ជន​សង្ស័យ2នាក់​បង​ប្អូន​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទិន​ការ​សម្លាប់ស្ត្រី​កាប់7កាំ​បិត

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៦:០០
ជនសង្ស័យពីរនាក់​បងប្អូន
កោះសន្តិភាព
ជនសង្ស័យពីរនាក់​បងប្អូន

ខេត្ត​កំពង់​ស្ពឺ ៖ ករណី​កាប់​​សម្លាប់​ជាច្រើន​កាំ​បិតទៅ​លើ​ស្ត្រី​ឈ្មោះ​កែវ សុគន្ធា អាយុ​២៧​ឆ្នាំ មាន​ប្តី​ឈ្មោះ​ទី សុគន្ធូ អាយុ​៣២ឆ្នាំ ដែល​មាន​ទី​លំនៅ​ភូមិ​អង្គ​សុគន្ធា ឃុំ​មហា​ឫស្សី ស្រុក​គង​ពិសី កាល​ពី​​រំ​លង​អធ្រាត្រ​ថ្ងៃ​ទី​១១ កក្កដា ត្រូវ​សមត្ថ​កិច្ច​អះ​អាង​ថា រក​ឃើញ​ឃាត​ក​ពីរ​នាក់​ជា​បង​ប្អូនបង្កើត​នឹង​គ្នា ម្នាក់​ឈ្មោះ​ប៊ូ ប៊ុន​ថោង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​ប៊ូ ប៊ុន​ថេត​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ច្បារ​មន ឃុំ​កុមារ​រាជា ស្រុក​បាទី​ ខេត្ត​តា​កែវ។

តាម​ព័ត៌​មាន​ពីលោក​សម សាក់ អនុ​ប្រ​ធាន​ការិ​យា​ល័យ​កម្រិត​ធ្ងន់​នៃ​ការិយា​ល័យ​កណ្តាល​នគរ​បាល​ព្រហ្ម ​ទណ្ឌ​ខេត្ត​បានឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ មិន​ព្រម​សារ​ភាពពី​ការ​សម្លាប់​ទេ តែបាន​ទទួល​ស្គាល់​វត្ថុ​តាង អាវ ស្បែកជើង និង​កាំបិត មួយ​ ដាវ​​មួយ​ ដែល​ពួក​គេ​គ្រ​វែងចោល​ទៅ​ក្នុង​ស្រះ​ទឹក ក្រោយ​ពេល​សម្លាប់​រួច​នោះ។ ទោះជា​បែប​ណា​ សមត្ថ​កិច្ច​​​បាន​នាំ​ខ្លួន​ទៅ​ចង្អុល​ស្រះ​ទឹក​តែ​រក​ពុំ​ឃើ​ញ​វត្ថុ​តាង​ ទេ ដោយ​ជន​សង្ស័យឆ្លើយ​មិន​ច្បាស់​​ម្តង​ថាកប់ក្នុងដី ម្តង​ថា​លាក់ត្រង់នេះម្តង​ថា​បោះ​ចោល​ក្នុង​ស្រះ​ទឹកនោះ។ ចំណែក​ជន​​​៣​នាក់​ទៀត​ដែល​បាន​ឃាត់​ខ្លួនកាល​ពី​ថ្ងៃ​ទី១១ កក្កដា ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ កាល​ពីថ្ងៃ​ទី​១៤ កក្កដា នៅ​តែ​ពីរ​នាក់​បងប្អូន​នេះ​ទេ​ដែល​បាន​សារ​ភាព​ថា ស្គាល់​វត្ថុ​តាង​ជារបស់​ខ្លួន​ទាំង​អស់​ ប៉ុន្តែ​ការ​សម្លាប់​ជន​រង​គ្រោះ​​ដោយ​មូល​ហេតុ​អ្វីនោះ ពុំ​ព្រមសារ​ភាព​ឡើយ។
ឈ្មោះ​ប៊ូ ប៊ុន​ថោង និង​ប៊ូ​ ប៊ុន​ថេត ជា​អ្នក​ដៃ​ដល់​ទទួល​ស្គាល់​​ថា ខ្លួន​ពាក់​ស្បែក​ជើង និង​អាវ​ ដែល​សមត្ថ​កិច្ច​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ និង​កាំ​បិត​មួួយ​ព្រម​ទាំង​​ដាវ​មួយ​ផង​ដែរ។ ទោះ​បីជា​ជន​សង្ស័យ​ពុំព្រម​សារ​ភាពពី​ការ​សម្លាប់ក្តី​ ​ក៏សាមី​ខ្លួន​បាន​ទទួល​​ស្គាល់​វត្ថុតា​ង ដែលបញ្ជាក់​ថា ពួក​គេ​ជា​ឃាត​ក​ហើយ​ដែរ។ លោក​សម សាក់ ​បន្ត​ថា ជន​ដៃ​ដល់​ទាំង​ពីរ​ជា​អ្នក​ប្រើ​ថ្នាំ​ញៀន​ផង​ដែរទើប​កាប់សម្លាប់​មនុស្ស​ ឥត​ញញើត​បែបនេះ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น