ពលរដ្ឋ​បឹងកក់​បាក់​បែក​គ្នា​ព្រោះ​ខ្វែង​គំនិត​រឿង​សំណង

Monday, 01 August 2011 17:26

 ឃុត សុភចរិយា


ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ជ្រើស​តាំង​តំណាង​ថ្មី​របស់​ពួកគេ​ចំនួន ២៣​នាក់ ឲ្យ​បន្ត​ការ​តវ៉ា​ទាម​ទារ​ដើម្បី​ផល​ប្រយោជន៍​រួម គឺ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ទំហំ ៤ ម៉ែត្រ​គុណ​១៦​ម៉ែត្រ។
ការ​ជ្រើស​តាំង​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​តំណាង​មួយ​ចំនួន​របស់​ពួក​គាត់​កាល​ពី​មុន​បាន​ងាក​ទៅ​រក​ការ​ ស្នើ​សុំ​កាត់​ដី​របស់​ពួក​គាត់​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​ការ​ទូទាត់​សំណង​តាម​តម្លៃ​ទីផ្សារ​សេរី ដែល​ពួក​គាត់​យល់​ថា៖ «ជា​ក្តី​ស្រម៉ៃ​ដែល​មិន​អាច​ទៅ​រួច ហើយ​ផ្ទុយ​ពី​ឆន្ទៈ​រួម​របស់​ពួក​គាត់»។

អ្នកស្រី សុខ លាភ អាយុ ៤៨​ឆ្នាំ ដែល​បាន​ចូល​រួម​គាំ​ទ្រ​នៅ​ក្នុង​ពិធី​ប្រកាស​ជ្រើស​តាំង​តំណាង​ថ្មី​ ប្រចាំ​ភូមិ​នីមួយៗ​នៅ​ថ្ងៃ​នេះ នៅ​ឯ​ភូមិ ២២ សង្កាត់​បឹងកក់​ខណ្ឌ​ដូនពេញ ជា​មួយ​អ្នក​ភូមិ​ប្រមាណ​ជាង ១៥០​នាក់​ផ្សេង​ទៀត​មក​ពី​ភូមិ​ទាំង ៧​នៅ​ក្នុង​តំបន់​នេះ បាន​ទាត់​ចោល​អ្នកស្រី លី មុំ ចេញ​ពី​តំណាង​របស់​ពួក​គេ ដោយ​អះ​អាង​ថា ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​ស្រី លី មុំ បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ឆន្ទៈ​រួម​របស់​អ្នក​ភូមិ។

ไม่มีความคิดเห็น:

แสดงความคิดเห็น