កោះសន្តិភាព
ខេត្តកំពង់ឆ្នាំង ៖
ក្មេងស្រីអាយុ១២ឆ្នាំ
ម្នាក់បានចង.កសម្លាប់ខ្លួនព្រោះតែមូលហេតុសុំ
លុយម្តាយ២០០រៀលទៅរៀនមិនបាន ។ ហេតុការណ៍ដែលមិនធ្លាប់មាននេះ
បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ កក្កដា
ក្នុងលំនៅឋានរបស់នាងស្ថិតក្នុងភូមិកំព្រង ឃុំផ្សារស្រុក
បរិបូណ៍ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា
កុមារីចង.ករូបនោះឈ្មោះជា ចន្នី អាយុ១២ឆ្នាំ
មានឪពុកឈ្មោះប៉ាល់ ស៊ឹង អាយុ៤៦ឆ្នាំ ម្តាយឈ្មោះឈិត យ៉ុង
អាយុ៤០ឆ្នាំ ។ តាមការរៀបរាប់របស់ស្ត្រីជាម្តាយបានឱ្យដឹងថា
នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២ កក្កដា កូនស្រីរបស់គាត់ឈ្មោះជា
ចន្នី ជាកូនទី៤ ក្នុងចំណោមកូនស្រីទាំង៥នាក់
បានមកសុំលុយគាត់២០០រៀលទៅរៀន
ប៉ុន្តែគាត់មិនឱ្យដោយបានបញ្ជាក់ថា
កូនឯងមាន២០០រៀលនៅនឹងខ្លួនហើយសុំលុយធ្វើអីទៀត
ហើយគាត់ក៏ស្តីបន្ទោសបន្ថែមថា ចាយអីច្រើនម្លេ៉ះ។
បន្ទាប់មកកូនស្រីគាត់ ក៏ដើរចេញបាត់ទៅ ។
ស្ត្រីជាម្តាយបន្តថា
គាត់មិនបានដឹងពីកូនស្រីគាត់ម្នាក់នេះឡើងលើផ្ទះចង.កពីពេល
ណាទេ សូម្បីតែគាត់នៅក្រោមផ្ទះ ក៏មិនដឹងដែរ ។
ប៉ុន្តែនៅម៉ោង៥ល្ងាចកូនស្រីគាត់ម្នាក់ទៀតឈ្មោះជា ចាន់ណាក់
អាយុ២០ឆ្នាំ បានឡើងលើផ្ទះ
ហើយក៏ប្រទះឃើញប្អូនស្រីចង.កនឹងធ្នឹមផ្ទះដោយក្រមាពណ៌ខៀវ
ស្លាប់បាត់ទៅហើយ ។ ខណៈដែលឃើញប្អូនស្រីក្នុងសភាពបែបនេះ ក៏ស្រែកឆោ
ឡោឡើង ហើយក៏បានស្រាយសពប្អូនស្រីយកមកក្រោមផ្ទះ ។
មន្ត្រីប៉ូលិសប៉ុសិ៍្តផ្សារបានទៅពិនិត្យសព
កុមារីរូបនោះដោយបានបញ្ជាក់ថា ពិតជាចង.កសម្លាប់ខ្លួនពិតមែន
ហើយក៏បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น