ក្រុមអ្នកភូមិបឹងកក់នៅព្រឹកថ្ងៃទី១៦កក្កដានេះ
បានបរាជ័យក្នុងការស្វះស្វែងរកអន្តរាគមន៍ពីសាលាខណ្ឌដូនពេញ
ដើម្បីឲ្យជួយទប់ស្កាត់កុំឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់
ព្រឹទ្ធសមាជិកពីបក្សប្រជាជនឡាវ ម៉េងឃីន
បូមដីចាក់លប់ផ្ទះរបស់ពួកគេ។ប៉ុន្តែបានព្រមានថា នៅថ្ងៃចន្ទដើម
សប្ដាហ៏ក្រោយពួកគាត់នឹង លើកគ្នាទៅធ្វើការតវ៉ានៅមុខសាលាក្រុង
តែម្ដង។
អ្នកស្រី ទេព វន្នី តំណាងមួយរូប របស់អ្នកភូមិបាននិយាយថា
គាត់បានព្យាយាមទូរស័ព្ទជាច្រើនលើក ទៅកាន់លោក សុខ ពេញវុធ
ចៅហ្វាយរងខណ្ឌ
ដូនពេញ។ប៉ុន្តែទូរស័ព្ទចូលច្រើនដងពុំព្រមទទួលសោះ។
ក្រុមអ្នកភូមិបាននិយាយថា ពេលនេះនៅភូមិទី២២
កំពុងត្រូវបានក្រុមហ៊ុនបូមដីចាក់ធ្វើឲ្យលិចលង់ផ្ទះរបស់ពួក
គាត់មិនអាចរស់នៅបាន។ហើយបើទោះបីជាពួកគាត់បាន ដង្ហោយ ទាម ទារ
រកអន្តរាគមន៏យ៉ាង ណា ក៏ក្រុមអាជ្ញាធរ នៅតែធ្វើ មិនដឹងមិន ឭ ដែរ។
ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកស្រី ទេព វន្នី
បានព្រមាននៅព្រឹកមិញថា បើក្រុមហ៊ុន
នៅតែបន្តបូមខ្សាច់ដាក់ផ្ទះសម្បែងរបស់ពួកគាត់ទៀត
នៅដើមសប្ដាហ៏
ក្រោយក្រុមអ្នកភូមិនឹងលើកគ្នាទៅតវ៉ានៅមុខសាលាក្រុងភ្នំពេញទៀត
ដើម្បី ឲ្យ កែប ជុតិមា ផ្ដល់ដំណោះស្រាយ ជាក់លាក់សម្រាប់អ្នកភូមិ។
គួបញ្ជាក់ថា ក្រុមអ្នកភូមិបឹងកក់ ដែលនៅសេសសល់ជាង
១ពាន់គ្រួសារបាន សម្រេច
ចិត្ដចុងក្រោយនៅក្នុងការបញ្ចប់ការតវ៉ាដ៏រ៉ាំរ៉ៃរបស់ពួកគេ
ដោយបានទាមទារ ឲ្យក្រុមហ៊ុននិងសាលា ក្រុងផ្ដល់ដីមកឲ្យពួកគេ
១គ្រួសារទំហំ៤មx១៦ម សម្រាប់ ការសាងសង់
លំនៅដ្ឋាននៅនឹងកន្លែង។ប៉ុន្តែសំណើនេះត្រូវបានច្រាន ចោល
ដោយសាលាក្រុងភ្នំពេញ កាលពីថ្ងៃទី៥កក្កដាកន្លងទៅ
ហើយជាមួយគ្នាចៅហ្វាយក្រុង កែប ជុតិមា
បានប្រកាសឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគរយៈពេល៩៩ឆ្នាំនេះ
ចាប់ផ្ដើមដំណើរការសាងសង់
ដែលជាការចំអកដ៏អាក្រក់បំផុតចំពោះទឹកភ្នែករបស់អ្នកភូមិនៅ
ក្នុងតំបន់នេះ៕

ไม่มีความคิดเห็น:
แสดงความคิดเห็น