បក្ស​ប្រឆាំង​ច្រាន​ចោលពាក្យ​ចោទថា​​ ការ​ប្រារព្ធ​ខួប​រដ្ឋប្រហារ​ ៥-៦ ​កក្កដា ​ជា​រឿង​ឆ្លៀត​កេងនយោបាយ

គ្រាន់​តែ​បង្ហាញ​ពី គម្រោង ​និមន្ត​ព្រះ​សង្ឃ​សូត្រ​​មន្ត​ដើម្បី​រម្លឹក ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​​រដ្ឋ​ប្រហារ ដណ្ដើម អំណាច​ដ៏​បង្ហូរ​ឈាម​កាល​ពី​ថ្ងៃ​ទី​​៥-៦​កក្កដា​ឆ្នាំ​១៩៩៧ បាន ធ្វើ​ឲ្យ​គណបក្ស​ ដែល​ពាក់ព័ន្ធ​មាន​ហ្វុន​ស៊ិន​ប៉ិច​,បក្ស​ប្រជាជន​និង​គណបក្ស​រោត្ដម​ រណឫទ្ធិ​បន្ទរ​ការ​រិៈ​គន់​ទៅ​លើ​គណ​បក្ស​សម​រង្ស៊ី​ថា ជា​ការ​ឆ្លៀត​កេង​ប្រវ័ញ្ច​ខាង​នយោបាយ​។ប៉ុន្តែ ពាក្យ​ទាំង​នេះ ត្រូវ​បាន​ច្រាន​ចោល ដោយ​គណ​បក្ស​សម​រង្ស៊ី។

លោក គឹម សួគ៌ភារិទ្ធ
លោក គឹម សួគ៌ភារិទ្ធ
លោក គឹម សួគ៌ភារិទ្ធ​ អ្នក​នាំ​ពាក្យ​ស្ដី​ទី​​ណបក្ស​សម​រង្ស៊ី ដែល​ជា​គណបក្ស ប្រឆាំង ធំ​ក្នុង​ប្រ​ទេស​កម្ពុជា​​បាន​ថ្លែង​ប្រាប់​ ទស្សនាវដ្ដី​សារព័ត៌មាន​សេរី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដោយ​ច្រាន​ចោល​ប្រភព ​ចោទ​ទាំងនោះ​ថា​កន្លង​មក ពួក​គេ​ពុំ​ដែល​អើ​ពើ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដើម្បី​ផលប្រយោជន៍​ អំណាច​​របស់​ពួក​គេ​ឡើយ។

អ្នក​នាំ​ពាក្ស បក្ស​ប្រឆាំង​រូប​នេះ​ បាន​ថ្លែង​ដូច្នេះ​ថា​”គណបក្ស​សម​រង្ស៊ី​បាន​ប្រារព្ធ​ពិធី​បែប​នេះ​​ជា​យូរ ​មក​ហើយ​,ដោយ​ឡែក គណបក្ស​ហ្វុនស៊ិនប៉ិច និង​គណបក្ស​នរោត្ដម​រណឫទ្ធិ​ទេ​ដែល ពួក​គាត់​មិន​ដែល​ធ្វើ។ចំណែក​គោល​បំណង របស់ យើង​មិនមែន​ចង់​ចំណេញ នយោបាយ​ស្អីទេ”។
ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ គេ​កត់​សម្គាល់​ឃើញ ថា​យូរៗម្ដង គណបក្ស ដែល​បាន​អះអាង​ថា​ជា ​អ្នក​រាជា​​និយម បាន​ប្រារព្ធ​ពិធី​នេះ​នៅ​វត្ដ​ចំបក់មាស មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦A ចម្ងាយ​ជិត​២០​គីឡូម៉ែ​ត្រពី​ទី​ក្រុង​ភ្នំពេញ។ប៉ុន្ដែ​ពិធី​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​ ពួក​អ្នក​វិភាគ​ខ្លះ មើល​ឃើញ ​ថា​វា​ជា​រឿង​ចំអក ​ឲ្យ​​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ ព្រឹត្តិការណ៍​​រដ្ឋ​ប្រហារ​នោះ ទៅ​វិញ ខណៈ​ដែ​ល​គណបក្ស​ទាំង​នេះ ​បាន​គាំ​ទ្រ​គណបក្សប្រជាជន កាន់​អំណាច​ដែល​គេ​ស្គាល់​ថា​ជា​អាយ៉ង​យួន។
សម្រាប់​លោក គឹម ​សួគ៌ភារិទ្ធ យុទ្ធជន គណបក្ស​ហ្វុនស៊ិនប៉ិច ​ដែល​បាន​ស្លាប់​ ក្នុង​ព្រឹត្តិការណ៏​រដ្ឋប្រ ហារ​ កាល​ពី​១៤​ឆ្នាំ​មុន​ ពួក​គេ​គឺ​ជា​យុទ្ធ ក​ នៃ​លទ្ធិ​ប្រជាធិបតេយ្យ ពួក​គេ សុទ្ធ​តែ ជា​មនុស្ស​ ដែល​មាន​ឧត្ដមគតិ​ចង់​រំដោះ​ទឹក​ដី​ពី​យួន។គណបក្ស​សម​​រង្ស៊ី​មាន​ជំហរ ខុស​ពី​គណបក្ស ទាំងនោះ។ដោយ​បាន​លើក​ឡើង​ដូច្នេះ​ថា”បើ​ធ្វើ​បុណ្យ​ហ្នឹង ហើយ​មិន​ប្រកាន់​​ជំហរ​គិត​គូ​ផលប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ហើយ​ចូល​រួម ​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាប់​ព្រៃ​ឈើ​​ លក់​​តំណែង ដូច​ព្រះ​អង្គ​ម្ចាស់​ពី​មុន​មក​ ម្ល៉េះ​គណបក្ស​សម​រង្ស៊ី​ពុំ​មាន​ការ​គាំ​ទ្រ​ដល់​ប៉ុណ្ណឹង​ទេ។អញ្ចឹង​​ ហើយ​បាន​ជា​យើង ចង់​បញ្ជាក់​ថា យើង​ធ្វើ​នេះ គឺ​ដើម្បី​រម្លឹក​ដល់​អ្នក​ដែល​បាន​លះ​បង់​ជីវិត ដើម្បី​​បុព្វ​​ហេតុ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី នៅ​កម្ពុជា។ពី​ព្រោះ​កាល​ហ្នឹង​គណបក្ស​ហ្វុនស៊ិនប៉ិច​ហ្នឹង​ដឹក​​នាំ​ដោយ​ ព្រះ​អង្គ​ម្ចាស់​នរោត្ដម​រណឫទ្ធិ ជា​នាយក​រដ្ឋមន្រ្តី​ទី១​ហើយ​ពេល​ហ្នឹង​កើត​ចេញ​ពី​ការ​​បោះ​ឆ្នោត​។ដូច្នេះ បើ​សិន​ជា​មាន​ការ​វ៉ៃ​គ្នា ផ្ដួល​រំលំ​នាយក​រដ្ឋ​មន្រ្ដី​តាម​ការ​បង្ហូរ​ឈាម​ អា​ហ្នឹង​ធ្វើ​ឲ្យ​ពិភព​លោក​ មើល​ឃើញ ថា​ប្រទេស​របស់​យើង ពុំ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ដែល​មាន​ការ​ផ្លាស់​​ប្ដូរ​អំណាច​ តាម​​ការ​បោះ​ឆ្នោត​ទេ​។អញ្ចឹង​បាន​ជា​យើង ចេះ​តែ​រម្លឹក​គុណ​ដល់​អ្នក​ទាំង​អស់​ហ្នឹង​,ជា​ការ​​ធ្វើបុណ្យ ​ដើម្បី​ឧទ្ទិស​ដល់​ វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ដើម្បី​បុព្វហេតុ​របស់​ប្រជា​ពលរដ្ឋ​យើង”។
គួ​បញ្ជាក់​ថា​កាល​​ពី​​១៤​ឆ្នាំ​មុន​ គឺ​នៅ​ថ្ងៃ​ទី៥-៦​កក្កដា​ឆ្នាំ១៩៩៧ ការ​ផ្ទុះ​អាវុធ​ ដ៏​បង្ហូរ​ឈាម​មួយ​បាន​កើត​ឡើង​រវាង​ក្រុម​​ទាហាន​ដែល​គាំ​ទ្រ​ហ៊ុន ​សែន នាយក​រដ្ឋ​មន្រ្តី​ទី២ និង ក្រុម​ទាហាន​ដែល​គាំ​ទ្រ ទ្រង់ រណ​ឫទ្ធិ នាយក​រដ្ឋ​មន្រ្តី​ទី១។រដ្ឋ​ប្រហារ​ដែល​គេ​ដឹង​ថា​ ផ្ដួច​ផ្ដើម​ដោយ​ហ៊ុន ​សែន នេះ​បាន​ធ្វើ​ឲ្យ​ទាហាន​ដែល​មាន​​ស្វាមី​ភក្ដិ​ចំពោះ​ទ្រង់​រណឫទ្ធិ​រាប់​រយ ​នាក់​ស្លាប់​។ប៉ុន្តែ​ចំណង​មិត្ត​ភាព​រវាង​ហ៊ុន​ សែន​និង​រណឫទ្ធិ​ពុំ​​បាន​​ធ្វើ​ឲ្យ​តំណក់​ឈាម​របស់​ពួក​គេ មាន​តម្លៃ​សម្រាប់​ទ្រង់​ឡើយ។
លោក សម ​រង្ស៊ី មេដឹកនាំ​គណបក្ស​សម​រង្ស៊ី​ ធ្លាប់​បាន​ថ្លែង ជា​សាធារណៈ ថា​ហ្វុន​ស៊ិន​​​ប៉ិច​​ដែល​បាន​បង្កើត​កាល​ពី​ទសវត្ស​ទី​៨០ ឯ​ជាយ​ដែន បាន​រលាយ​អស់​ហើយ ។​ហើយ​ថា គណបក្ស​របស់​លោក​គឺ​ជា​​អ្នក​ដែល​បាន​រក្សា​ឧត្ដម​គតិ​ដើម​ របស់​គណបក្ស​ហ្វុនស៊ិនប៉ិច​នោះ។បើ​តាម​លោក ​គឹម​ សួគ៌ភារិទ្ធ ថា​ពិធី​​​បុណ្យ រម្លឹក​ខួប អ្នក​ស្លាប់ ​ដោយ​អំពើ​រដ្ឋប្រហារ​នឹង​​ធ្វើ​នៅ​ថ្ងៃ​ស្អែក ទី៦កក្កដា​​ ឯ​ទី​ស្នាក់​ការ​ធំ​របស់​គណបក្ស​​សមរង្ស៊ី ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ក្រុងភ្នំពេញ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น