សមាគមខ្មែរ​​ក្រោមចំនួន​​​៩សរសេរ​​លិខិតស្នើ​​​ឱ្យ​នាយករដ្ឋមន្ត្រី​​​បារាំង​ផ្តល់​​ឯក​សារ​ដែល​​បារាំង​កាត់​​ដី​ឱ្យវៀតណាម​

ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៤:១៤



រាជធានីភ្នំពេញ​​ ៖ ​​សមាគមខ្មែរ​ក្រោម​​​​ចំនួន​​​៩ ​បានសរសេរ​លិខិតរួមគ្នា​​មួយ​​ចុះថ្ងៃទី​​​៣០ មិថុនា ​២០១១ ​​ផ្ញើជូន​លោកហ្វ្រង់​​ស្វ័រ ហ្វីយ៉ុង ​​ក្នុង​ពេល​ដែល​​​លោកបានបំពេញ​ទស្សនកិច្ច​​​​​ពីរថ្ងៃ​នៅ​​ក្នុង​ ព្រះរាជាណាច​ក្រ​កម្ពុជា​​​ ដើម្បី​​ឱ្យ​បារាំង​ផ្តល់​​​ឯក​សារ​​​ស្តីពី​អ្វីដែល​រដ្ឋាភិបាល​បារាំងកាត់ ​ដី​កម្ពុជា​ក្រោម​ឱ្យទៅវៀតណាម​។
សមាគមខ្មែរ​ក្រោម​បន្ត​ថា ​នៅថ្ងៃទី​​​២ ​និង​ទី​​៣ ​កក្កដា ​២០១១ ​​លោកនាយករដ្ឋមន្ត្រី​សាធា​រណ​រដ្ឋ​​បារាំង និង​មន្ត្រីអមដំណើរ​​​​ចំនួន​​៤រូប​ទៀត​​​បាន​​​មកដល់​ និង​​បំពេញ​​ទស្សនកិច្ច​​​នៅ​ព្រះ​រាជាណាច​ក្រ​កម្ពុជា​​​រយៈ​ពេល​​២ថ្ងៃ ដើម្បី​​ស្វែង​យល់​​​ពីការ​​រីកចម្រើន​ក្នុងប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ ។ ​​ក្នុង​​​លិខិត​​ជូនទៅ​លោកហ្វ្រង់​ស្វ័រ ហ្វី យ៉ុង នាយករដ្ឋមន្ត្រី​បារាំង បានបញ្ជាក់​ថា សូម​លោក​នាយករដ្ឋមន្ត្រី​​ជួយ​ពាំ​នាំ​​​​យកនូវ​​​​ឯកសារ​​​ និងព័ត៌មាន​​​មួយចំនួនដែល​ជា​សេចក្តី​​​ត្រូវការ​ចាំបាច់​​​​របស់​​បង​ ប្អូនពលរដ្ឋ​​ខ្មែរ​ក្រោម​​​​ផ្ញើ​ជូន​រដ្ឋា​ភ​ិបាល​​ និងថ្នាក់​​​​ដឹកនាំ​ជាន់ខ្ពស់​​បារាំង ដើម្បី​​​ដោះ​ស្រាយ​បញ្ហានៃ​​​ការរំលោភ​សិទ្ធិមនុស្ស​​ រំលោភ​សិទ្ធិ​ជនជាតិដើម ​​​បំបិទ​សិទ្ធិ​សេរីភាព​គំរាម​​កំហែង​​គ្រប់ពេល​​​វេលា​ដែលជា​​​​បញ្ហា​​​ ដ៏អួ​អាប់​​បំផុតពី​​សំណាក់​រដ្ឋាភិបាល​វៀត​ណាម​​​មក​លើ​បង​ប្អូនរួម​ ឈាមខ្មែរ​ក្រោមដែល​​​កំពុង​រស់នៅ​ក្នុង​​ទឹកដី​​​​កូសាំង​ស៊ីន​។
ក្នុងលិខិត​​​របស់​សមាគម​ខ្មែរក្រោម បាន​សំណូមពរទៀត​ថា ​អ្វីដែលសំខាន់​​​របស់ខ្មែរ​ក្រោម​នោះគឺ​​ធ្វើយ៉ាង​ណា​​សុំ​ឱ្យ​ ថ្នាក់ដឹកនាំ​​បារាំង មេត្តា​​​​ជួយផ្តល់​​​​ឯកសារ​ពាក់ព័ន្ធ​​នឹង​បញ្ហា​បារាំង​​​​កាត់​ដី​ កម្ពុជា​ក្រោម​​​ឱ្យទៅវៀតណាម ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น