យី​ង​ឡាក់​និង​ណុប​ផា​ដុន បដិសេធ​របាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​

ថ្ងៃទី 21 សីហា 2011, 10:48:AM
​ ការអះអាង​របស់​ណុប​ផា​ដុន​បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​បដិសេធ​ព័ត៌មាន​ដែល ​ភ្ជាប់​ថាក់ស៊ីន​ទៅនឹង​កិច្ចព្រមព្រៀង​ប្រេង​នៅ​ឈូង​សមុទ្រ​ថៃ​ជាមួយ​ កម្ពុជា​
Ntk4ndlhog
​ទីកន្លែង​ស្នាក់នៅ​របស់​អតីត​ នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​មិនដឹង​ជា​នៅទីណា​ទេ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​និង​ជំនួយការ​ជិតដិត​របស់​ ថាក់ស៊ីន​បាន​បដិសេធ​របាយការណ៍​របស់​កម្ពុជា​មួយ​ដែល​ថា​លោក​បាន​ស្ថិត​ នៅក្នុង​ប្រទេស​កម្ពុជា​។​
​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ជា​ភាសា​ខ្មែរ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រាយការណ៍​ថា​ថាក់ស៊ីន​បាន​ស្ថិត​នៅ​កម្ពុជា​ យ៉ាងហោច​ណាស់​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក​។​តែ​ទីប្រឹក្សា​មួយ​រូប​របស់​ នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បដិសេធ​មិន​ បញ្ជាក់​អះអាង​ថា​របាយការណ៍​នេះ​ពិត​ឬ​មិន​ពិត ដោយ​គ្រាន់តែ​និយាយ​ថា​ថាក់ស៊ីន​អាច​ចេញ​ចូល​កម្ពុជា​ដោយ​សេរី​តាមចិត្ត​លោក ​ចង់​។​

​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​ប្អូនស្រី​របស់​ថាក់ស៊ីន បាន​មានប្រសាសន៍ថា​"​ទេ​! គាត់​មិន​បាន​ទៅ​កម្ពុជា​ទេ​"​។​
​ចំណែក​ទីប្រឹក្សា​ច្បាប់​របស់​ថាក់ស៊ីន លោក ណុប​ផា​ដុន ផា​តា​ម៉ា បាន​និយាយថា​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ស្ថិត​នៅ​ប្រទេស​ចិន​និង​ កំពុង​ត្រៀម​ធ្វើដំណើរ​ទៅ​ជប៉ុន​ដើម្បី​ធ្វើ​បាឋកថា​និង​ទស្សនា​តំបន់​ រងគ្រោះ​ដោយ​ស៊ូ​ណា​មី​។​លោក​បាន​បដិសេធ​របា​យ​ការណ៍​ដែលថា​ថាក់ស៊ីន​បាន​ ធ្វើដំណើរ​មក​កម្ពុជា​ដោយ​ថា​កំណត់​ត្រា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ បញ្ជាក់​រឿងនេះ​។​
​មុន​នេះ​លោក​ណុប​ផា​ដុន​បាន​និយាយថា​លោក​ថាក់ស៊ីន​បាន​ផ្អាក​ ការធ្វើដំណើរ​មក​កម្ពុជា​តែ​អាច​មក​នៅ​ពេល​ណាមួយ​បន្ទាប់​ពី​ការធ្វើដំណើរ​ ទៅ​ជប៉ុន​។​

ไม่มีความคิดเห็น:

แสดงความคิดเห็น