រថយន្តកូរ៉េ​ដឹក​​កម្មករ​រោងចក្រ​​កាត់ដេរ​​​បែក​កង់​ក្រឡាប់​របួស​ធ្ងន់ និងស្រាល​ជាង​​​១០​នាក់​

ខេត្តកណ្តាល​​​ ៖ ​​រថយន្ត​កូរ៉េ​ចំណុះ​​​​១តោន​កន្លះមួយគ្រឿង​ដឹក​កម្មករ​​ កម្មការិនី​រោង​ចក្រ​កាត់ដេរ​​​យ៉ុង​​វ៉ា ​ប្រមាណជាង​​៣០​នាក់ ​​ដើម្បី​យក​​ទៅដាក់​នៅ​តាមផ្ទះ​ក្នុងស្រុក​​កណ្តាលស្ទឹង​​​បានបែក​​កង់​ក្រោយ​ខាង​ស្តាំ​​ក្រឡាប់​​ជះមនុស្ស​​​​ចេញពី​រថយន្ត​​ បណ្តាល​ឱ្យ​កម្មករ​​ កម្មការិនី​​ប្រមាណ​ជាង​១០​នាក់​​ របួសធ្ងន់​​​ និងស្រាល​ ​កាលពីវេលាម៉ោង​​​​​៨​និង​​​៣០នាទី​​​យប់ថ្ងៃទី​​​១ សីហា នៅតាមបណ្តោយផ្លូវ​​​ជាតិលេខ​​​២ ស្ថិត​ក្នុង​​​ភូមិ​​​ស្រុក​ធំ ឃុំជើង​​កើប ​ស្រុក​​កណ្តាលស្ទឹង​។ សាក្សីដែល​ឃើញហេតុកាណ៍​នេះបាន​​ឱ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ​រថយន្ត​​កូ​រ៉េ​ចំណុះ​​​១​តោនកន្លះ ពណ៌ខៀវ​​មួយគ្រឿង ពាក់ស្លាកលេខ ​​
ញ-២៩៥២ ភព២ ដឹក​កម្មករ​​​​ កម្មការិនី​រោង​ចក្រ​​កាត់​ដេរ​យ៉ុង​វ៉ា​ក្នុងក្រុង​តាខ្មៅ ​ប្រមាណជាង​​​៣០​នាក់ ​ធ្វើដំណើរ​ចេញពីក្រុង​តាខ្មៅ ​ឆ្ពោះទៅ​​ស្រុក​កណ្តាលស្ទឹង ដើម្បី​​​​យក​​កម្មករ កម្មការិនី​​​​ដាក់​តាម​ផ្ទះ​​​​ដូចសព្វ​​ដង​។​​​ លុះពេល​​​ដល់​​ចំណុច​កើត​ហេតុ​​​ខាងលើ រថយន្ត​បាន​បែក​កង់​ក្រោយ​ខាង​ស្តាំ ​រួច​ក៏ក្រឡាប់​​ជះ​កម្មករ ​កម្មការិនី​​ ចេញពី​​រថយន្ត​​​​ដេករដូករណែល​ពេញផ្លូវ​ជាតិ​​លេខ​​២ បណ្តាល​ឱ្យ​​​កម្មករ កម្មការិនី ​​របួសធ្ងន់​​ និង​ស្រាល​​​ប្រមាណ​ជា​​​ង​១០​នាក់ ។ ​ក្រោយពី​​​ហេតុ​ការណ៍​នេះកើតឡើង​​​កម្មករ កម្មការិនី​​ដែល​រង​របួស​ធ្ងន់ និងស្រាល​ទាំងអស់​ ត្រូវដឹក​យកទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យក្នុង​​​​រាជធានីភ្នំពេញ ។ សមត្ថកិច្ចប៉ូលិស​​ស្រុកកណ្តាលស្ទឹង​​​បាន​ឱ្យ​ដឹង​ថា ចំពោះករណី​ក្រឡាប់រថយន្ត​​​ដឹក​កម្មករ​​ រោងចក្រ​​កាត់ដេរ​យ៉ុង​វ៉ា​​ខាងលើនេះ ​​អ្នក​បើក​បរ​រថយន្ត​​បានរត់​គេច​​​បាត់​​ បន្ទាប់​ពីកើត​​ហេតុ​ភ្លាមៗនោះ ។ ​​គ្រោះថ្នាក់​​​នេះមិនបណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​​នោះទេ ​​ហើយ​សមត្ថកិច្ច​​កំពុងធ្វើ​ការ​​ស្រង់​ឈ្មោះ និង​​អាសយដ្ឋាន​របស់ជនរងគ្រោះ​ទាំង​អស់​តាម​​មន្ទីរពេទ្យ​នានា​។ ចំនួន​​អ្នក​​​របួស​​​ធ្ងន់ និង​ស្រាល​​ពិតប្រាកដ​​​នឹងជម្រាបជូន​ក្នុង​ពេល​​ក្រោយ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น