កោះសន្តិភាព
ប៉ើងដំបូលស័ង្កសីនៅខណ្ឌមានជ័យ
រាជធានីភ្នំពេញ ៖
ដំបូលស័ង្កសីមួយផ្ទាំងធំបានប៉ើងខ្ទាតចេញពីរោងលាងរថយន្ត
-ម៉ូតូមួយកន្លែងទៅធ្លាក់កណ្តាលថ្នល់ហាក់មិនខ្វល់នឹងអ្នក
ដំណើរអ្វីទាំងអស់ ចំណែកបង្គោលភ្លើងគោម ដើមឈើ និងផ្ទាំងប៉ាណូ
ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានដួលរលំផងដែរ
ដោយសារខ្យល់កួចទាញកាច់ ខណៈមេឃធ្លាក់ភ្លៀង
និងខ្យល់បោកបក់ខ្លាំងៗ ព្រមជាមួយផ្លេកបន្ទោរឆ្វាចៗ
និងផ្គរលាន់គួរឱ្យខ្លាច។
ខណ្ឌមានជ័យ ៖
ខ្យល់កួចដំបូលស័ង្កសីមួយផ្ទាំងធំប៉ើងចេញពីរោងលាងរថយន្ត-
ម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៧ កក្កដា ២០១១
គឺប៉ើងដំបូលមួយផ្ទាំងនោះទៅធ្លាក់កណ្តាលថ្នល់លេខ៣៦៩
ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
ដំបូលស័ង្កសីមួយផ្ទាំងនេះមានប្រវែងប្រហែល៨ម៉ែត្រគុណនឹងជាង
១០ម៉ែត្រ...ទោះជាយ៉ាងណា
ហេតុការណ៍នេះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ព្រោះថា
ពេលនោះមនុស្សម្នាបានចូលជ្រកភ្លៀងដោយសារតែភ្លៀងខ្យល់
ផ្គរ និងផ្លេកបន្ទោរខ្លាំងពេក
ពោលគឺចន្លោះពេលដែលដំបូលប៉ើងធ្លាក់នោះគឺមិនសូវមានអ្ន
កធ្វើដំណើរឆ្លងកាត់តាមផ្លូវនោះឡើយ។
សូមបញ្ជាក់ថា
ពេលដំបូលស័ង្កសីមួយផ្ទាំងប៉ើងចេញពីរោងលាងរថយន្តនោះ
គឺវាបានទៅសង្កត់លើបង្គោលភ្លើងគោម១ដើមបណ្តាលឱ្យរលំបាក់
ដល់ដី ព្រមជាមួយនោះ
ខ្សែភ្លើងក៏ដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ
ធ្វើឱ្យអ្នកដំណើរមិនអាចឆ្លងកាត់បាន និងស្ទះចរាចរណ៍ផងដែរ។
នៅសង្កាត់វាលស្បូវ អង់តែន
ទូរទស្សន៍អាស៊ីអាគ្នេយ៍បានរលំបាក់សង្កត់ផ្ទះ១ខ្នង
បង្កឱ្យមានការភ្ញាក់ផ្អើល ។ សង្កាត់ច្បារអំពៅទី២
រលំផ្ទះ៤ខ្នង មានអ្នករងរបួសស្រាល ។
សង្កាត់ចាក់អង្រែក្រោមរលំផ្ទះ១ខ្នង, សង្កាត់ព្រែកឯងរលំផ្ទះ១ខ្នង
សង្កត់មនុស្សស្លាប់១នាក់ និងរងរបួស១នាក់ ។
ខណ្ឌចំការមន ៖
ចំណែកនៅមុខស្ថានទូតសាធាណរដ្ឋប្រជាមានិតចិន
ស្ថិតក្នុងសង្កាត់ទួលទំពូង២
ដើមអង្គាញ់បានបាក់មែកធំមួយធ្លាក់មកគ្របលើមហាវិថីម៉ៅ
សេទុង បង្កឱ្យស្ទះចរាចរណ៍បន្តិច។
ខណ្ឌទួលគោក ៖
អង់តែនវិទ្យុទាក់ទងនៅលើមន្ទីរសុខាភិបាលរាជធានីភ្នំពេញ
តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ
បានរំលំបាក់១ដើម ធ្លាក់មកលើផ្លូវ។
នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ស្ថិតក្នុងសង្កាត់ទឹកល្អក់១
ដើមក្ងោក១ដើមធំបានរល៉ើងឫសរលំបាក់ទៅលើចិញ្ចើមមហាវីថីសហព័ន្ធ
រុស្ស៊ី មុខហាងកាហ្វេមួយ
ហើយត្រូវគេកាប់ចេញភ្លាមៗ...នៅមានមែកឈើ
និងបង្គោលផ្ទាំងប៉ាណូជាច្រើនកន្លែងទៀតបានដួលរលំ។
ខណ្ឌដង្កោ ៖ មានដើមឈើតូចៗ និងដើមត្នោតរលំបាក់ផងដែរ ប៉ុន្តែមិនទាន់ទទួលបានតួលេខ និងការខូចខាតនៅឡើយទេ
ខណ្ឌសែនសុខ ៖ មិនមានផ្ទះសម្បែង ដើមឈើរលំបាក់ និងរងការខូចខាតអ្វីទេ ។
ខណ្ឌសែនសុខ ៖ មិនមានផ្ទះសម្បែង ដើមឈើរលំបាក់ និងរងការខូចខាតអ្វីទេ ។
ខណ្ឌប្ញស្សីកែវ ៖ រលំបាក់ប៉ាណូតូចមួយនៅរង្វង់មូលមុខអគារខេមកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ។
ខណ្ឌដូនពេញ ៖
ប៉ើងដំបូលស័ង្កសីសង្កត់លើផ្ទះ១ខ្នងក្នុងសង្កាត់ស្រះចក
បណ្តាលឱ្យរងរបួសមនុស្សម្នាក់ ។
ដំបូលស័ង្កសីនេះមានទំហំទទឹង៤ម៉ែត្រ
បណ្តោយ៦ម៉ែត្រជារបស់វិទ្យាស្ថានញូវតុនធីឡាយ
ដែលមានទីតាំងកែងផ្លូវលេខ៤៧ និង៨២
ហើយបានធ្លាក់ទៅលើដំបូលផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨២
ចម្ងាយប្រហែល៣០ម៉ែត្រ បណ្តាលឱ្យខ្ទេចដំបូលទាំងស្រុង
និងបណ្តាលឱ្យនិស្សិតម្នាក់រងរបួសក្បាល និងខ្នង។
ជាមួយនោះដែរក៏មានដើមក្ងោក២ដើម គឺ១ដើមស្ថិតនៅលើផ្លូវលេខ៨៦
ច្រកចូលតំបន់បឹងកក់ និងមួយដើមទៀតនៅលើផ្លូវចូលវត្តនាគវន្ត
រល៉ើងគល់បាក់កាត់ផ្លូវ
និងដើមលឿងរាជមួយដើមទៀតនៅលើផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មីទី៣
បាក់រលំផងដែរ តែមិនបណ្តាលឱ្យមនុស្សរងរបួសនោះទេ ។
ស្រុកអង្គស្នួល ៖
នៅឃុំទួលព្រិច រលំផ្ទះ២ខ្នង, នៅឃុំសំរោងលើ រលំដើមឈើច្រើនដើម
មានដើមស្វាយ, ដើមដូង, ដើមអម្ពិលទឹក និងដើមត្នោត, នៅឃុំម្កាក់
រលំដើមឈើច្រើនដើម និងអង់តែនទូរស័ព្ទ១ដើមនៅលើភ្នំប្រសិទ្ធិ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น