ល្បើក​ក្រើន​ជាតិ


ក - កប​កើត​មក​ជា​កូន​ខ្មែរ         ខ - ខំ​គិត​បែរ​ប្រែ​គំនិត
គ - គួរ​សេព​គប់​លោក​បណ្ឌិត    ឃ - ឃើញ​ត្រូវ​ពិត​រួច​សឹម​ថា ។
ង - ងើប​មើល​ជាតិ​ខ្មែរ​ដូច​គ្នា     ច - ចូរ​សមគ្គា​ជួយ​រដ្ឋា
ឆ - ឆប​ប្រកប​ដោយ​បញ្ញា         ជ - ជួយ​ស្តី​ថា​តឿន​កូន​ចៅ ។

ឈ - កុំ​ឈប់​ស្ងៀម​មើល​បំណាំ ញ - ញឹក​ខាង​ចាំ​ពាក្យ​ប្រដៅ
ដ - ដឹង​ឲ្យ​គ្រប់​កុំ​ល្ងង់​ខ្លៅ          ឋ - កុំ​ដុកដាន់​ដោល​គ្នា​ឯង
ឍ - ធើ​ឫក​ខែង​ចង់​ស្រណុក      ណ - ណាត់​ញុះញង់​ឲ្យ​អុកឡុក
ត - តោង​សំកុក​គិត​ឲ្យ​ជ្រៅ ។     ថ - ថប់​ទៅ​មុខ​ក្រែង​វិនាស
ទ - កុំ​ទីសទាស​ចោល​លំនៅ      ធ - ធៀប​ដូច​ទូក ឬ សំពៅ
ន - នៅ​មិន​នឹង​មួយ​កន្លែង         ប - បើ​បាន​ធំ​កុំ​ស្អប់​តូច
ផ - ផាត់​កាត់​ខូច​ចេញ​ឲ្យ​ស្ដែង   ព - ពិត​ជា​ប្រុស​ខំ​ប្រឹងប្រែង
ភ - ភ័យ​ខ្លាច​ក្រែង​ជាតិ​ខ្ញុំ​គេ ។    ម - មក​ពិ​ខិត​ខំ​រៀន​សូត្រ
យ - យោង​ឲ្យ​របូត​ប្រឹង​រិះរេ       រ - រក​ឧបាយកល​គ្នាន់​គ្នេរ
ល - លើក​ជាតិ​គេ​ជា​តួ​យ៉ាង ។    វ - កុំ​វិល​វល់​ទៅ​តាម​ខ្យល់
ស - សូម​កុំ​ឆ្ងល់​នឹង​សំណាង     ហ - ហាម​ចិត្ត​ខ្លួន​កុំ​ឲ្យ​អាង
ឡ - កុំ​ឡូងឡាង​ទាស់​ទែង​គ្នា ។  អ - អង​ស្នង​ជាតិ​ចាស់​បុរាណ
អា - អាង​ភូមិ​ឋាន​នៃ​វិជ្ជា            ឥ - ឥត​ប្រយោជន៍​កុំ​នឹក​នា
ឦ - ឲ្យ​ភាវនា​តែ​ចំរើន ។          , ឪ - ឧស្សាហ៍​តែង​ក្បួន​ច្បាប់
, ឬ - កាន់​កាប់​ឲ្យ​ច្រើន           , ឮ - ត្រូវ​ខំ​ធ្វើ​ឲ្យ​កើន
, ឰ - ចំរើន​ប្រទេស​ជាតិ ។       ឱ - ឲ្យ​សុខា​ដល់​គ្នីគ្នា
ឨ - ឱប​រាំងរា​កុំ​ឲ្យ​ឃ្លាត              អុំ, អំ - ចូរ​ខំ​កុំ​វិវាទ
អាំ, អះ - ទើប​ជាតិ​ខ្មែរ​ថ្កើង​អើយ ! ។

ไม่มีความคิดเห็น:

แสดงความคิดเห็น