ស្ត្រី​ម្នាក់​ស្លាប់​ដោយ​សារ​ខ្យល់​គរក្នុង​ទឹក​ស្រែ​ជម្រៅ​ត្រឹម​ស្មង​ជើង​

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៤:០៤
សព​ស្រ្តី​ដែល​តម្កល់​ទុក​ធ្វើ​បុណ្យ
កោះសន្តិភាព
សព​ស្រ្តី​ដែល​តម្កល់​ទុក​ធ្វើ​បុណ្យ

ខេត្ត​ស្វាយ​រៀង  ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញដេក​ស្លាប់​នៅក្នុង​ទឹក​ស្រែ​ជម្រៅ​ត្រឹម​ ស្មង​ជើង​ កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​សារ និង​អ្នក​ភូមិ​សន្និដ្ឋាន​ថា មូល​ហេតុ​មក​ពី​ខ្យល់​គរ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​យ៉ោក សុខ អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​ចម្ងាយ​៥០​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​ កាល​ពីវេ​លា​ម៉ោង​៩​យប់។

តាម​សំ​ដី​របស់​ឈ្មោះ​ម៉ៅ​ យឿន អាយុ​៤៣ ឆ្នាំ ត្រូវ​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ប្រ​ពន្ធ​របស់​គាត់​ពីដើម​មក​ពុំ​ដែល​មាន​ជំងឺ​អ្វី​ទេ ចំណែក​ឯ​ការ​ទាស់​ទែង ​ជា​មួយ​អ្នក​ជិត​ខាង​ក៏​គ្មាន​ដែរ។ ក្រោយ​ពេល​គេ​ប្រ​ទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ទឹក​ស្រះ​ការ​ពិនិត្យ​នៅ​លើ​ខ្លួន ​ក៏​ពុំ​ឃើញ​មាន​​ស្លាក​ស្នាម​របួ​ស ឬ​ជាំ​សូម្បី​តែ​បន្តិច​ណា​ដែរ ទើប​រូប​គាត់​ និង​អ្នកភូមិ​ជិត​ខាង​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ខ្យល់​គ​រ ហើយ​ដួល​ធ្លាក់​ចូលទៅ​ក្នុង​ទឹក​ស្រែ​ឈ្លក់​ស្លាប់​តែ​ម្តង។ ប្រ​ភព​ដដែល​​បាន​បន្ត​ថា រូប​គាត់​ និង​ប្រ​ពន្ធ​មាន​កូន​ប្រុស​៣​នាក់ ដែល​ពី​រនាក់​រៀប​ការបែក​ចេញ​ទៅ​រស់​នៅ​ស្រុក​ឆ្ងាយ​អស់​ហើយ​ នៅសល់​តែ​កូន​ប្រុស​នៅលីវ​ម្នាក់​រស់​នៅជា​មួយ​ ហើយ​ថ្ងៃ​កើត​ហេតុ​នោះ​កូន​ប្រុស​បាន​ចេញ​ទៅធ្វើ​ការ​នៅ​ក្រុង​បាវិត​តាំង​ ពី​ព្រឹក​ ឯ​រូប​គាត់​ក៏​ចេញ​ទៅស៊ី​ឈ្នួល​កាប់​ដើម​ឈើ​ឱ្យ​គេ​តាំង​ពី​ព្រឹក​ដែរ ​សល់​តែ​ប្រ​ពន្ធ​ម្នាក់​ឯងនៅ​ផ្ទះ​ប៉ុណ្ណោះ។
បុរស​ជា​ប្តី​​បាន​បញ្ជាក់​ថា នៅ​វេ​លា​​ម៉ោង​៦​ល្ងាច​ថ្ងៃ​កើត​ហេតុ​នោះ ពេល​រូប​គាត់​ និងកូន​ប្រុស​ត្រ​ឡប់​មក​ដល់ផ្ទះ​វិញស្រាប់​តែ​បាត់​ប្រ​ពន្ធ​ ​​មិន​​ឃើញ​នៅ​ផ្ទះ​ក៏​ហៅ​អ្នក​ស្រុក​ជិត​ខាង​ឱ្យ​ជួយ​ដើរ​រក​ផ្អើល​ពេញ​ ភូមិ​រហូត​ដល់​ម៉ោង​៩​យប់ ទើប​ប្រ​ទះ​ឃើញ​​ប្រ​ពន្ធ​ដេក​ស្លាប់​ផ្កាប់​មុខ​នៅ​ក្នុង​ទឹក​ស្រែ​ខាង​មុខ ​ផ្ទះ​ ដែល​មាន​ជម្រៅ​តែ​ត្រឹម​ស្មង​ជើង​ប៉ុណ្ណោះ ទើប​នាំ​គ្នាលើក​​សព​យក​មក​ផ្ទះ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណីតែ​ម្តង​។ លុះ​ព្រឹក​ឡើង​ក៏​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ចេក​មក​ត្រួត​ ពិនិត្យ​សព ប៉ុន្តែ​ពុំ​ឃើញ​មាន​ស្លាក​ស្នាម​ណា​មួយ​នៅ​លើ​រាង​កាយ​សព​នោះ​ទេ​ ទើប​សមត្ថ​កិច្ច​សន្និដ​្ឋាន​ថា ការ​ស្លាប់​របស់​ស្ត្រី​ខាង​លើ​​បណ្តាល​មក​ពីខ្យល់​គរ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น