សុខ សុវត្ថិ
យន្តហោះចេញពីព្រលាន
ការប៉ះពាល់នៃយន្តហោះនៅលើពពក គឺស្រដៀងគ្នានឹងដំណើរការនៃការភ្លៀងផងដែរ ដោយយន្តហោះបានបង្កើតឲ្យមានដំណក់ទឹកនៅលើអាកាស ដែលបង្កើតឲ្យមានភ្លៀងធ្លាក់។ នេះបណ្ដាលមកពី
ពេលដែលយន្តហោះដែលហោះកាត់ពពក ខ្យល់ដែលនៅខាងក្រោយស្លាបយន្តហោះបានធ្វើឲ្យមានភាពត្រជាក់ដល់ពពក។ កន្លែងដែលប៉ះពាល់ជាងគេ គឺកន្លែងដែលនៅជុំវិញព្រលានយន្តហោះដែលមមារញឹកជាងគេនៅលើពិភពលោក ដូចជានៅ Heathrow ដែលមានយន្តហោះច្រើនជាង ១២០០គ្រឿង ឡើងចុះជារៀងរាល់ថ្ងៃ។
ការស្រាវជ្រាវនេះ ក៏បានរកឃើញដែរថា ស្រទាប់ពពកដែលត្រជាក់បំផុត មានរយៈចម្ងាយដល់៦៣ម៉ាយល៍ពីព្រលានយន្តហោះចម្បងរបស់ពិភពលោក។ ដុំពពកទាំងនោះ គឺស្ទើរតែស្រដៀងទៅនឹងពពកនៅតំបន់ប៉ូលខាងជើង និងខាងត្បូង (ត្រជាក់ខ្លាំង)។
ក្រុមអ្នកស្រាវជ្រាវបានមើលទៅលើរូបភាពដែលថតបានដោយផ្កាយរណប ចំនួន២០ នៃពពកកាលពីឆ្នាំ២០០៧នៅតិចសាស់។ ប្រហោងនៃពពក (ចន្លោះពពកដែលយន្តហោះបើកកាត់) គឺ អាចស្ថិតនៅបានបួនម៉ោង ហើយមានចម្ងាយដល់ទៅ៦០ម៉ាយល៍ ។
ការរកឃើញនេះ អាចឲ្យគេដឹងថា យន្តហោះ បានប៉ះពាល់ទៅដល់អាកាសធាតុនៃផែនដីយើងផងដែរ។
ទោះយ៉ាងណាក៏ដោយ ការស្រាវជ្រាវនេះ បានរកឃើញពីផលប៉ះពាល់ទាក់ទងនឹងអាកាសធាតុចំពោះអ្នកនៅក្បែរ ព្រលានយន្តហោះ តែមិនបានបញ្ជាក់លម្អិតអំពីគ្រោះថ្នាក់នៃសុខភាពផ្សេងទៀតនោះ ទេ។
ไม่มีความคิดเห็น:
แสดงความคิดเห็น