៃ​ហត​ពណ៌​ខ្មៅ​​អត់​ស្លាក​លេខ និង​​ម្នាក់​ទៀត​ឈ្មោះ​អ៊ី ប្រុស អាយុ​​២២​ឆ្នាំ មុខ​របរ​​ជាង​ទង​ មាន​ទី​លំនៅ​ភូមិ​ខ្នារ ឃុំ​ទួល​ព្រិច ​ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល ។ ​តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជន​ទំនើង​​ទាំង​ពីរ​នាក់​នេះ​បាន​ជិះ​​ម៉ូតូ​​ម៉ាក​ណៃ​ហត​ពណ៌​ខ្មៅ ឌុប​​គ្នា​ជ្រែ​ពេញ​ផ្លូវ​​ និង​បើក​​​ឱ្យ​ឮ​សំឡេង​យ៉ាង​កង​រំពង​​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដល់​ ប្រជា​ពល​រដ្ឋ​​ ឯ​អ្នក​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​ទាំង​រថយន្ត ​និង​ម៉ូតូ​​នៅ​ម្តុំ​ផ្សារ​ថ្នល់​ទទឹង ឃុំ​ដំណាក់​​អំពិល ​នាំគ្នា​​គេច​ចុះ​ទៅ​ចិញ្ចើម​ផ្លូវគ្រប់​ៗ​គ្នា ព្រោះ​​នឹក​ស្មាន​ថា ​ជា​ស៊ី​​រ៉ែន​​នាំ​ផ្លូវ​​ក្បួន​គណៈ​​ប្រតិភូ​​ ឬ​ក្បួន​​រថយន្ត​ថ្នាក់​ដឹក​នាំ​ លុះ​ពេល​​ក្រឡេក​មើល​ច្បាស់​​ទើប​ដឹង​ថា ជា​ម៉ូតូ​ក្រុម​ក្មេង​ទំនើង​​ទៅវិញ ។
​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ដោយ​សារ​តែ​ស្អប់​ខ្ពើម​ទង្វើ​ទំនើង​​បែប​នេះ ​ប្រជា​ពល​រដ្ឋ​​បាន​ទូរស័ព្ទ​​រាយ​ការណ៍​សុំ​ឱ្យ​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ ស្រុក​អង្គ​ស្នួល​ចេញ​អន្តរា​គមន៍​​ឃាត់​ខ្លួន​ជន​ទាំងពីរនាក់​នេះ​យក​ទៅ​ ដុស​ក្អែល​ចេញ​ម្តង ។ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​​នេះ​ភ្លាម ​​កម្លាំង​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ស្រុក​អង្គ​ស្នួល​​បាន​​ចេញ​សហ​ការ​ជា​មួយ​ ប៉ូលិស​​ប៉ុស្តិ៍​​ឃុំ​ដំណាក់​​អំពិល​​ និង​ឃុំ​ពើក​ ដេញតាម​​រហូត​ដល់​​​ភូមិ​ខ្លា​កូន ទើប​ចាប់​បាន​ រួច​នាំ​យក​ទៅ​សាក​សួរ និង​កសាង​សំណុំ​​រឿង​ ។
មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា យុវជន​ទាំង​ពីរ​​នាក់​នេះ​គឺជា​​​ជន​ទំនើ​ង​មាន​លុយ​ទិញ​ម៉ូតូ​ល្អ ស៊េរី​ទំនើប​​ជិះ​បំពាក់​ស៊ីរ៉ែន​​​បើក​​ដើរ​លេង​សប្បាយ​ និង​​​បង្ក​ឱ្យ​​ឮ​សំឡេង​កង​រំពង​ពេញ​ដង​ផ្លូវ ​ដោយ​ពួក​គេ​ដឹង​ថាធ្វើ​​បែប​នេះ​ខុសហើយ​នៅ​តែ​​នាំ​គ្នា​​ប្រព្រឹត្ត​ទៀត ។ ​ក្រោយ​ពី​ឃាត់​ខ្លួន​សមត្ថ​​កិច្ច​​បាន​ធ្វើ​ការ​អប់រំ​ និង​ឱ្យ​​ពួក​គេ​​ធ្វើ​កិច្ច​​សន្យា​ដោះ​ស៊ីរ៉ែន​​ចេញ​ បន្ទាប់​មក​ឱ្យ​អាណា​ព្យា​បាល​​ទៅធានា ទើប​​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះ​វិញ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น