ចម្លើយរបស់លោក អ៊ិត សំហេង បានក្លាយជាគោលដៅនៃការតាមប្រមាញ់ ចង់បានបំផុតរបស់ក្រុមក្រុមអ្នកកាសែតក៏ដូចជាសាធារណៈជនខ្មែរ ពីការចង់ឃើញប្រសិទ្ធិភាពការអនុវត្តន៍ច្បាប់ប្រឆាំងពើពុករលួយ របស់រដ្ឋាភិបាល ។ប៉ុន្តែត្រូវបានរដ្ឋមន្ត្រីរូបនេះ គ្រវីក្បាលជាមួយការនិយាយខ្លីថា លោកមិនចង់និយាយរឿងនេះទេ។ ហើយក៏ដើរយ៉ាងលឿន សំដៅរថយន្តទំនើបរបស់ខ្លួនបើកចេញទៅ។
ដោយមានការរិះគន់ខ្លាំងៗពីមេដឹកនាំខ្មែរ ហ៊ុន សែន ,កាលពីថ្ងៃទី៥កក្កដាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ គាត ឈន់ បានចេញលិខិតបង្គាប់ឲ្យ លោក អ៊ិត សំហេង យកលុយដែលបាត់ក្នុងអ្វីដែលគេអះអាងថា ជាការប្រព្រឹត្តអំពើពុករលួយនិងចំណាយមិនប្រក្រតីសរុប២២ពាន់លាន រៀលប្រហែល៥,៤៨លានដុល្លារបង្វិលមកឲ្យរដ្ឋវិញ។
កាលពីថ្ងៃទី១៨ខែកក្កដា នៅចំពោះមុខសមាជិករដ្ឋសភា លោក គាត ឈន់ បានបញ្ជាក់ថារឿងរ៉ាវពុករលួយនៅក្នុងក្រសួងសង្គមកិច្ច ពេលនេះកំពុងតែត្រូវបានចាត់វិធានការ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ទាក់ទងបញ្ហានេះ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិល ក៏ដូចជាតំណាងរាស្រ្តពីបក្សប្រឆាំងបានទាមទារឲ្យមានការ ផ្តន្ទាទោស ចំពោះក្រុមមន្រ្តីពុករលួយ នៅក្រសួងសង្គមកិច្ចតាមច្បាប់ដោយមិនត្រូវត្រឹមតែ ឲ្យពួកគេ បង្វិលលុយមកសងរដ្ឋវិញប៉ុណ្ណោះទេ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น