ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:២៧
រាជធានីភ្នំពេញ ៖
គូស្នេហ៍វ័យក្មេង១គូបានអោបថើបគ្នានៅមុខខ្លោងទ្វារវត្តវង្ក
ដ្ឋបុរី តាមដងមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមិនខ្មាសអៀនចំពោះអ្នកដំណើរឡើយ។
ការអោបថើបគ្នារបស់គូស្នេហ៍នេះពីដំបូងហាក់បីដូចជាផ្អែមល្ហែម
ខ្លាំងណាស់
តែមួយសន្ទុះក្រោយមកស្រាប់តែភាគីខាងស្រីរត់ចូលរថយន្តដែល
កំពុងបើកបរក្នុងបំណងសម្លាប់ខ្លួនទៅវិញ
ឯភាគីជាគូស្នេហ៍ស្ទុះចាប់ប្រទាញប្រទង់នាងដើម្បីឃាត់កុំឱ្យ
ធ្វើបែបនេះ។
ករណីនេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣
កក្កដា ធ្វើឱ្យមនុស្សផ្អើលឈូឆរចោមរោមមើលយ៉ាងច្រើនកុះករ។
ទោះបីជាយ៉ាងណាក្តី
បុរសជាគូស្នេហ៍ប្រញាប់នាំគូស្នេហ៍របស់ខ្លួនឡើងជិះម៉ូតូឌុបចេញ
ទៅបាត់។ នៅពេលសួរពីមូលហេតុដែលធ្វើឱ្យនាងប៉ងធ្វើអត្តឃាត
នារីនោះមិនឆ្លើយតបអ្នកកាសែតទេ
ប៉ុន្តែយុវជនជាគូស្នេហ៍ប្រាប់យ៉ាងខ្លីថា
មូលហេតុដែលនាងជាសង្សាររបស់គេរត់ចូលរថយន្ត
គឺមានបំណងសំលាប់ខ្លួនដោយសារតែខឹងម្តាយនាងដេញចេញពីផ្ទះ។
និយាយរួចយុវជនជាគូស្នេហ៍ឡើងម៉ូតូឌុបជិះជាមួយគូស្នេហ៍ចេញទៅ
ធ្វើព្រងើយ។
សមត្ថកិច្ចមូលដ្ឋានក្រោយពីគូស្នេហ៍នេះទៅ
បាត់មួយសន្ទុះទើបឃើញទៅសួរនាំ និងបានត្រឹមតែហួសចិត្ត។
ចំណែកអ្នកបើកបររថយន្តតាមផ្លូវនិយាយថា
បើនារីនោះរត់ចូលរថយន្តមែនពួកគេនឹងជាប់ចោទមិនខាន។
នៅមុខផ្លូវចូលវត្តវង្កដ្ឋបុរីតាមដងមហា
វិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានីភ្នំពេញត្រូវប្រជាពលរដ្ឋរស់នៅក្បែរៗនោះ
និងប្រជាពលរដ្ឋធ្វើដំណើរទៅមកនិយាយថា
ជាកន្លែងណាត់ជួបគ្នារវាងគូស្នេហ៍
ខ្លះជាសិស្សសាលាផងដោយពួកគេសាសងគ្នា
ឬខ្លះអោបរឹតគ្នាដោយគ្មានការអៀនខ្មាស
អ្នកធ្វើដំណើរតាមផ្លូវបន្តិចណាឡើយ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น