សង្គម​ស៊ីវិល​គំរាម​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​​ឈប់​ពិសារ​ស្រា​បៀរ​អង្គរ

Monday, 01 August 2011 18:28
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ១២ នឹង​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ ដោយ​បាន​អំពាវ​នាវ​ឲ្យ​សាធារណជន​ទូទៅ ឈប់​ប្រើ​ប្រាស់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​​នេះ ខណៈ​ពេល​ក្រុម​ហ៊ុន​នៅ​តែ​មិន​ព្រម​ដោះ​ស្រាយ​ទៅ​តាម​ការ​ទាម​ទារ​របស់​នារី ​ផ្សព្វ​ផ្សាយ​ស្រាបៀរ ដែល​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​គោរព​ទៅ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្តាញ​រួប​រួម ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ថ្លែង​ឲ្យ​ដឹង​ថា ប្រសិន​បើ​ខាង​ភាគី​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​នៅ​តែ​មិន​ចេញ​មុខ​មក​ដោះ​ ស្រាយ​តាម​ការ​ទាម​ទារ​របស់​នារី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​អង្គរ​ទេ​នោះ ខាង​សង្គម​ស៊ីវិល​នឹង​ចេញ​សេចក្តី​អំពាវ​នាវ​ឲ្យ​សាធារណ​ជន​ទូទៅ​ឈប់​ប្រើ​ ប្រាស់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ខេមប៊្រូវ។

ไม่มีความคิดเห็น:

แสดงความคิดเห็น