ប្រេងសាំងលើទីផ្សារ​​អន្តរជាតិ​មាន​តម្លៃ​​ជាង​៨២​ដុល្លារ​ ក្នុង​​​១ធុង ​​កម្ពុជា​​បែរ​ជា​​​ដំឡើង​ថ្លៃ​

ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:១៤
ដោយ​ ៖ ប្រុសកោះ


ប្រេងសាំង​នៅ​លើទីផ្សារ​​​អន្តរជាតិ​​ កំពុងធ្លាក់​ចុះ​​​ជា​បន្ត​ទៀត​​​​ បន្ទាប់ពី​​ក្រុម​​​​អ្នក​ឧស្សាហ​​​កម្ម ​និង​សេដ្ឋកិច្ច​​ពិភពលោក​​បានបង្ហាញ​​ប្រតិ​កម្ម​​​​ខ្លាំងៗ​​ពីការធ្លាក់​ ចុះ​​សេដ្ឋកិច្ច​​នៅ​​​សហរដ្ឋអាមេរិក ​​និង​​​តម្លៃ​ប្រាក់ដុល្លារ​​​​កើនឡើង ​​ប៉ុន្តែ​​​តម្លៃ​ប្រេង​សាំង​នៅតាមស្ថានីយ​ក្នុងប្រទេសកម្ពុជា​​​បែរ​ជា​​​ ហក់​ឡើង​​ខ្ពស់ទៅវិញ ដែលជា​ការ​បង្ហាញ​ពីការ​ក្រឡុក​តម្លៃ​ស្រេច​តែ​​ចិត្តរបស់ឈ្មួញ ហើយ​​រដ្ឋា​ភិ​បាល​​នៅ​ឡើយ​​រក​វិធី​​បន្ធូរ​បន្ថយ​​តម្លៃ​​មិន​ទាន់​បាន​។
តម្លៃប្រេង​​​នៅ​លើទីផ្សារ​អន្តរជាតិ​​​ពេលនេះ​​​ជាង​ ៨២​​ដុល្លារ​​​​ក្នុង​​១ធុង​​តែប៉ុណ្ណោះ​...​ប៉ុន្តែ​សម្រាប់​​កម្ពុជាវិញ ​​​ប្រេង​សាំង​​ធម្មតា​​​តម្លៃ​​​​៥.០៥០​រៀល និង​ប្រេង​សាំង​​​ស៊ុប​ពែរ​​តម្លៃ​​​​​៥.៣៥០​រៀល តម្លៃ​បែប​នេះ​​​នៅតែ​មាន​កម្រិត​ខ្ពស់​​​ដដែល​​បើប្រៀប​ធៀប​​នឹង​ប្រទេស​ ជិតខាង​​មាន​​តម្លៃ​​​​៤.០០០​​​រៀល​ចុះ​ក្រោម​នៅ​ប្រទេស​វៀតណាម និង​ថៃ​។ ​តម្លៃ​ប្រេងអាមេរិក​​មួយធុង​​​៨១ដុល្លារ​​កាលពី​ថ្ងៃទី១៩ សីហា ២០១១ ដោយ​សារ​​​តែ​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ និង​សេដ្ឋ​កិច្ចអាមេរិកចុះ​ខ្សោយ​​បន្តិច ​ហើយ​ពេល​នេះ​​​បង្កើត​ឱ្យមាន​ភាព​ភ័យ​ខ្លាចពី​ការ​​ចុះ​ថយ​នៃ​តំរូវ​ ការប្រេង​សម្រាប់​ប្រទេសដែល​ប្រើ​ប្រាស់​ប្រេង​ច្រើន​ ជាងគេបំផុតក្នុងពិភពលោក។​ប្រាក់ដុល្លារ​ត្រូវបានគេប្រមូលទិញកើន​ឡើង​ តិចតួចនៅ​អាស៊ីនា​ថ្ងៃទី១៩ សីហា បន្ទាប់​ពីទិន្ន​ន័យសេដ្ឋ​កិច្ច​អាមេរិកបង្ហាញពីភាពចុះ​អន់​ថយ​និង​ដោយ​ សារក្តីបារម្ភពីធនាគារអឺរ៉ុប​បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់ដល់អ្នកវិនិយោគ លើ​វិស័យ​រូបិយ​វត្ថុ​ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​កើន​ឡើង​ ០,២ភាគរយ។
សកម្មភាពរោងចក្រនៅអាមេរិកបានធ្លាក់ចុះ​កាលពីដើម​ ខែសីហា ២០១១ ហើយការលក់​អចលន​ទ្រព្យនៅ​អាមេរិកក៏ធ្លាក់ចុះនឹកស្មាន​មិន​ ដល់កាលពីខែមុនផងដែរ​។ មន្ត្រីធនាគារ​កណ្តាល​អាមេរិកនិយាយថា ​រយៈ​ពេល​នេះ សេដ្ឋកិច្ច​អាមេរិកកើនឡើងយឺតខ្លាំងពេកក្នុងឆមាសទីមួយ​​មិន​ដូច​ការរំពឹង​ទុក ​​ទាល់តែ​សោះ ដែល​ជា​ប្រការ​មួយ​ធ្វើ​ឱ្យគេ​ ពិបាកការព្យាករណ៍ពី​ល្បឿន​នៃការស្តារសេដ្ឋកិច្ចឡើងវិញ​។
ប្រទេសចិននិងសហរដ្ឋអាមេរិកបានចែករំលែកការទទួលខុសត្រូវ ​ដើម្បី​ផ្តល់ទំនុក​ចិត្ត​ទៅលើ​ការពង្រីកសេដ្ឋកិច្ចពិភពលោក ហើយ​ការ​ស្តារ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេ​រិក​​ឡើងវិញ គឺជា​តម្រូវ​ការ​​ខ្លាំង​សម្រាប់​​​ផ្តល់​ទំនុកចិត្តដល់​សេដ្ឋកិច្ច​​ ពិភពលោក៕
Related Posts Plugin for WordPress, Blogger...

ไม่มีความคิดเห็น:

แสดงความคิดเห็น