ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៥:០០
រាជធានីភ្នំពេញ ៖
ជនអន្ធពាលម្នាក់ចិត្តសាហាវដូចខ្លាពេលកំពុងអង្គុយផឹកស៊ីឃើញ
យុវជនម្នាក់ជិះម៉ូតូទៅឈប់ជិតហៅឱ្យចូលផឹកស៊ីជាមួយមិនព្រម
ក៏ទាញរណារអារទឹកកកកាប់ប្រហារកញ្ចឹង.កពីក្រោយទាំងកំរោល
បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ
ហើយភ្លាមៗនោះកម្លាំងប៉ូលិសប៉ុស្តិ៍ត្រពាំងក្រសាំងបានចុះទៅ
អន្តរាគមន៍ចាប់ខ្លួនជនអន្ធពាល
និងអ្នកផឹកស៊ីជាមួយម្នាក់ទៀតបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌ
ប៉ូលិសខណ្ឌដង្កោ ដើម្បីចាត់ការបន្ត ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ កក្កដា
ឆ្នាំ២០១១ នៅចំណុចផ្ទះជួលភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង
ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះទុំ សំអាន អាយុ២៣ឆ្នាំ
ជាកម្មករស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ
ខណ្ឌដង្កោ រងរបួសកញ្ចឹង.កដេរជាង១០ថ្នេរ
ចំណែកឯជនដៃដល់ឈ្មោះនូវ សឿន អាយុ៣០ឆ្នាំ ជាកម្មករ
ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុជនដៃដល់
និងមិត្តភក្តិពីរនាក់ទៀតបានស៊ីផឹកជុំគ្នានៅមុខផ្ទះជួល
កន្លែងកើតហេតុនោះ ដោយស្រែកហ៊ោកញ្រ្ជៀវយ៉ាងសប្បាយ ។
ស្របពេលនោះជនរងគ្រោះបានជិះម៉ូតូ១គ្រឿងទៅឈប់មុខផ្ទះបង
ស្រីធម៌នៅជិតនោះ ដើម្បីរកខ្ចីលុយ
ហើយជនសង្ស័យបានហៅឱ្យចូលផឹកស៊ីជាមួយក្រុមខ្លួន
ប៉ុន្តែជនរងគ្រោះមិនព្រម ព្រោះមិនដែលស្គាល់គ្នាផង ។
ប្រភពដដែលបានបន្តទៀតថា
ពេលហៅឱ្យចូលផឹកស៊ីមិនព្រមបានធ្វើឱ្យជននោះខឹងខ្លាំងណាស់
ហើយនៅពេលជនរងគ្រោះកំពុងឈរទទួលលុយពីបងស្រីធម៌ដោយមិនដឹងខ្លួន
ជនសង្ស័យក៏បានទាញរណារអារទឹកកកកាប់ប្រហារពីក្រោយចំកញ្ចឹង.ក
បណ្តាលឱ្យរងរបួសយ៉ាងដំណំ ។
ខណៈនោះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ហើយកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់ត្រពាំងក្រសាំង
បានចេញអន្តរាគមន៍ចាប់ខ្លួនជនដៃដល់បានភ្លាមៗ
ព្រមទាំងអ្នកផឹកស៊ីជាមួយម្នាក់ទៀតផងដែរ ។
ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានបញ្ជូនពួកគេ
ទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីចាត់ការបន្ត
ប៉ុន្តែពុំដឹងថា
អ្នកដែលគ្រាន់តែផឹកស៊ីជាមួយនោះត្រូវបានសមត្ថកិច្ចដោះលែង
វិញ ឬអត់នោះទេ ព្រោះជននោះពុំមែនជាជនដៃដល់ឡើយ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น