ឥណ្ឌាៈ គ្រោះថ្នាក់​រថភ្លើង​គួរឲ្យ​រន្ធត់!

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃច័ន្ទ ទី11 ខែ​កក្កដា ឆ្នាំ2011 ម៉ោង 15:40

កាលពីយប់មិញ(១០ កក្កដា) គ្រោះថ្នាក់​រថភ្លើងដ៏ធ្ងន់ធ្ងរមួយ​​ នៅ​ភាគ​ខាង​ជើង​​នៃ​ប្រទេសឥណ្ឌា បាន​សម្លាប់​មនុស្ស​តិច​បំផុត ៥៣នាក់ និង ២០០នាក់ទៀត រងរបួស។ តែប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​ភាគឦសាន​ប្រទេសនេះ រថភ្លើង​មួយ​បាន​ខ្ទាតចេញ​ពីផ្លូវ​ ដែល​គេ​សង្ស័យ​ថា ​មានការ​បន្ទុះ​គ្រាប់​បែក​ផ្លូវរថភ្លើង​ ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​ ១០០នាក់ រងរបួស។

នាយករដ្ឋ​មន្រ្តី​ឥណ្ឌា Singh បានសំដែង​ការសោក​ស្តាយ​យ៉ាង​ជ្រាលជ្រៅ​​ និង​រន្ធត់​​ចិត្ត​យ៉ាង​ខ្លាំង​។ ក្រសួង​រថភ្លើង​ប្រកាស​នឹង​សង​ជម្ងឺចិត្ត ៥០០.០០០ រូពី (១១.០០០ដុល្លារ) ដល់​គ្រួសារ​ដែល​មានអ្នក​ស្លាប់។
គួរកត់សម្គាល់​ថា រថភ្លើង​ល្បឿន​លឿន​នៅឥណ្ឌា​ច្រើន​ផ្ទុក​មនុស្ស​ ១០០០នាក់ រត់​ក្នុង​ល្បឿន​ ១០០គីឡូម៉ែត្រ/១ម៉ោង - ១៣០គីឡូម៉ែត្រ/១ម៉ោង។ ប្រព័ន្ធ​រថភ្លើង​នៅ​ឥណ្ឌា​ ក៏​មានទ្រង់ទ្រាយធំ​ ក្នុង​១ថ្ងៃ ដឹកជញ្ជូន​មនុស្ស​ដល់ទៅ​ប្រមាណ​ ១៤លាន់នាក់៕









ไม่มีความคิดเห็น:

แสดงความคิดเห็น