Monday, 02 August 2011 15:05
ឆាយ ច័ន្ទនីដា និង ស៊ាងលី
លោកញឹក រតនពេជ្រ ប្រធានសួនសត្វភ្នំតាម៉ៅ បានថ្លែងថាមានតែបុគ្គលិកសួនសត្វប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចូលទៅក្នុងតំបន់នោះ ហើយពួកគេ ត្រូវតែពាក់ម៉ាស់ និងសម្លៀកបំពាក់ការពារជាមុន។ បក្សីដែលងាប់ និងបក្សីដែលត្រូវបានសម្លាប់ដទៃទៀត ត្រូវបានកប់ ហើយតំបន់នោះទាំងមូលត្រូវបានបាញ់ថ្នាំការពារជំងឺ។ គំរូបក្សីងាប់មួយចំនួន ត្រូវបានបញ្ជូនទៅវិទ្យាស្ថានពេទ្យសត្វជាតិ ដើម្បីធ្វើកោសល្យវិច័យ។
ក្រៅពីការដាក់ឲ្យនៅដាច់ដោយឡែកនេះ បុគ្គលិកសួនសត្វ និងបុគ្គលិកវិទ្យាស្ថានបានចំណាយរយៈពេលពីរសប្តាហ៍ ដើម្បីធ្វើការសិក្សាលើភូមិមួយចំនួន នៅជិតតំបន់សួនសត្វ អំពីការឆ្លងរាលដាលនៃជំងឺនេះ។ នេះបើយោងតាមរបាយការណ៍មួយពីវិទ្យាស្ថាន។ មន្រ្តីពេទ្យសត្វ និងមន្ត្រីសុខាភិបាល កំពុងធ្វើការងារនេះ ដើម្បីធានាថា ពួកគេអាចឆ្លើយតបយ៉ាងលឿនចំពោះបញ្ហាការរីករាលដាល នៃជំងឺផ្តាសាយបក្សី H5N1 នេះ បន្ទាប់ពីជនរងគ្រោះទី៧ដែលស្លាប់ដោយសារជំងឺផ្តាសាយបក្សីនៅ ឆ្នាំនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ។
កុមារីអាយុ ៤ ឆ្នាំម្នាក់ នៅខេត្តបន្ទាយមានជ័យ បានស្លាប់កាលពីថ្ងៃទី ២០ កក្កដា ក្នុងរយៈពេលត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកើតរោគសញ្ញានៃជំងឺនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ កុមារីនេះ គឺជាជនរងគ្រោះទី ១៧ ក្នុងប្រទេសកម្ពុជា ដែលបានឆ្លងជំងឺ ផ្តាសាយបក្សី H5N1 និងជាជនរងគ្រោះទី១៥ដែលបានស្លាប់ពាក់ព័ន្ធនឹងជំងឺនេះ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលនេះ។
សេចក្តីថ្លែងការណ៍ បានជំរុញឲ្យក្មេងៗទាំងអស់ ចៀសឲ្យឆ្ងាយពីសត្វបក្សី ហើយសត្វបក្សី គួរតែត្រូវទុកនៅឲ្យឆ្ងាយពីតំបន់ដែលមានមនុស្សរស់នៅ៕ PS
ไม่มีความคิดเห็น:
แสดงความคิดเห็น