សម្ពោធ​​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​អធិបតី​ភាព​​ សម្តេច​តេជោហ៊ុន​ សែន ស្ពាន​​ឆ្លង​សមុទ្រ​ទៅកាន់​កោះពស់ ​

(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:៥៣
សម្តេច​តេជោ និង​លោក​ជំទាវ​ជាអធិបតី
កោះសន្តិភាព
សម្តេច​តេជោ និង​លោក​ជំទាវ​ជាអធិបតី

ខេត្តព្រះសីហនុ​​​ ៖ ​​វេលាព្រឹក​នេះ​​ថ្ងៃទី​​​១២ កក្កដា ​២០១១ ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល ​​បាន​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើក​​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​​នូវ​ស្ពានបេ​តុង​​​ថ្មី​​​មួយ​ទៀត​​ឆ្លង​សមុទ្រ​​ទៅ​កាន់កោះពេជ្រ​ដែល​​ជា ​កោះ​​លំហែ​កាយ​​ដ៏ប្រណីត​មួយ​​។

សូមបញ្ជាក់​ថា ​ស្ពាន​បេតុង​ថ្មីឆ្លង​សមុទ្រ​នេះ​​​មាន​ប្រវែង​​ជាង​៩០០ម៉ែត្រ កម្ពស់​​ពីទឹក​៣២​ម៉ែត្រ ជា​ប្រាក់​​វិនិ​យោគ​​​របស់​​​ក្រុម​ហ៊ុន​រុស្ស៊ី​ដ៏​ធំ​មួយ​សម្រាប់​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។ ស្ពាន​នេះ​​​ធ្វើ​ចេញ​ពី​ឆ្នេរ​​លំហែ​កាយ​ស្ថិត​​ក្នុង​​សង្កាត់​​លេខ​​៣ ​​ទៅកាន់​កោះ​ពស់ តំបន់ទេសចរណ៍​​ធម្ម​ជាតិ ក្រុងព្រះសីហនុ ហើយវា​នឹង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​​ឱ្យ​​​ទៅ​កម្សាន្ត​​​ ក្នុង​ខេត្ត​ព្រះ​សីហនុ​កាន់តែខ្លាំង​​ឡើង​។ ដូច្នេះ​​ស្ពាននេះ​​​ និង​តំបន់​កោះ​ពស់​​ នឹង​ស្រូប​យក​​​ចំណូល​​សម្រាប់​ថវិកា​​​ជាតិមួយ​ផ្នែក​ផង​​​ដែរ ហើយ​វា​ខ្ជាក់​ចេញ​​​មក​វិញ​នូវការ​កាត់​បន្ថយ​​​ភាពក្រីក្រ​ និងផ្តល់​ការ​​ងារ​​​ដល់ពលរដ្ឋ​ខ្មែរ​ ។
គួរ​រំឭក​ថា ​ក្នុង​​ឆ្នាំ​​​២០០៩-២០១០-២០១១ នេះ​ ស្ពាន​ថ្ម​​​បេតុង​​​ជាច្រើនត្រូវ​បានបើក​​សម្ពោធ​​​ឱ្យ​ប្រើ​ប្រាស់​​​​ និង​កំពុង​​ស្ថាបនា​​ ​ដូចជា​ស្ពាន​ឆ្លង​ទន្លេ​បាសាក់ ក្រុង​តា​ខ្មៅ ស្ពាន​​អាកាស​ក្បាល​​​ថ្នល់ ស្ពានព្រះ​មុនី​វង្ស​ថ្មី ​​ស្ពានព្រែក​​តា​មាក់ ស្ពាន​ព្រែក​​ព្នៅ ​​ស្ពាន​ព្រែក​ក្តាម ​ស្ពានស្ទឹង​មានជ័យ​ ស្ពាន​​​​អាកាស​​ភ្លើង​ស្តុប​​​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ស្ពាន​ជ្រោយចង្វា​ថ្មី ​គ្រោង​​នឹង​បើក​ការ​ដ្ឋាន​​​នៅ​ចុងឆ្នាំនេះ ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ​កំពុង​ស្ថិត​ក្នុង​​គម្រោង ​​​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​​២ទៀត គឺ​​​១​នៅស្រុក​ស្អាង និង​​១ទៀត​នៅ​ស្រុក​កោះធំកំពុង​ស្ថិត​ក្នុង​​​គម្រោង​ ស្ពានឆ្លង​​ទន្លេ​​មេគង្គ​នៅខេត្ត​ស្ទឹង​ត្រែង​កំពុងស្ថិត​ក្នុង​គម្រោង ។

ไม่มีความคิดเห็น:

แสดงความคิดเห็น