ពង្រឹង​សមាជិក​ សមាជិកា​គណ​បក្ស​សម្រាប់​​ការ​បោះ​ឆ្នោត​​​ឃុំ​-សង្កាត់

ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០៧
ទិដ្ឋភាពនៃពិធី
កោះសន្តិភាព
ទិដ្ឋភាពនៃពិធី

ខេត្តព្រះ​វិហារ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ​​នេះ នៅ​ស្នាក់​ការ​​គណៈ​កម្មាធិ​ការ​គណ​បក្ស​ស្រុក​ជ័យ​សែន មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សេចក្ដី​សម្រេចចិត្ដ​សន្និបាត​គណៈ​កម្មា​ធិ​ការ ​កណ្ដាលគណ​បក្ស​ប្រជាជន​កម្ពុជា លើក​ទី​៣៦ អាណត្ដិ​​ទី​៥ និង​មានការ​តែងតាំង​លោក​លឹ​ម ម៉ៅ អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ដ ចុះ​ជួយ​ស្រុក​ជ័យ​សែន។ ពិធី​នេះ​ប្រព្រឹត្ដ​ធ្វើ​ឡើង​ក្រោម​អធិ​បតីភាព​លោក​អ៊ុំ ម៉ា​រ៉ាអភិ​បាល​​ខេត្ដ​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​គណ​បក្ស​ប្រជាជន​ខេត្ដ និង​​មានការ​ចូលរួម​ពី​សមាជិក សមាជិកា គណ​បក្ស​ប្រជាជន​មក​ពី​បណ្ដា​ឃុំ​នៅ​ទូ​ទាំង​ស្រុក​ជ័យ​សែន សរុប​ប្រមាណ​​៥៥០​នាក់​។

លោក​ថោ​ង សា​គឿ​ន ប្រធាន​គណៈ​កម្មាធិ​ការ​គណបក្ស​ប្រជាជន​ស្រុក​ជ័យ​សែន បាន​អាន​របាយការណ៍​ស្ដី​ពី​លទ្ធផល និង​សកម្មភាព​ដែល គណ​បក្ស​ប្រជាជន​ស្រុក​អនុវត្ដ​បាន​ល្អ​​នូវ​រាល់​គោលនយោបាយ​ដឹកនាំ​ដ៏​ ត្រឹមត្រូវ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ទូ​ទាំង​ស្រុក មាន​ជំនឿ​យ៉ាង​មុតមាំ​ទៅ​លើ​ការ​ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ធ្វើ​ឱ្យ​ស្រទាប់​យុវជន​ដែល​ទើប​ពេញវ័យ​នៅ​ទូ​ទាំង​ស្រុក ស្ម័គ្រ​ចិត្ដ​ចូល​ជា​សមាជិក សមាជិកា​​គណ​បក្ស​ប្រជា​ជន​ច្រើន​បន្ថែម​ទៀត។
លោក​ហន ឆ​ន អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ដ​ចុះ​ជួយ​ស្រុក​ជ័យ​សែន បាន​អាន​សេចក្ដី​សម្រេច​លេខ​១៨ ស​.​ណ របស់ គ​១៨ ចុះ​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១១ តែង​តាំង​លោក​លឹ​ម ម៉ៅ ជា​អនុប្រធាន​ក្រុមការងារ ចុះ​ជួយ​ស្រុក​ជ័យ​សែន។ លោក​ឈុ​ន ឆេ​ង តំណាង​​ឱ្យ​លោក​ចាន់ សុ​ភ័​ក្ដ្រា ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​ជ័យ​សែន​ បាន​អាន​របាយការណ៍​សន្និបាត​គណៈ​កម្មាធិការកណ្ដាល​លើក​ទី​៣៦ អាណត្ដិ​ទី​៥ ជូន​អង្គពិធី ដើម្បី​ឱ្យ​សមាជិក សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា ​បាន​ជ្រាប​ក្នុង​ការ​ដឹកនាំ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស។
លោក​អ៊ុំ ម៉ា​រ៉ា បាន​មាន​ប្រសាសន៍​សំណេះ សំ​ណា​ល​ថា ​សមា​ជិក សមាជិកា​គណ​បក្ស​ធ្វើ​យ៉ាងណា​ត្រូវ​នាំ​គ្នាទៅ​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​នៅ ​តាមស្នាក់​​ការ​ឃុំ​ដែល​ខ្លួន​រស់នៅ ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស ​​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ឆ្នាំ​២០១២ និង​ត្រៀម​​បន្ដ​ទៅ​​បោះ​ឆ្នោត​សាកល ឆ្នាំ​២០១៣ ​ទៀត ដើម្បី​ជ្រើសតាំង​សម្ដេច ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី អាណត្ដិ​ទី​៥​និង​អាណត្ដិ​ក្រោយ​ៗ​បន្ដ​ទៀត។
នា​ព្រឹក​នោះ ​លោក​លឹ​ម ម៉ៅ បាន​ជួយ​ឧបត្ថម្ភ​​ម៉ាស៊ីន​ភ្លើង​កម្លាំង១៥​សេះ ឌី​ណា​ម៉ូ៥​គីឡូវ៉ាត់ និង​ថវិកា​៥០​ម៉ឺន​រៀល ជូន​ដល់​ស្នាក់​ការ​គណ​បក្ស​ឃុំ​ច្រាច់ និង​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល​សម្រាប់ការរៀបចំ​​ពិធី​នា​ព្រឹក​​នោះ​ផង​ដែរ ។ ចំណែក​​លោក​ហន ឆ​ន បាន​ឧបត្ថម្ភ​មីក្រូ និង​អំ​ព្លី​មួយ​កំ​ប្លេ​ជូន​ដល់​ស្នាក់​ការគណ​បក្ស​ឃុំ​ច្រាច់។ លោក​គង់ សោភ័ណ សមា​ជិកក្រុមការងារ​ថ្នាក់​ខេត្ដចុះ​ជួយ​ស្រុក​ជ័យ​សែន ជួយឧបត្ថម្ភ​មីក្រូ និង​អំ​ព្លី​ដល់​ស្នាក់​ការ​គណបក្ស​ឃុំ​តស៊ូ​១​កំ​ប្លេ​។
ចំ​ណែក​លោក​អ៊ុំ ម៉ា​រ៉ា បាន​ឧបត្ថម្ភ​ឃុំ​ស្អាង​, ឃុំ​ធ្មា,​ ឃុំ​ពុទ្រា, ​ឃុំ​ខ្យង និង​ឃុំ​តស៊ូ ក្នុង​មួយ​ឃុំ​ៗមាស៊ីន​ភ្លើង​១​គ្រឿង កម្លាំង​១៥​សេះ ឌី​ណា​ម៉ូ៥​គីឡូវ៉ាត់ និង​មីក្រូ​អំ​ព្លី​១​កំ​ប្លេ​ និង​ថវិកា​សម្រាប់​៦​ឃុំ ក្នុង​មួយ​ឃុំ​ៗ​៣០​ម៉ឺន​រៀល។ ក្រៅពី​នោះ គណ​បក្ស​ខេត្ដ នឹង​ជួយ​ស្ថាបនា​ផ្លូវលំ​ប្រវែង​៨​គីឡូ​ម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ខ្យង​ទៅ​ដល់​ឃុំ​ច្រាច់​មួយ​ខ្សែ។ ឯប្រជាពលរដ្ឋ​ជា​សមាជិក សមាជិកា​គណ​បក្ស​ដែល​បានចូលរួម​៥៥០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​​បាន​អាវយឺត​១​ផង​ដែរ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น