ជប៉ុនៈ រញ្ជួយដី​ ៦,១ វ៉ិចទ័រ ធ្វើឲ្យរង្គើរ​កោះ Honshu

ស្ថាបន័ឧត្តុនិយម​ជង៉ុន បានឲ្យដឹង​ថា យប់ថ្ងៃទី​១ សីហា បាន​កើត​ឡើង​នូវការ​រញ្ជួយ​ដី​ក្នុងកំរិត​ ៦,១ វ៉ិចទ័រ​ ធ្វើឲ្យ​រង្គើរ​ខេត្ត Shizuoka ចំណុះ​កោះ Honshu និង​តំបន់​ជិត​ខាង​។

តាម​ស្ថាប័ន​ខាងលើ​ ការ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅវេលា​ម៉ោង​ ២៣ និង ៥៨នាទី (ម៉ោង​នៅតំបន់) ម៉ោង ១៤ និង ៥៨នាទី GMT ស្ថិត​ក្នុងជម្រៅ​ ២០គីឡូម៉ែត្រ ខាងក្រោម​ឈូងសមុទ្រ​ Suruga។ សំណល់​រញ្ជួយ​ អ្នករស់នៅ​តូក្យូ​ អាច​ទទួលអារម្មណ៍​ដឹងបាន។

មុននេះ ស្ថាប័ន​ឧត្តុនិយម​ និង​ភូមិ-រូបវិទ្យា​ឥណ្ឌូនេស៊ី ឲ្យដឹងថា នៅវេលាម៉ោង​ ២០ និង ៣៨នាទី ម៉ោង​នៅតំបន់ (១៣ និង ៣៨នាទី GMT) ក៏មានការ​រញ្ជួយ​ដីមួយ កំរិត ៥,២ វ៉ិចទ័រ ​បានកើតឡើង​នៅ​ក្រៅកោះ​ Sulauesi ខាងជើង ភាគកណ្តាល​ប្រទេសឥណ្ឌូនេស៊ី។
ការរញ្ជួយ​ដីនេះ ស្ថិតនៅ​ជម្រៅ​ ១០គីឡូម៉ែត្រ ក្រោម​បាតសមុទ្រ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น