ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៨:១៧
រាជធានីភ្នំពេញ ៖
ផ្លូវក្រាលបេតុងប្រវែង៣៣៩ម៉ែត្រ និងប្រព័ន្ធលូប្រវែង២៦៤ម៉ែត្រ
នៅក្នុងសង្កាត់ឫស្សីកែវបានធ្វើពិធីបើកការដ្ឋានស្ថាបនាកាលពី
វេលាព្រឹកថ្ងៃទី១ ខែសីហា ក្រោមអធិបតីភាពលោកនុត ពុធដារ៉ា
អភិបាលរងខណ្ឌ និងជាតំណាងលោកឃ្លាំង ហួត អភិបាលខណ្ឌ។
លោកស្រីច័ន្ទ សំណាង
ចៅសង្កាត់ឫស្សីកែវឱ្យដឹងថា
ផ្លូវដែលធ្វើពិធីបើកការដ្ឋាននេះមានប្រវែង៣៣៩ម៉ែត្រ
និងទទឹង៣ម៉ែត្រ រួមទាំងប្រព័ន្ធលូមួយខ្សែប្រវែង២៦៤ម៉ែត្រ
ទំហំ០,៦០ម៉ែត្រដែលជាគំរោងអភិវឌ្ឍសង្កាត់ឆ្នាំ២០១១ដែលដេញថ្លៃ
បាននិងស្ថាបនាដោយក្រុមហ៊ុនគីន គីណាន់ ក្នុងតំលៃ៦៩.៦៣០.០០០រៀល
លើទឹកប្រាក់ចំនួន១២២.៨៥៧.៣៥២រៀល។
ចំណែកទឹកប្រាក់នៅសល់សង្កាត់នឹងធ្វើការអភិវឌ្ឍបន្តទៀត។
លោកនុត ពុធដារ៉ា ថ្លែងថា
រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់វិភាជន៍ថវិកាឱ្យមកក្រុម
ប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសជារៀងរាល់ឆ្នាំ។នេះជាការគិត
គូររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាន។
នៅក្នុងសង្កាត់ឫស្សីកែវឆ្នាំ២០១០កន្លងមកទទួលបានថវិកាចំនួន
១១១.៧២០.០០០រៀល រួមជាមួយប្រជាពលរដ្ឋ១០%ដើម្បីអភិវឌ្ឍមូលដ្ឋាន។
ដោយឡែកឆ្នាំនេះបានចំនន១២២.៩៥២.២២៦រៀល
រួមទាំងថវិកាចូលរួមរបស់ប្រជាពលរដ្ឋ១០ភាគរយ
ហើយក្រុមប្រឹក្សាសង្កាត់បានចាត់ចែងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
និងត្រូវបានបើកការដ្ឋានស្ថាបនាផ្លូវ និងដាក់លូនៅពេលនេះ។
លោកនុត ពុធដារ៉ា ឱ្យដឹងថា
នៅក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចំរើន
សាលារាជធានីភ្នំពេញក៏ដូចជាសាលាខណ្ឌឫស្សីកែវបានយកចិត្តទុក
ដាក់យ៉ាងខ្លាំង ហើយលោកអភិបាលក៏បានបំពាក់ម៉ាសីុនបូមទឹក
បូមរំដោះទឹកជូនប្រជាពលរដ្ឋដើម្បីបញ្ចៀសគ្រោះទឹកជំនន់។
ទោះបីជាយ៉ាងណាក្តី
ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់កុំសាងសង់សំណង់រំលោភប្រឡាយ
ឬលុបប្រព័ន្ធលូ
ចៀសវាងបង្កការរាំងស្ទះដល់ការបូមរំដោះទឹកជូនប្រជាពលរដ្ឋ។
លោកនុត ពុធដារ៉ា
បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការក្នុងការស្ថាបនាផ្លូវ
និងដាក់ប្រព័ន្ធលូ។
ចំណែកក្រុមហ៊ុនត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ដើម្បីទុកផលប្រយោជន៍រួម។
លោកនុត ពុធដារ៉ា
បានលើកឡើងពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព
ហើយសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ
និងកម្លាំងសមត្ថកិច្ចធ្វើយ៉ាងណាដើម្បីទប់ស្កាត់បទល្មើសគ្រប់
ប្រភេទនៅក្នុងមូលដ្ឋានធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ
៕
ไม่มีความคิดเห็น:
แสดงความคิดเห็น